ព័ត៌មានជាតិ
ប.ស.ស ប្រកាសជ្រើសរើសអ្នកជំនាញអព្យាក្រឹតសម្រាប់បម្រើការងារ នៅក្រុមប្រឹក្សាធនាភិបាលសន្តិសុខសង្គម
បេឡាជាតិសន្តិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានប្រកាសជ្រើសរើសអ្នកជំនាញអព្យាក្រឹត ឬ ឯករាជ្យ ចំនួន ៣ រូប សម្រាប់បម្រើការងារនៅក្រុមប្រឹក្សាធនាភិបាលសន្តិសុខសង្គម នៃបេឡាជាតិសន្តិសុខសង្គម។

យោងតាមសេចក្ដីជូនដំណឹងរបស់ ប.ស.ស. ចុះថ្ងៃទី ១០ មករា នេះ បានឱ្យដឹងថា ក្រុមប្រឹក្សាធនាភិបាលសន្តិសុខសង្គម នៃ ប.ស.ស ត្រូវបានបង្កើតឡើងក្នុងគោលដៅគ្រប់គ្រងមូលនិធិរបស់ផ្នែកនីមួយៗ នៃរបបសន្តិសុខសង្គម ដើម្បីធានាដល់ការអនុវត្តកិច្ចការនេះប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ក្រុមប្រឹក្សានេះតម្រូវឱ្យមានសមាជិកភាព ជាអ្នកជំនាញអព្យាក្រឹត ឬ ឯករាជ្យចំនួន ៣ រូប ដែលត្រូវបំពេញតាមលក្ខខណ្ឌជ្រើសរើស និងគុណវុឌ្ឍិ។
ចំពោះលក្ខខណ្ឌជ្រើសរើសបេក្ខជនត្រូវមានលក្ខណសម្បត្តិ និងអត្តចរិតល្អ និងមិនត្រូវបានផ្ដន្ទាទោសពីបទមជ្ឈិម ឬ បទឧក្រិដ្ឋជាសមត្ថជនមានអាយុចាប់ពី ៣៥ ឆ្នាំ ឡើងទៅ និងមានលំនៅឋានក្នុងព្រះរាជាណាចក្រកម្ពុជា។ មិនត្រូវជាប់ពាក់ព័ន្ធនឹងសកម្មភាពនយោបាយ ទំនាស់ផលប្រយោជន៍ជាមួយគម្រោងវិនិយោគណាមួយរបស់ ប.ស.ស មិនជាប់ពាក់ព័ន្ធក្នុងការងារដោយផ្ទាល់ ឬ ដោយប្រយោលជាមួយ ប.ស.ស ក្នុងរយៈពេល ១ (មួយ) ឆ្នាំ ចុងក្រោយ មិនត្រូវមានទំនាស់ផលប្រយោជន៍ជាមួយ ន.ស.ស. និង ប.ស.ស. ឬ ជាមួយថ្នាក់ដឹកនាំរបស់ ន.ស.ស. និង ប.ស.ស មិនមានសមាជិកនៅក្នុងបន្ទុកគ្រួសារ ដែលបាន និងកំពុងធ្វើជាប្រធាន ឬ សមាជិក នៃក្រុមប្រឹក្សាភិបាល ថ្នាក់ដឹកនាំរបស់ ប.ស.ស ឬ ថ្នាក់ដឹកនាំរបស់ ន.ស.ស. នៅក្នុងរយៈពេល ១ (មួយ) ឆ្នាំ ចុងក្រោយ។
រីឯគុណវុឌ្ឍិវិញ បេក្ខជនត្រូវមានសញ្ញាបត្រចាប់ពីបរិញ្ញាបត្រឡើងទៅ ពាក់ព័ន្ធនឹងជំនាញគណនេយ្យ ធនាគារហិរញ្ញវត្ថុ សវនកម្ម វិនិយោគ ការគណនាវាយតម្លៃ ឬ សញ្ញាបត្រសមមូលផ្សេងទៀត។ ត្រូវមានបទពិសោធការងារយ៉ាងតិច ៥ ឆ្នាំ ក្នុងវិស័យធនាគារ ហិរញ្ញវត្ថុ ឬ វិនិយោគ មានចំណេះដឹងពាក់ព័ន្ធនឹងសេដ្ឋកិច្ច ពាណិជ្ជកម្ម ឬ ទីផ្សារហិរញ្ញវត្ថុ។
ចំពោះកាលបរិច្ឆេទទទួលពាក្យចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី ៩ ខែកុម្ភៈ ឆ្នាំ ២០២៥ វេលាម៉ោង ៨ និង ៣០ នាទីព្រឹក ដោយបេក្ខជនអាចមកដាក់ពាក្យនៅរៀងរាល់ម៉ោងធ្វើការ នាស្នាក់ការកណ្ដាល ប.ស.ស ដែលមានអាសយដ្ឋាន ផ្លូវបេតុង សង្កាត់ឈ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕
អត្ថបទ ៖ សំអឿន


-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


