Connect with us

ព័ត៌មានជាតិ

នៅខេត្តមណ្ឌលគិរី បុរសម្នាក់ អាចធ្វើខ្លែងឯកបង្ហោះលេងកម្សាន្តនៅក្នុងរដូវធ្លាក់ខ្យល់នេះ

បានផុស

នៅ

ឱ្យតែរដូវធ្លាក់ខ្យល់ចូលមកដល់ ប្រជាពលរដ្ឋ យុវជន ក្មេងៗមួយចំនួននៅតាមបណ្តាខេត្តនានាតែងតែធ្វើខ្លែងបង្ហោះលេងកម្សាន្ត។ ការធ្វើខ្លែងទូទៅបង្ហោះលេងជារឿងធម្មតា ប៉ុន្តែ រឿងមិនធម្មតានោះ គឺការធ្វើខ្លែងឯកដែលជាខ្មែរខ្មែរតាំងពីបុរមបុរាណមក។ នៅខេត្តមណ្ឌលគិរី ការធ្វើខ្លែងឯក មិនសូវជាមានអ្នកចេះធ្វើឡើយ ប៉ុន្តែ នៅពេលនេះ មានបុរសម្នាក់អាចធ្វើខ្លែងឯកនេះបង្ហោះលេងកម្សាន្ត និងស្តាប់នូវដ៏ពិរោះរណ្តំនៅពេលវាហោះលើអាកាសថែមទៀតផង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក នូ ម៉ាន អាយុ៣៤ឆ្នាំ រស់នៅក្នុងភូមិឡៅការ សង្កាត់សុខដុម ក្រុងសែនមនោរ្យ ខេត្តមណ្ឌលគិរី គឺជាអ្នកដែលចេះធ្វើខ្លែងឯកនេះ។ លោកប្រាប់ថា ពេលណាលោកទំនេរពីការងារ លោកតែងតែសាកល្បងធ្វើខ្លែងឯកនេះ ដោយដំបូងឡើយ រូបគេជាអ្នកខេត្តស្វាយរៀង ហើយផ្លាស់ទីលំនៅមកនៅខេត្តមណ្ឌលគិរីនេះប្រហែល១០ឆ្នាំមកហើយ។ លោក នូ ម៉ាន រៀបរាប់ថា លោកចេះធ្វើខ្លែងឯកនេះពីជីតារបស់លោកនៅឯស្រុកកំណើត។ តាមពិតរូបគេ ចង់ធ្វើខ្លែងឯកនេះបង្ហោះលេងកម្សាន្តនាពេលកន្លងមកដែរ ប៉ុន្តែ ដោយសារឃើញទិដ្ឋភាពខេត្តនេះ មានអាកាសធាតុខ្យល់ខ្លាំង និងនឹកស្មានថាបង្ហោះលេងកម្សាន្តមិនកើត ហើយស្របពេលមានភារៈកិច្ចផ្ទាល់ខ្លួនផង ក៏ចេះតែមិនបានធ្វើ។

ប៉ុន្តែ ចូលរដូវធ្លាក់ខ្យល់ដើមឆ្នាំ២០២៥នេះ លោកក៏សាកល្បងធ្វើខ្លែងឯកបង្ហោះលើកដំបូង ប៉ុន្តែ ជាក់ស្ដែង គឺអាចបង្ហោះបានជោគជ័យ និងបានយ៉ាងល្អទៀតផង។ បុរសរូបនេះ អះអាងថា រូបគេចេះធ្វើខ្លែងឯកនេះតាមគ្រប់ទំហំ និងអាចរចនាម៉ូដបានច្រើនទៀតផង។ ខ្លែងឯក​ ដែលរូបគេបានបង្ហោះនេះ គឺមានទំហំកាត់ទទឹង១.៨ និងបណ្តោយ២ម៉ែត្រ និងកំពុងបង្កើតមួយទៀត មានទំហំធំជាងនេះ គឺទទឹង២ម៉ែត្រ និងបណ្តោយ២.២ម៉ែត្រ។​

