ព័ត៌មានជាតិ
អ្នកវិភាគ ៖ការជូនដំណឹងពីគម្រោងស៊ើបអង្កេតលើប្រទេសចំនួន៦០ របស់អាមេរិកគឺជាល្បែងនយោបាយផ្ទៃក្នុង
ភ្នំពេញ ៖ អ្នកវិភាគ និងអ្នកតាមដានបញ្ហាសង្គមនៅកម្ពុជា បានអះអាងដូចៗគ្នាថា ការជូនដំណឹងពីគម្រោងស៊ើបអង្កេតពាក់ព័ន្ធការងារដោយបង្ខំរបស់អាមេរិកទៅលើប្រទេសចំនួន ៦០ ដែលរួមមានទាំងសម្ព័ន្ធមិត្តចាក់ទឹកមិនលិចរបស់ខ្លួនផង គឺគ្រាន់តែជាលុបលាងបញ្ហានយោបាយផ្ទៃក្នុងរបស់រដ្ឋបាលលោក ដូណាល់ ត្រាំប៉ុណ្ណោះ។
លោកបណ្ឌិត យង់ ពៅ អ្នកជំនាញភូមិសាស្ដ្រនយោបាយ នៃរាជបណ្ឌិត្យសភាកម្ពុជាបានថ្លែងថា៖«ការស៊ើបអង្កេតនេះ គ្រាន់តែជាការលុបលាងបញ្ហានយោបាយផ្ទៃក្នុងរបស់ខ្លួនប៉ុណ្ណោះ ដោយសារនយោបាយពន្ធបដិការបស់លោក ដូណាល់ ត្រាំ មិនអាចទទួលបានជោគជ័យនោះទេ ព្រោះមានបញ្ហផ្ទៃក្នុងរបស់ខ្លួន»។

លោកបណ្ឌិតបន្តថា ដោយសារតែការបរាជ័យលើការដាក់ពន្ធបដិការបស់រដ្ឋបាលលោក ដូណាល់ ត្រាំ ទើបធ្វើឱ្យសហរដ្ឋអាមេរិកយកការស៊ើបអង្កេតនេះធ្វើជាលេស ដើម្បីដាក់សម្ពាធមកលើសម្ព័ន្ធមិត្ត និងបណ្ដាលប្រទេសមួយចំនួននៅលើពិភពលោក រួមទាំងកម្ពុជាផងដែរ ក្នុងគោលបំណងលួងចិត្តម្ចាស់ឆ្នោត និងស្ដារប្រជាប្រិយភាពរដ្ឋការរបស់អាមេរិក ដែលដឹកនាំដោយគណបក្សសាធារណរដ្ឋ។
សម្រាប់អ្នកវិភាគរូបនេះ គម្រោងនៃការស៊ើបអង្កេតនេះ នឹងបង្កឱ្យមានបញ្ហាធំដុំដល់បណ្ដាប្រទេសដែលនៅក្នុងបញ្ជីនោះទេ។
លោកបណ្ឌិត យង់ ពៅ៖«បញ្ហាទាំងអស់នេះ គឺជាប់ពាក់ព័ន្ធនឹងបញ្ហានយោបាយផ្ទៃក្នុងរបស់ខ្លួន ដែលស្វែងរកប្រជាប្រិយភាពឡើងវិញ។ ក្នុងន័យនេះ បើទោះបីជាមានការស៊ើបអង្កេតទៅលើបណ្ដាប្រទេសទាំងអស់នេះ ក៏មិនមានអ្វីប្រែប្រួល ឬបង្កជាបញ្ហាធំដុំអ្វីដែរ»។
បន្ថែមលើការលើកឡើងនេះ លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា និងជាអ្នកតាមដានបញ្ហានយោបាយបានថ្លែងថា៖«គម្រោងស៊ើបអង្កេតជុំវិញការប្រើប្រាស់កម្លាំងពលកម្មដោយបង្ខំនេះ គឺមិនមែនមានតែកម្ពុជានោះទេ សូម្បីតែប្រទេសសម្ព័ន្ធមិត្តដូចជា អ៊ឺរ៉ុប អង់គ្លេស ជប៉ុន កូរ៉េខាងត្បូង ថៃ ហ្វីលីពីន សឹង្ហបុរី វៀតណាម និងឥណ្ឌូនេស៊ី ក៏រងនូវការអង្កេតដូចគ្នាដែរ»។

សូមបញ្ជាក់ថា ការអះអាងរបស់អ្នកវិភាគ និងអ្នកតាមដានបញ្ហានយោបាយនៅកម្ពុជានេះ គឺធ្វើឡើងបន្ទាប់ពីមានសេចក្ដីជូនដំណឹងរបស់តំណាងពាណិជ្ជកម្ម នៃសហរដ្ឋអាមេរិក ដែលចេញផ្សាយកាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦នេះបានឱ្យដឹងថា ប្រទេសចំនួន ៦០ ដែលជាប់ការអង្កេតរបស់សហរដ្ឋអាមេរិករួមមាន៖ សម្ព័ន្ធមិត្តសហភាពអឺរ៉ុប ចក្រភពអង់គ្លេស អូស្ត្រាលី ជប៉ុន កាណាដា អ៊ីស្រាអែល កូរ៉េខាងត្បូង និងសម្ព័ន្ធមិត្តនៅតំបន់អាស៊ានដូចជា ហ្វីលីពីន សិង្ហបុរី ថៃ វៀតណាម និងប្រទេសឥណ្ឌូនេស៊ី។
ទន្ទឹមនេះ អ្នកវិភាគ និងតាមដានបញ្ហានយោបាយមើលឃើញដូចៗគ្នាថា កម្ពុជាតែងតែអនុវត្តទៅតាមច្បាប់អន្តរជាតិ ច្បាប់ការងារ ច្បាប់ស្ដីពីសហជីព និងកិច្ចសន្យាការងារផ្សេងៗដែលមិនមានការរំលោភបំពានច្បាប់ការងារ និងការរំលោភទៅលើការប្រើប្រាស់កម្លាំងពលកម្មដោយបង្ខំទេ។ ដូច្នេះកម្ពុជាមិនគួរព្រួយបារម្ភខ្លាំងពេកនោះទេ ប៉ុន្ដែត្រូវតែព្យាយាមបន្តអនុវត្តទៅតាមច្បាប់ជាតិ អន្តរជាតិ និងលិខិតបទដ្ឋានគតិយុត្តិនានា។
យ៉ាងណាក៏ដោយ លោក សំ សឿន បានអំពាវនាវឱ្យសាធារណជន និងប្រជាពលរដ្ឋកុំឱ្យជឿលើការលើកឡើងណាមួយដោយគ្មានមូលដ្ឋានច្បាស់លាស់ ដែលមានចេតនាបន្ទច់បង្អាក់ និងដាក់បន្ទុកមកលើរាជរដ្ឋាភិបាលកម្ពុជា ព្រោះបញ្ហានេះជានយោបាយផ្ទៃក្នុងអាមេរិក ដើម្បីស្ដារប្រជាប្រិយភាព ដែលសូម្បីសម្ព័ន្ធមិត្តរបស់ខ្លួនក៏រងការអង្កេតដែរ៕

-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


