Connect with us

ព័ត៌មានជាតិ

វេជ្ជបណ្ឌិត ឱ វណ្ណឌីន ត្រូវបានតែងតាំងជាប្រធានគណៈកម្មការចំពោះកិច្ចការចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស

បានផុស

នៅ

សម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចេញសេចក្តីសម្រេចបង្កើតគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ ដោយបានតែងតាំងលោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល ធ្វើជាប្រធានគណៈកម្មការចំពោះកិច្ចការចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស។

គណៈកម្មការនេះមានសមាសភាពប្រធាន អនុប្រធាន និងសមាជិកសរុបចំនួន៤៧រូប ដែលមានតួនាទីគ្រប់គ្រង ដឹកនាំ ចាត់ចែង ការងារចាក់វ៉ាក់សាំងកូវីដ១៩នៅក្នុងក្របខណ្ឌទូទាំងប្រទេស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ វ៉ាត វិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម