សន្តិសុខសង្គម
រថយន្តមួយគ្រឿងត្រូវបានប្រជាពលរដ្ឋ ប្រទះឃើញ យកមកប្លុងចោលទាំងកណ្ដាលយប់ នៅស្រុកកំពង់ត្រាច
មានការភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីប្រជាពលរដ្ឋបានប្រទះឃើញរថយន្តមួយគ្រឿង ត្រូវបានជនមិនស្គាល់អត្តសញ្ញាណ បើកយកមកប្លុងចោលនៅក្នុងភូមិសាស្ត្រស្រុកកំពង់ត្រាច កាលពីវេលារំលងអធ្រាត្រ។ ហេតុការណ៍នេះ បានបង្កឱ្យមានការសង្ស័យ និងភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង ៣ រំលងអធ្រាត្រ ឈានចូលថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០២៦ ស្ថិតនៅក្នុងភូមិបឹងធំខាងកើត ឃុំអង្គសុភី ស្រុកកំពង់ត្រាច ខេត្តកំពត។

តាមប្រភពព័ត៌មានបឋមពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ពោលគឺស្ថិតក្នុងវេលាម៉ោង ៣ ទាបភ្លឺ មានរថយន្តមួយគ្រឿង (មិនទាន់ស្គាល់ម៉ាក និងផ្លាកលេខច្បាស់លាស់) ត្រូវបានគេបើកយកមកទុកចោលនៅក្នុងភូមិបឹងធំខាងកើត ដោយមិនឃើញមានមនុស្សនៅក្បែរនោះឡើយ លុះព្រឹកឡើង ទើបអ្នកភូមិជិតខាងជួបប្រទះ និងបានរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានភ្លាមៗ។


ជុំវិញករណីខាងលើនេះ ប្រជាពលរដ្ឋក៏ដូចជាមជ្ឈដ្ឋានជុំវិញ បានសម្តែងការសង្ស័យថា រថយន្តមួយគ្រឿងនេះ អាចនឹងមានការពាក់ព័ន្ធទៅនឹងបទល្មើសណាមួយ ឬក៏ជាករណីលួច ហើយយកមកប្លុងចោលក៏ថាបាន។
បច្ចុប្បន្ន អាជ្ញាធរមានសមត្ថកិច្ច និងកម្លាំងនគរបាលជំនាញ កំពុងតែចុះទៅពិនិត្យកន្លែងកើតហេតុ ដើម្បីស្រាវជ្រាវរកអត្តសញ្ញាណម្ចាស់រថយន្ត ក៏ដូចជាស្វែងរកមូលហេតុពិតប្រាកដ ដែលនាំឱ្យមានការយកមកប្លុងចោលទាំងកណ្តាលអាធ្រាត្របែបនេះ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕ អត្ថបទ ៖ សឹង រ៉ាត់


-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


