Connect with us

ព័ត៌មានជាតិ

ក្រុមការងារគណបក្សប្រជាជនស្រុកកំពង់ត្រឡាច នឹងរៀបចំសិក្ខាសាលា​«តួនាទីរបស់វង់ភ្លេងពិណពាទ្យ» នាថ្ងៃទី១៨ ខាងមុខ

បានផុស

នៅ

នាថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ ខាង​មុខ​នេះ ទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកកំពង់ត្រឡាច ស្ថិតនៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង​ នឹងរៀបចំសិក្ខាសាលាវង់ភ្លេងពិណ្យពាទ្យ ក្រោមប្រធានបទ «តួនាទីរបស់វង់ភ្លេងពិណពាទ្យ»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សិក្ខាសាលា​នេះ​រៀបចំ​ឡើងក្រោមការ​ផ្តួចផ្តើម​ពី​ក្រុមការងារគណបក្សចុះ មូលដ្ឋានស្រុកកំពង់ត្រឡាច សហការជាមួយនាយកដ្ឋានសិល្បៈទស្សនីយភាព នៃក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ និងមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំង​ ក្នុងគោលបំណងថែរក្សា លើកស្ទួយ និងផ្សព្វផ្សាយ ក៏ដូចជាតម្រង់ទិសដល់សិល្បករ ដែលបានចាប់យកអាជីពសម្តែងភ្លេងពិណពាទ្យ នៅក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ឱ្យបានយល់ដឹងកាន់តែច្បាស់អំពីការសម្តែងភ្លេងពិណពាទ្យឱ្យបានត្រឹមត្រូវតាមទំនៀមទម្លាប់ និងក្បួនច្បាប់ពីបុរាណរបស់ខ្មែរ។

អត្ថប្រយោជន៍ ដែលទទួលបានពីការចូលរួមសិក្ខាសាលានេះរួមមាន៖ ១.ទទួលបានជំនាញច្បាស់លាស់ត្រឹមត្រូវតាមទំនៀមទម្លាប់។ ២.វិញ្ញាបនបត្របញ្ជាក់ពីការចូលរួមសិក្ខាសាលា ដែលចេញដោយមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តកំពង់ឆ្នាំង។

ចំពោះ សិល្បករក្រុមវង់ភ្លេងពិណពាទ្យ នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដែលមានចំណាប់អារម្មណ៍ចំពោះសិក្ខាសាលានេះ សូមធ្វើការទំនាក់ទំនងព័ត៌មានលម្អិតជាមួយ លោក កឹង ជុំ តាមរយៈ ទូរស័ព្ទលេខ ០៧៨ ២៤០ ៨០៨៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១១ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៩ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៦ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៨ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម