ព័ត៌មានជាតិ
ខេត្តកំពតចាប់ផ្ដើមប្រណាំងទូក ង ខ្នាតប្រពៃណី ដើម្បីអបអរសាទរក្នុងពិធីបុណ្យសមុទ្រលើកទី ១១ ជុំទី ៣
កាលពីរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ លោក សយ សុីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពតបានឱ្យដឹងថា ពិធីប្រាណាំងទូក ង ចំណុះ ២៥នាក់មានចំនួន២៨គូរ បានចាប់ផ្តើមប្រណាំងខ្នាតប្រពៃណីដើម្បីចូលរួមអបអរសាទរក្នុងពិធីបុណ្យសមុទ្រលើកទី១១ ជុំទី៣ នៅខេត្តកំព។

រដ្ឋបាលខេត្តកំពត បានរៀបចំពិធីប្រណាំងទូកងប្រពៃណី ចំណុះទូក២៥នាក់ ដើម្បីចូលរួមអបអរសាទរ ដែលខេត្តកំពត បានធ្វើជាម្ចាស់ផ្ទះក្នុងពិធីបុណ្យសមុទ្រលើកទី១១ ជុំទី៣ ដែលរៀបចំឡើងនៅថ្ងៃទី១៣ រហូតដល់ថ្ងៃទី១៥ ខែធ្នូឆ្នាំ២០២៤ ក្រោមប្រធានបទ អបអរសាទរបេតិកភណ្ឌ និងចីរភាពនៃតំបន់ឆ្នេរ។

លោក សយ សុីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពតបានបញ្ជាក់ឱ្យដឹងថា កម្មវិធីប្រណាំងទូក(ង)នេះ បានធ្វើឡើងនៅបណ្តោយឆ្នេរព្រះអង្គឌួង ដែលស្ថិតក្នុងភូមិមួយឧសភា សង្កាត់កំពុងកណ្ដាល ក្រុងកំពតខេត្តកំពត។ ពិធីប្រណាំងទូក(ង)ខ្នាតប្រពៃណីរនេះ មន្ទីរបានចុះណែនាំ និងធ្វើការវាយតម្លៃ ចំពោះសេវាកម្មសេទចរណ៍ផ្សេងៗ បានយ៉ាងល្អប្រសើរ សម្រាប់ត្រៀមទទួលភ្ញៀវ ក្នុងពីធីប្រណាំងទូក និងពិធីបុណ្យសមុទ្រផងដែរ។ ចំពោះសេវាទេសចរណ៍ផ្សេងៗ នៅក្នុងខេត្ត បានរៀបរយយ៉ាងល្អ បន្ទាប់ពីមានការចុះណែនាំផ្ទាល់ក្នុងនោះការកក់បន្ទប់ស្នាក់នៅទើបតែបានជាង៥០ ភាគរយ ប៉ុណ្ណោះ។

បើយោងតាមការពិនិត្យមកដល់ពេលនេះដោយមានការដំឡើងស្តង់ ប្រមាណជាង៥០០ស្តង់ ឆាកប្រគុំតន្ត្រី ៣ទីតាំង, ឆាកវេទិកាកិត្តិយស ១ឆាក និងក្រាលពីសលើឆ្នេរខ្សាច់ខាងមុខវេទិកាកិត្តិយស ធ្វើរួចរាល់ហើយ ដើម្បីត្រៀមរៀបចំកម្មវិធីបើកជាផ្លូវការ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ នេះ ក្រោមអធិបតីភាព របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។

គួរបញ្ជាក់ថា ការអញ្ជើញមកដល់ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅវេលាម៉ោង១៧៖០០ល្ងាច ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ ដោយអញ្ជើញ កាត់ខ្សែបូសម្ពោធការតាំងពិពណ៌ផលិតផល និងម្ហូបអាហារ និងទស្សនាស្តង់ពិពណ៌ផលិតផល និងម្ហូបអាហារ។
នៅក្នុងវិធីនេះ លោកប្រធានមន្ទីរទេសចរណ៍ខេត្តបានរំពឹងទុកថា នឹងមានភ្ញៀវទេសចរណ៍ជាតិនិងភ្ញៀវទេសចរណ៍អន្តរជាតិ បានអញ្ជើញមកចូលរួម និងទស្សនាយ៉ាងច្រើនកុះករ៕
អត្ថបទ៖ សឹង រ៉ាត់


-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


