Connect with us

ព័ត៌មានជាតិ

ភរិយា​ឌួង ឆាយ ស្តាយ​ពេល​វេលា ១៣ ឆ្នាំ ទុក​ចិត្ត​លើ​មនុស្ស​ខុស

បានផុស

នៅ

ក្នុង​វិដេអូ​Live ជាង ៣០ នាទី អ្នកនាង​ដេត ម៉ាលីណា បាន​បកស្រាយ​ចំពោះ​ការ​ឈាន​ទៅ​បែងបាក់​ជាមួយ​ឧកញ៉ា​ឌួង ឆាយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នក​នាង​ដេត ម៉ាលីណា បាន​លើក​មូលហេតុ​ឈាន​ទៅ​ផ្តាច់​ចំណង​អាពាហ៍ពិពាហ៍ជាមួយ​ឧកញ៉ា​ឌួង ឆាយ​ ដោយសារ​​អ្នក​នាង​ឆ្អែតឆ្អន់​ទង្វើ​មិន​គប្បី ភាព​មិន​ស្មោះ​ត្រង់​ដែល​អ្នក​នាង​មិន​អាច​ទ្រាំបាន​​ត​ទៅ​ទៀត។ អ្នកនាង​លើក​ឡើង​ថា អាពាហ៍ពិពាហ៍​របស់​នាង​ជាង ១៣ ឆ្នាំ​នេះ គឺ​មានតែ​ទឹកភ្នែក​ និង​សម្ពាធ​ផ្លូវ​ចិត្ត​តែ​ប៉ុណ្ណោះ។

អ្នកនាងដេត ម៉ាលីណា លាង​ជម្រះ​ការ​សង្ស័យ​​ទាក់ទង​អាពាហ៍ពិពាហ៍​ជាមួយ​ឧកញ៉ាឌួង ឆាយ​ មិនមែន​កើត​ឡើង​ដោយសារ​ការ​សម្លឹងឃើញ​ទ្រព្យ​សម្បត្តិ​របស់ស្វាមីនោះទេ។ អ្នកនាង​បញ្ជាក់​ថា ទ្រព្យសម្បត្តិ​ទាំង​នោះ​​គឺ​បានមកពីការរកស៊ី មិនមាន​ចំណែកណា​បាន​ពី​ក្រុ​មគ្រួសារ​របស់​ប្តីនោះ​ដែរ។

ស្រ្តី​កូន ៣ ប្រាប់​បន្ត​ថា ការ​បង្ហោះ​លែង​លះឧកញ៉ា​ឌួង ឆាយ​ លើ​ហ្វេស​បុក​​ក៏​មិន​មែន​ចង់​ល្បី​ដែរ។ អ្នក​នាង​គ្រាន់​តែ​ឲ្យ​មហាជន​បាន​ដឹង​ឮ ពីព្រោះ​អ្នកនាង​ក៏ជា​​បុគ្គល​ក្នុង​ក្រសែ​ភ្នែក​​របស់មហាជន ហើយ​ការ​លែងលះ​មិន​អាច​ធ្វើ​ឡើង​ដោយ​ស្ងាត់ៗ​បាន​ទេ។

អ្នកនាង​ចង់​បញ្ចប់​អាពាហ៍ពិពាហ៍​នេះ​ដោយ​សន្តិ​វិធី មិន​ចង់​ឲ្យ​មើល​មុខ​គ្នា​លែង​ត្រង់​។ អ្នក​នាង​ចង់​ចាក​ចេញ​ដោយ​ភាព​រឹងមាំ ត្រូវ​ទទួល​ស្គាល់​ការពិត​ ដើម្បីចាប់ផ្តើម​ថ្មី​ឡើង​វិញ​​។

ចុងក្រោយ អ្នក​នាង​ស្នើ​ឲ្យ​មហាជន​ឈប់​សួរ​រឿង​ទំនាក់ទំនង​របស់​អ្នកនាង​និង​ឧកញ៉ា​ឌួង ឆាយ គឺ​លែង​ពាក់ព័ន្ធ​អី​ទៀត​ហើយ​។ ទំនាក់ទំនងរបស់នាង​និង​ឧកញ៉ា​ឌួង ឆាយ​ត្រឹមតែ​ជា​ឪពុកកូន​ទាំង ៣ របស់នាង មិនមែនជ​ាស្វាមី​ដូច​មុន​ទេ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៤ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម