ព័ត៌មានជាតិ
អ្នកនាំពាក្យ ថា កម្ពុជាកំពុងរៀបចំនីតិវិធីជាមួយរុស្ស៊ី ដើម្បីបញ្ជូនខ្លួនលោក ហេង សិទ្ធី មកកម្ពុជា
កម្ពុជាកំពុងរៀបចំនីតិវិធីជាមួយភាគីរុស្ស៊ី ដើម្បីបញ្ជូនខ្លួនលោក ហេង សិទ្ធី ដែលត្រូវបានចាប់ខ្លួនបាននៅប្រទេសរុស្ស៊ី ត្រឡប់មកកម្ពុជាវិញ។ នេះបើតាមការបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់អគ្គស្នងការដ្ឋាននគរបាលជាតិ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន ថ្លែងប្រាប់ កម្ពុជាថ្មី នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥នេះ។

ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បញ្ជាក់ថា លោក ពុំទាន់អាចបញ្ជាក់បាននៅឡើយទេ ថា លោក ហេង សិទ្ធី នឹងត្រូវបញ្ជូនមកដល់កម្ពុជានៅណានោះ ព្រោះកំពុងរៀបចំនីតីវិធីបញ្ជូនខ្លួន តាមរយៈបត្យាប័នជាមួយនឹងប្រទេសរុស្ស៊ី។
លោក ហេង សិទ្ធី ដែលអតីតមានងារជាអ្នកឧកញ៉ា ត្រូវបានចាប់ខ្លួននៅក្នុងប្រទេសរុស្ស៊ី។ តាមការបញ្ជាក់របស់លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ហេង សិទ្ធី ត្រូវបានចាប់ខ្លួនប្រមាណ ៣ថ្ងៃទៅហើយ ខណៈបច្ចុប្បន្ន អាជ្ញាធរកម្ពុជា ដោយមានកិច្ចសហការជាមួយស្ថានទូតកម្ពុជាប្រចាំរុស្ស៊ី កំពុងតែបំពេញបែបបទទៅតាមច្បាប់អន្តរជាតិ ពិសេសលើកិច្ចការរវាងរដ្ឋ និងរដ្ឋ ដើម្បីបញ្ជូនខ្លួនលោក ហេង សិទ្ធី មកកម្ពុជាវិញ។

ការឈានទៅចាប់ខ្លួននេះ អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាល និងអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ មិនបានបញ្ជាក់មូលហេតុនៅឡើយទេ។ ក៏ប៉ុន្តែ ការចាប់ខ្លួនពេលនេះ គឺបន្ទាប់ពីក្រសួងការបរទេសកម្ពុជា បានប្រកាសប្រាប់ស្ថានទូតកម្ពុជាប្រចាំនៅបរទេសទាំងអស់ពីការធ្វើមោឃភាពលិខិតឆ្លងដែនរបស់អតីតអ្នកឧកញ៉ារូបនេះ ហើយឱ្យជូនដំណឹងពីការមោឃភាពលិខិតឆ្លងដែននេះ ទៅកាន់រដ្ឋដែលជាម្ចាស់ផ្ទះទាំងអស់។
បើតាមលិខិតរបស់ក្រសួងការបរទេសកម្ពុជា គឺក្រសួមហាផ្ទៃ បានប្រកាសពីការធ្វើមោឃភាពលិខិតឆ្លងដែនរបស់លោក ហេង សិទ្ធី កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ក្រោយពីសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឱ្យចាប់ខ្លួនអតីតអ្នកឧកញ៉ារូបនេះ នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៤។ សាលាដំបូងរាជធានីភ្នំពេញ បានចោទប្រកាន់អតីតអ្នកឧកញ៉ា ហេង សិទ្ធី ពីបទគំរាមកំហែងហែកកេរ្តិ៍មានស្ថានទម្ងន់ទោស ដែលប្រព្រឹត្តទៅនៅកម្ពុជា ក្នុងខែវិច្ឆិកា ឆ្នាំ២០០២៤៕
អត្ថបទ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


