ព័ត៌មានជាតិ
តើលោកឌួង ឆាយ ក្លាយជាឧកញ៉ាតាំងពីពេលណា?
បើតាមឯកសារមួយបានបញ្ជាក់ថា លោក ឌួង ឆាយ បានទទួលគោរមងារជាឧកញ៉ានៅថ្ងៃទី ០៧ ខែមិថុនា ឆ្នាំ២០១៩។

ឧកញ៉ាឌួង ឆាយ ប៉ុន្មានឆ្នាំចុងក្រោយ តែងតែទទួលបានការកោតសរសើរពីសាធារណជនលើបណ្តាញសង្គម ក្រោយពេលលោកតែងតែចេញមុខជួយដល់សង្គម ជាពិសេសជនក្រីក្រមានទុក្ខលំបាក កុមារកំព្រាជាដើម។ តែក្រោយពេលមានរឿងអាស្រូវក្នុងគ្រួសារ រហូតដល់មានការលែងលះគ្នាជាមួយភរិយា និងការបែកធ្លាយអំពើហិង្សាទៀតនេះ រដ្ឋាភិបាលបានស្នើបញ្ចប់គោរមងារ ឧកញ៉ា ដួង ឆាយ ពីឧកញ៉ានៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១នេះ។

អគ្គនាយក្រុមហ៊ុន ឌួង ដ្រាហ្គន គ្រុប (Duong Dragon Group) ឧកញ៉ា ដួង ឆាយ រងការរិះគន់យ៉ាងចាស់ដៃពីអ្នកប្រើប្រាស់បណ្តាញសង្គម បន្ទាប់ពីបានប្រើប្រាស់អំពើហិង្សាលើអតីតភរិយារបស់លោក អ្នកស្រី ដេត ម៉ាលីណា។ យ៉ាងណា លោកបានបកស្រាយ Live វីដេអូ ឆ្លើយតបទាក់ទងនឹងការប្រើហិង្សាលើអតីតភរិយារបស់ខ្លួន ដែលមានអ្នកទស្សនាជាង ១០ម៉ឺននាក់ ថា ដោយសារអតីតភរិយារបស់លោកបង្ខំឱ្យលោក ក្រៀវ(វះកាត់ប្រដាប់ភេទ មិនអាចមានកូនបាន) រួមទាំងអារម្មណ៍ឆេវឆាវមួយពេល ទើបបង្កឲ្យមានអំពើហិង្សាលើភរិយាទៅ៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


