ព័ត៌មានជាតិ
អាជ្ញាធរសង្កាត់ភ្លើងឆេះរទេះ ដាក់គ្រឿងចក្រកាយរៀបចំប្រព័ន្ធលូថ្មី
កាលពីព្រឹកថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០២៤ នេះ អាជ្ញាធរសង្កាត់ភ្លើងឆេះរទេះ ដឹកនាំដោយ លោក ស៊ិន វុទ្ធី ចៅសង្កាត់ បានដាក់គ្រឿងចក្រកាយរៀបចំដាក់ប្រព័ន្ធលូថ្មីអមសងខាងផ្លូវ ដើម្បីសម្រួលចរន្តទឹកហូរ ជៀសវាងជន់លិចនារដូវវស្សា។

លោក ស៊ិន វុទ្ធី ចៅសង្កាត់ភ្លើងឆេះរទេះ បានឱ្យដឹងថា ដោយឃើញបច្ចុប្បន្នកំណើនប្រជាពលរដ្ឋក្នុងមូលដ្ឋានច្រើន ក៏ដូចជា ផ្ទះល្វែង បុរី ជាដើម ដោយកង្វះនូវប្រព័ន្ធលូ ទឹកហូរមិនទាន់ ខ្លាចជន់លិចនារដូវវស្សា ទើបលោកបានស្នើសុំដល់ លោក ចាន់ សុវណ្ណារ៉ា ជាម្ចាស់ផ្ទះល្វែង ចាន់ សុវណ្ណារ៉ា នៅទីតាំងភូមិព្រៃរងៀង សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ដើម្បីរៀបចំប្រព័ន្ធលូថ្មីឡើងវិញ សម្រួលការកកស្ទះចរន្តទឹក។

លោក ស៊ិន វុទ្ធី ចៅសង្កាត់ បានបន្តទៀតថា ការកាយរៀបចំដាក់ប្រព័ន្ធលូខាងលើនេះនៅតាមអមបណ្ដោយផ្លូវបេតុងធំ ជន្លង់ម្លូ ស្ថិតក្នុងភូមិកប់ភ្លុក និងភូមិព្រៃរងៀង សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ។

ជាមួយគ្នានេះដែរ អាជ្ញាធរ បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ក្នុងមូលដ្ឋាន សូមមេត្តាជួយថែរក្សាទុកដាក់សំរាម និងវេចខ្ចប់ឱ្យបានត្រឹមត្រូវ ជៀសវាងបោះចោលគ្មានសណ្ដាប់ធ្នាប់ បង្កផលប៉ះពាល់ដល់បរិស្ថាន ហើរចូលប្រព័ន្ធលូ បង្កការកកស្ទះចរន្តទឹក៕
អត្ថបទ ៖ សុខា




-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម៣ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


