ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ជំរុញការត្រួតពិនិត្យបន្ថែមទៀតចំពោះការចេញចូលរបស់ជនបរទេស
មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ជំរុញឱ្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បន្តត្រួតពិនិត្យឱ្យបានហ្មត់ចត់បន្ថែមទៀតចំពោះការចេញ-ចូលរបស់ជនបរទេស និងត្រូវបង្កើនការគ្រប់គ្រងនៃការស្នាក់នៅរបស់ជនបរទេសនៅក្នុងប្រទេសកម្ពុជា រួមទាំងចុះត្រួតពិនិត្យឱ្យបានគ្រប់រោងចក្រសហគ្រាស់ដែលមានជនបរទេសស្នាក់នៅ ដើម្បីថែរក្សាសន្តិសុខជាតិ និងការអនុវត្តច្បាប់ស្តីពីអន្តោប្រវេសន៍។

លោក គៀត ច័ន្ទថារិទ្ធ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បញ្ជាក់ថា ចាប់ពីពេលនេះទៅត្រូវបន្តយកចិត្តទុកដាក់ក្នុងការគ្រប់គ្រងការចេញ-ចូលរបស់ជនបរទេសឱ្យបានហ្មត់ចត់ និងមានប្រសិទ្ធភាពថែមទៀត ទាំងការលើកកម្ពស់សមត្ថភាពគ្រប់គ្រងនៅតាមច្រកទ្វារគ្រប់ប្រភេទ និងការបង្ការ ទប់ស្កាត់ មិនឱ្យមានការជ្រៀតចូលខុសច្បាប់ សំដៅធានាឆ្លើយតបបានទាំងសំណូមពរនៃការថែរក្សាសន្តិសុខជាតិ និងការអនុវត្តច្បាប់ស្តីពីអន្តោប្រវេសន៍។
ការជំរុញនេះ បានធ្វើឡើងក្នុងដែលឱកាសលោក គៀត ច័ន្ទថារិទ្ធ អញ្ជើជាតំណាងរបស់លោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងពិធីបិទសន្និបាតការងារប្រចាំឆ្នាំ របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ កាលពីរសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤។

ចំពោះការងារគ្រប់គ្រងជនបរទេសមិនមែនអន្តោប្រវេសន្ត លោករដ្ឋលេខាធិការ គៀត ច័ន្ទថារិទ្ធ ក៏បានណែនាំឱ្យបង្កើនសកម្មភាពគ្រប់គ្រងវត្តមានស្នាក់នៅឱ្យបានច្បាស់លាស់តាមស្មារតីច្បាប់ និងលិខិតបទដ្ឋានគតិយុត្តស្តីពីអន្តោប្រវេសន៍ ពិសេសត្រូវចាត់តាំងការអនុវត្តឱ្យបានជោគជ័យនូវផែនការលេខ០០៣ ផក របស់ក្រសួងមហាផ្ទៃ។
ក្នុងន័យនេះ លោក បានស្នើដល់ស្នងការដ្ឋាននគរបាលរាជធានីខេត្តទាំងអស់ ត្រូវបន្តខិតខំយកចិត្តទុកដាក់អនុវត្តការងារនេះឱ្យទទួលលទ្ធផលល្អ ដោយហេតុថាប្រតិបត្តិករសំខាន់ក្នុងការអនុវត្តផែនការខាងលើ គឺប៉ុស្តិ៍នគរបាលរដ្ឋបាល អធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ និងស្នងការដ្ឋាននគរបាលរាជធានី ខេត្ត ដែលមានតួនាទីគ្រប់គ្រងជនបរទេសនៅតាមមូលដ្ឋានរបស់ខ្លួន សំដៅធានាការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គម។

ទន្ទឹមគ្នានេះ ក៏ត្រូវណែនាំដល់ម្ចាស់ទីតាំង ឬអ្នកគ្រប់គ្រងលំនៅឋានគ្រប់ប្រភេទ ដែលមានជនបរទេសស្នាក់នៅ ឱ្យបានយល់ច្បាស់អំពីកាតព្វកិច្ចនៃការរាយការណ៍វត្តមានស្នាក់នៅរបស់ជនបរទេសទៅក្នុងប្រព័ន្ធ FPCS និងត្រូវចាត់វិធានការក្នុងការផាកពិន័យដល់ម្ចាស់ ឬអ្នកកាន់កាប់លំនៅឋានណា ដែលមិនបានរាយការណ៍វត្តមានជនបរទេសដែលមកស្នាក់នៅក្នុងទីតាំងរបស់ខ្លួន ស្របតាមច្បាប់ស្តីពីអន្តោប្រវេសន៍ និងលិខិតបទដ្ឋាគតិយុត្តជាធរមាន។
ចំពោះការងារគ្រប់គ្រងជនបរទេសអន្តោប្រវេសន្ត លោករដ្ឋលេខាធិការ ជំរុញត្រូវបន្តផ្សព្វផ្សាយ និងជំរុញឱ្យអ្នកដែលគ្រប់អាយុ និងអ្នកដែលត្រូវបន្តសុពលភាព ឱ្យមកដាក់ពាក្យស្នើសុំប័ណ្ណ និងបន្តសុពលភាពប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ឱ្យបានទាន់ពេលវេលា ព្រមទាំងបំពេញកាតព្វកិច្ចនានា ស្របតាមច្បាប់ស្តីពីអន្តោប្រវេសន៍ ជាមួយនេះត្រូវចាត់វិធានការតឹងរឹង និងម៉ឺងម៉ាត់ចំពោះជនណាដែលរឹងរូស។

បន្ថែមពីនេះ ត្រូវពង្រីកវិសាលភាពអធិការកិច្ចឱ្យដល់ទីតាំងរោងចក្រ សហគ្រាស កសិដ្ឋាន អាជិវកម្ម ដែលស្ថិតនៅតំបន់ដាច់ស្រយ៉ាល តំបន់ជាប់ព្រំដែន ឬដែនកោះជាដើម។ លោក ថា ត្រូវបន្តខិតខំចាត់វិធានការស្រាវជ្រាវស៊ើបអង្កតស្វែងរកមុខសញ្ញាជនបរទេស ដែលលួចជ្រៀតចូលមកស្នាក់នៅខុសច្បាប់ និងប្រព្រឹត្តបទល្មើសនានា ដោយបង្កើនកិច្ចសហការ ផ្លាស់ប្តូរព័ត៌មានជាមួយសមត្ថកិច្ចបរទេសជាមិត្ត ដើម្បីទទួលបានព័ត៌មានទាក់ទងមុខសញ្ញានានា និងត្រូវមានវិធានការគ្រប់គ្រងជនបរទេសឱ្យបានហ្មត់ចត់ ធ្វើយ៉ាងណាឱ្យបរិយាកាសសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមមានភាពល្អប្រសើរ៕
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


