ព័ត៌មានជាតិ
ប ស ស បើកកិច្ចប្រជុំជាមួយមូលដ្ឋានសុខាភិ បាលឯកជនដៃគូទូទាំងប្រទេសដើម្បីដោះស្រាយបញ្ហាប្រឈម
បេឡាជាតិសន្តិសុខសង្គម(ប.ស.ស.)បានរៀបចំកិច្ចប្រជុំស្ដីពី “ការកែសម្រួលយន្តការនៃការទូទាត់ថ្លៃសេវាព្យាបាល
និងថែទាំវេជ្ជសាស្រ្តរបស់មូលដ្ឋានសុខាភិបាលឯកជន” និងពិភាក្សាគ្នារកដំណោះស្រាយដែលមូលដ្ឋានសុខាភិបាលឯកជនដៃគូ ប.ស.ស.កំពុងជួបប្រទះនាពេលបច្ចុប្បន្ន។

លោកបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. តំណាងលោក ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងថា រយៈពេល២ថ្ងៃមកនេះ គឺថ្ងៃទី១៥និងទី១៦ ខែមករា ឆ្នាំ២០២៥ មានតំណាងមូលដ្ឋានសុខាភិបាលឯកជនកម្រិត១ (CPA1),កម្រិត២ (CPA2) និងកម្រិត៣ (CPA3) ដែលជាដៃគូ ប.ស.ស. សរុបចំនួន១៦៤ មូលដ្ឋានសុខាភិបាល បានចូលរួមកិច្ចប្រជុំស្ដីពី
“ការកែសម្រួលយន្តការនៃការទូទាត់ថ្លៃសេវាព្យាបាល និងថែទាំវេជ្ជសាស្រ្តរបស់មូលដ្ឋានសុខាភិបាលឯកជន”។ កិច្ចប្រជុំនេះនៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥នេះ មានតំណាងមូលដ្ឋានសុខាភិបាលកម្រិត៣(CPA3) និងមន្រ្ដីជំនាញ ប.ស.ស. ចូលរួមសរុបប្រមាណជា ១៥០នាក់ នៅស្នាក់ការកណ្តាល ប.ស.ស. រាជធានីភ្នំពេញ។

លោកអគ្គនាយករង ប.ស.ស. បានបញ្ជាក់ថា កិច្ចប្រជុំនេះជាកិច្ចប្រជុំផ្សព្វផ្សាយអំពីយន្ដការ លើការកែសម្រួលអត្រាទូទាត់ថ្លៃព្យាបាល និងថែទាំវេជ្ជសាស្រ្ត និងពន្លឿននៃការទូទាត់ជូនមូលដ្ឋានសុខាភិបាលដែលជាដៃគូ ប.ស.ស. និងពិភាក្សាអំពីបញ្ហាប្រឈមនានា ដើម្បីស្វែងរកដំណោះស្រាយរួមដែលអាចទទួលយកបានទាំងអស់គ្នា។

លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងថា
បេឡាជាតិសន្តិសុខសង្គម(ប.ស.ស.) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានពង្រីកវិសាលភាពផ្នែកថែទាំសុខភាពជាមួយមូលដ្ឋានសុខាភិបាលដែលជាដៃគូរបស់ខ្លួនបានចំនួន ១ ៥៧៣ នៅទូទាំង ២៥ រាជធានី-
ខេត្តសម្រាប់រង់ចាំបម្រើសេវាថែទាំសុខភាព និងព្យាបាលដល់សមាជិកប.ស.ស និងបានដាក់ពង្រាយមន្ត្រីនិងបុគ្គលិកសុខាភិបាលសរុបចំនួនជាង ៤៦ ០០០ នាក់ នៅទូទាំងប្រទេសដើម្បីរង់ចាំបម្រើសេវាកម្មជូនប្រជាពលរដ្ឋប្រកបដោយក្រ
មសីលធម៌និងរហ័ស៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ១៦ ម៉ោង agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


