Connect with us

ព័ត៌មានជាតិ

អ្នកវិភាគ៖ កម្ពុជាកំពុងជោគជ័យ និងទទួលបានផលប្រយោជន៍ជាច្រើនតាមរយៈនយោបាយ«ការទូតចម្រុះពណ៌»

បានផុស

នៅ

ភ្នំពេញ ៖ កម្ពុជាកំពុងអនុវត្តគោលនយោបាយ«ការទូតចម្រុះពណ៌» យ៉ាងជោគជ័យ និងទទួលបានផលប្រយោជន៍ជាច្រើនពី​បរទេសក្នុងតំបន់ និងសកលលោក ខណៈដែលសភាពការណ៍ពិភពលោក ​កំពុង​មាន​ការវិវត្ត​ផ្លាស់​ប្ដូរ​យ៉ាង​ជ្រាលជ្រៅ​ឆាប់រហ័ស​ប្រកប​ដោយ​ភាពស្មុគស្មាញ និង​ពោរពេញ​ទៅ​ដោយ​គ្រោះថ្នាក់។

លោក​បណ្ឌិត យង់ ពៅ អ្នក​វិភាគ​បញ្ហា​នយោបាយនៃរាជបណ្ឌិត្យសភាកម្ពុជាបានថ្លែងថា នៅក្នុងរដ្ឋធម្មនុញ្ញកម្ពុជាត្រង់មាត្រ៥៣បានកំណត់ថា កម្ពុជាជាប្រទេសអព្យាក្រឹត្យ និងមិនចូល​បក្សសម្ព័ន្ធយោធា​ណា​មួយ​ទេ ទើបធ្វើឱ្យកម្ពុជាមានឱកាសប្រើប្រាស់នយោបាយការទូតបត់បែន ដោយបញ្ចៀសខ្លួន​ឱ្យផុតពីការប្រកាន់​យក​នយោបាយ​ឆ្វេង​និយម ឬ​ស្ដាំ​និយម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​បណ្ឌិតបន្តថា កម្ពុជាបានប្រើប្រាស់នយោបាយការទូតទទួលយក​មនោគមវិជ្ជា​ពី​គ្រប់និន្នាការ ដើម្បី​ផ្សារភ្ជាប់ទំនាក់ទំនងផង និង​ទទួលបានជំនួយផង តួយ៉ាងជំនួយពីចិន រុស្ស៊ី សហគមន៍​អ៊ឺរ៉ុប និងសហរដ្ឋអាមេរិក​ជា​ដើម។ ចំណុចទាំងនេះ​ហើយ ទើបគេឱ្យនិយមន័យថា ជានយោបាយចម្រុះពណ៌របស់កម្ពុជា។

លើស​ពី​នេះ​លោក​បណ្ឌិត​មានសុទិដ្ឋិនិយមចំពោះ​នយោបាយការទូតចម្រុះពណ៌​របស់កម្ពុជា ដែលបានផ្ដល់ផល​ចំណេញ​ដល់​ប្រទេស​ជាតិ​ជា​ច្រើនពីប្រទេសនៅក្នុងតំបន់ និង​សកលលោក ខណៈ​ដែល​សភាពការណ៍​ពិភពលោក​កំពុង​មាន​ការវិវត្ត ផ្លាស់ប្ដូរពិបាក​ប៉ាន់ស្មាន និង​ឆាប់រហ័ស​ប្រកប​ដោយភាពស្មុគស្មាញ។

លោក​បណ្ឌិត​បញ្ជាក់​ថា «ប្រសិនបើយើងរឹងមាំ​ថែម​ទៀត យើង​អាច​ទទួល​រាប់​អាន បង្កើត​ទំនាក់ទំនង​ពី​គ្រប់​និន្នាការ​នយោបាយ​ទាំងអស់ និង​គ្រប់​បក្សសម្ព័ន្ធ​សម្រាប់ធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នា ដោយ​មិន​ដូច​ការ​ចោទ​ប្រកាន់​របស់​អ្នក​ដទៃ​ថា យើង​អោបចិន អោបរុស្ស៊ី ឬក៏អោបសហរដ្ឋអាមេរិកនោះទេ គឺ​កម្ពុជា​ប្រឹង​អោប​យក​ផលប្រយោជន៍ពីគ្រប់ទិសទី និង​អោប​សន្ដិភាព»។

លោក ថុង ម៉េងដាវិត អ្នកវិភាគភូមិសាស្រ្តនយោបាយ និងសន្ដិសុខបានថ្លែងថា យុទ្ធសាស្រ្តការទូតចម្រុះពណ៌របស់កម្ពុជា គឺជាការទូតឆ្លាតវៃ (Smart Diplomacy) ដែលរួមបញ្ចូលនៃការប្រើប្រាស់អំណាចទន់ (Soft Power) ផ្តោតលើកិច្ចការសេដ្ឋកិច្ច សង្គម និងវប្បធម៌ និងអំណាចរឹង (Hard Power) ផ្តោតលើវិស័យយោធា សន្តិសុខជាដើម។

លោក​បន្ត​ថា យុទ្ធសាស្រ្តការទូតចម្រុះពណ៌នេះ ត្រូវបានប្រើប្រាស់ក្នុងគោលនយោបាយការបរទេសអព្យាក្រឹត្យរបស់កម្ពុជាក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងជាមួយបរទេស និងការទាញយកប្រយោជន៍សេដ្ឋកិច្ច និងនយោបាយពីប្រទេសទាំងនោះ ដោយមិនមានប្រកាន់ ឬរើសអើងទិន្នាការនយោបាយ សាសនា តូចឬធំនោះឡើយ។