រូបគេបានបញ្ជាក់ថា បើសិនជាមានពលរដ្ឋនៅក្នុងខេត្តមណ្ឌលគិរី មានចំណាប់អារម្មណ៍ចង់ជាវយកទៅបង្ហោះលេងកម្សាន្ត ក៏រូបគេអាចធ្វើលក់តាមតម្រូវការផងដែរ ព្រោះយល់ឃើញថា បើនៅក្នុងខេត្ត មានខ្លែងឯកបង្ហោះបានកាន់តែច្រើនកាន់តែល្អ ព្រោះចង់បង្ហាញពីស្នាដៃផង និងអាចឱ្យភ្ញៀវទេសចរដែលមកកម្សាន្តនៅក្នុងខេត្តមណ្ឌលគិរី ទស្សនា និងស្ដាប់លេងកម្សាន្តពីសំលេងដ៏ពីរោះរណ្តំនៃខ្លែងឯកនេះ។

លោក សុខ ទីឃាវុឌ្ឍ ប្រធានមន្ទីរវប្បធម៌ស្ដីទី ខេត្តមណ្ឌលគិរី បានឱ្យដឹងថា ដំបូងឡើយក្នុងខេត្តមណ្ឌលគិរីនៅក្នុងអំឡុងឆ្នាំ២០១៩ ក៏មានប្រជាពលរដ្ឋចេះធ្វើខ្លែងឯកបង្ហោះលេងសប្បាយផងដែរ ប៉ុន្តែគ្រានោះគ្រាន់តែបង្ហោះលេងបានធម្មតា ដោយពួកគេមិនទាន់ប្រសប់ធ្វើឯកឱ្យឭសំឡេងឆ្លើយឆ្លងបានពីរោះល្អនោះទេ។ លោកថា កន្លងទៅ មន្ទីរវប្បធម៌ ក៏បានជ្រើសរើសអ្នកដែលចេះធ្វើខ្លែងឯក ដើម្បីទៅប្រកួតនៅថ្នាក់ជាតិទូទាំងប្រទេស ប៉ុន្តែ មិនសូវមានប្រជាពលរដ្ឋចេះធ្វើនោះទេ។ លោកសង្ឃឹមថា បច្ចុប្បន្នបើមានប្រជាពលរដ្ឋក្នុងខេត្តមណ្ឌលគិរី ចេះធ្វើខ្លែងឯកហោះបានល្អឭសំឡេងពីរោះ នោះមន្ទីរវប្បធម៌ នឹងជូនដំណឹងទៅដល់ពួកគាត់ ដែលមានចំណេះជំនាញធ្វើខ្លែងឯកនេះ ចូលរួមប្រកួតតំណាងឱ្យខេត្តមណ្ឌលគិរីរ៕

ដោយ ៖រៀម សុខហេង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២២ ម៉ោង មុន

ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ

លោក ជួន ណារិន្ទ
សន្តិសុខសង្គម៤ ម៉ោង មុន

លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយក​ដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អង់គ្លេស ព្រមានពលរដ្ឋ ត្រូវត្រៀមរបស់របរសំខាន់ៗ សម្រាប់ការប្រើក្នុងគ្រាអាសន្នឲ្យបាន៧២ម៉ោង

ព័ត៌មានជាតិ៥៩ នាទីutes មុន

ទារលុយមិនបានហើយ ត្រូវកូនបំណុលប្តឹងពីបទគំរាមកំហែងហែកកេរ្តិ៍ទៀត! តើអ្វីទៅ ជាអំពើគំរាមកំហែងហែកកេរ្តិ៍?

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ខេត្តថៃចំនួន២ នៅភាគខាងជើង កើតរញ្ជួយដីកម្រិតស្រាលជាង ២០លើក ត្រឹមមួយព្រឹក

Sokha Hotels

ព័ត៌មានពេញនិយម