ជីវិតកម្សាន្ដ
ឧកញ៉ា ឌួង ឆាយ បង្ហោះរូបភាពជាមួយកូនៗនាថ្ងៃបុណ្យណូអែល ខណ:មហាជនសុំឲ្យត្រូវគ្នាវិញជាមួយភរិយា
រហូតមកដល់ពេលនេះរឿងរ៉ាវនៃការបែកបាក់គ្រួសាររវាងលោកឧកញ៉ា ឌួង ឆាយ ជាមួយភរិយាគឺលោកស្រី ដេត ម៉ាលីណា នៅតែជាប្រធានបទមួយដែលមហាជនកំពុងចាប់អារម្មណ៍ខ្លាំងខណៈមានមតិអ្នកគាំទ្រជាច្រើនបានបង្ហាញការគាំទ្រឲ្យលោកឧកញ៉ានិងភរិយាសម្រុះសម្រួលត្រូវគ្នាវិញផងដែ រ។

ថ្វីត្បិតតែយ៉ាងក្តីតែសម្រាប់ភរិយាលោកឧកញ៉ា ឌួ ង ឆាយ គឺលោកស្រី ដេត ម៉ាលីណា ធ្លាប់ប្រកាសជំហរហើយថាចំពោះការបែកបាក់ស្នេហារវាងអ្នកនានិងស្វាមីលោកឧកញ៉ា ឌួង ឆាយគឺមិនអាចឈានដល់ដំណាក់កាលនៃការផ្សះផ្សាគ្នាជាប្តីប្រពន្ធដូចមុនបានឡើយ។
យ៉ាងណាមិញទោះបីជាលោកស្រី ដេត ម៉ាលីណា និងឧកញ៉ា ឌួង ឆាយ ត្រូវប្រឈមនិងការប្រេះឆាស្នេហាគ្នាក៏ដោយគឺមហាជននៅតែមិនអស់ចិត្តចង់ឲ្យលោកឧកញ៉ាត្រូវគ្នាវិញជាមួយភរិយាដើម្បីផ្តល់ភាពកក់ក្តៅដល់កូនទាំង៣ផងដែរ។

ជាក់ស្តែងនាថ្ងៃបុណ្យ marry chrismas (ណូ អែល)កាលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០នេះរវាងលោកឧកញ៉ា ឌួង ឆាយ និងភរិយាគឺបានរស់នៅឃ្លាតឆ្ងាយពីគ្នាខុសប្លែកកាលពីឆ្នាំមុនៗ។ប៉ុន្តែក្នុងនាមទំនូលខុសត្រូវជាឪពុកលោកឧកញ៉ាឌួង ឆាយ បានបង្ហាញក្តីស្រលាញ់ដល់កូនៗទាំង៣ដ៏គួរឲ្យស្រ លាញ់។
ផ្អែកតាមខ្លឹមសារនៃសំណេររបស់លោកឧកញ៉ាឌួ ង ឆាយ បង្ហោះភ្ជាប់និងរូបភាពកូនៗទាំង៣បានលើកឡើងថារីករាយថ្ងៃបុណ្យណូអែលណាពូមីងបងប្អូនទាំងអស់គ្នា(Happy Merry Christma s 2020)

លោកឧកញ៉ាឌួង ឆាយបានបន្ថែមថាថ្ងៃនេះសុំកា រអ នុញាតិពីគាត់មកផ្ទះយកកាដូមកអោយកូនៗខានជួ បកូនៗជិតមួយសប្តាហ៍ហើយនឹកណាស់។ដោយគួរឲ្យអាណិតបែបនេះអ្នកគាំទ្រនៅតែបន្តស្នើសុំឲ្យលោកឧកញ៉ាឌួង ឆាយនិងភរិតាត្រូវគ្នាវិញ។ក្នុងនោះមានមតិមានការលើកឡើងថាបើអាចជួបជុំគ្រួសារវិញទហើយអ្វីដែលអ្នកណាធ្វើអ្វីមិនល្អគួរ តែកែតម្រូវដើម្បីសេចក្ដីសុខគ្មានរណាម្នាក់មិនដលខុសទេតែបើដឹងខ្លួនខុសហើយចេះកែតម្រូវរឹតតែល្អ។

ស្រដៀងគ្នានេះក៏មានការលើកឡើងដែរថាខ្ញុំជឿជាក់ បងទាំងពីរនឹងជួបជុំគ្នាវិញសូមអោយបារមីវត្ថុស័ក្ដិសិទ្ធិជួយឃុំគ្រងបងទាំងពីរអោយមានសុខភាពល្អនិងសំណាងល្អតាមថែរក្សាបងរហូត។ជូនពរប្អូនប្រុសឧកញ៉ា ដួង ឆាយ និងប្អូនស្រីលោកជំទាវអោយជួបជុំគ្រួសារវិញដើម្បីកូនៗ។ នេះជាសម្តីបន្ថែមរបស់អ្នកគាំទ្រថ្លែងទៅកាន់លោកឧកញ៉ា ឌួង ឆាយ និងភរិយា៕
អត្ថបទ ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