អ្នកវិភាគរូបនេះបន្ថែមថា នៅក្នុងយុទ្ធសាស្រ្តចម្រុះនេះផងដែរ កំពុងទទួលបានជោគជ័យ ហើយកម្ពុជាត្រូវតែបន្តប្រើប្រាស់នូវយន្តការ ឬវិធានការទូតសេដ្ឋកិច្ច ការទូតវប្បធម៌ និងការទូតសន្តិភាពក្នុងការទំនាក់ទំនងជាមួយសហគមន៍អន្តរជាតិ។

លោកបញ្ជាក់ថា «ចំពោះអត្ថប្រយោជន៍នៃយុទ្ធសាស្រ្តការទូតចម្រុះពណ៌របស់កម្ពុជា គឺអនុញ្ញាតឱ្យកម្ពុជារក្សាបាននូវអព្យាក្រឹត្យភាព និងស្វ័យភាពក្នុងគោលនយោបាយការបរទេសរបស់ខ្លួន ដោយមិនចូលបក្សសម្ព័ន្ធ ឬប្លុកមួយណាឡើយ ហើយក៏បង្កភាពងាយស្រួលដល់កម្ពុជា ក្នុងការរក្សាទំនាក់ទំនងល្អជាមួយមហាអំណាច រដ្ឋកណ្តាល និងតូចៗផ្សេងៗទៀត»។

បើតាមអ្នកវិភាគ កម្ពុជាគួរបន្តប្រកាន់ខ្ជាប់នូវនយោបាយការបរទេសទន់ភ្លន់តែមិនទន់ជ្រាយ ហើយត្រូវបត់បែនតែមិនលក់អធិបតេយ្យ និងឯករាជ្យជាតិ។ លើសពីនេះ ត្រូវរក្សានូវគោលការណ៍គ្រឹះនៃសន្តិសហវិជ្ជមានជាមួយប្រទេសជិតខាង និងប្រទេសដទៃទៀតទាំងអស់នៅលើសកលលោក។

កម្ពុជាមិនត្រូវជ្រើសរើសយកប្រទេសណាមួយមកជំនួសឱ្យប្រទេសណាមួយនោះទេ ពោលគឺកម្ពុជាត្រូវការនូវ​ពិពិធភាព​ទីផ្សារ និងការ​ទូតក្នុងតំបន់ និងសកលលោក ដើម្បីសន្តិភាព ស្ថិរភាព មិត្តភាព វិបុលភាព និងការអភិវឌ្ឍន៍ជានិរន្ដ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២៩ នាទីutes មុន

ថៃ​បង្កហេតុនិ​ងផ្ទុះ​អាវុធ​មុន ប៉ុន្តែរំអែរំអួយ​ធ្វើ​ដូច​​​ជនរងគ្រោះ​នៅ​មុខ​អន្តរជាតិ​

ព័ត៌មានអន្ដរជាតិ៥១ នាទីutes មុន

​​​​តើ​ស្តេច​ថៃ វ៉ាជីរ៉ាឡុងកន រាមាទី​១០ ​​ប្រមូលផ្តុំអំណាច​យោធា​ដោយ​របៀបណា?​

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ថាក់ស៊ីន ត្រូវពលរដ្ធថៃប្រមាថ ដល់ថ្នាក់បិទបញ្ចេញមតិ ក្រោយថា កម្ពុជាបាញ់មុន

កីឡា១ ម៉ោង មុន

លោក​ ផាត​ សូដា៖​ តស៊ូ​ដោះបំណុល​ជំពាក់​ពេល​ធ្វើ​ក្លឹប​មាន​ពេល​ខ្លះ​គេ​មក​ទា​លុយ​ ឬ​ស្ដីឲ្យ​ដល់​ក្លឹប​

សន្តិសុខសង្គម១ ម៉ោង មុន

សម្ដេចតេជោ ហ៊ុន សែន កំពុងបញ្ជាកងទ័ព ជាមួយនាយករដ្ឋមន្ត្រី និងមេទ័ព

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អត់ខ្មាស់ពិភពលោក បាញ់មកកម្ពុជាមុន តែ ផែថងតាន ថា ខាងខ្លួន​ខំអត់ធ្មត់​ និងចាស់ទុំជាងគេទៅវិញ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

សារព័ត៌មានថៃសម្រុកផ្សាយពីភាពរងគ្រោះរបស់ខ្លួន ខណៈកងទ័ពថៃ​ជាអ្នកបង្កហេតុ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​សារ​ព័ត៌មានល្បីៗ​ផ្សាយ​ថា ថៃ​​​បើក​ការ​បាញ់​ប្រហារ​កម្ពុជា និង​ឆ្លងចូលទឹកដីកម្ពុជា​​

ព័ត៌មានជាតិ១២ ម៉ោង មុន

កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៧ ឈ្មោះ ហ្វ្រង់ស៊ីស្កូ (Fransisco)

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ជាល្បិចឬយ៉ាងណា? ក្រោយអនុព័ន្ធយោធាបរទេសមិនខ្វល់ស្តាប់ ទាហានថៃ ៥នាក់ទៀតក៏ដើរជាន់មីន 

Sokha Hotels

ព័ត៌មានពេញនិយម