Connect with us

ព័ត៌មានជាតិ

ផ្លូវ​បេតុង​ថ្មី​មួយ​ខ្សែ​ នៅសង្កាត់ក្រាំងធ្នង់ សម្រេចបាន៦០ភាគរយ គ្រោង​ដាក់​ឱ្យ​ប្រើប្រាស់នៅចុងខែកុម្ភៈខាងមុខនេះ

បានផុស

នៅ

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០២៥ គណៈកម្មាធិការលទ្ធកម្មខណ្ឌសែនសុខ​ រួមជាមួយលោកចៅសង្កាត់ក្រាំងធ្នង់ លោកមេភូមិ បាន​ចុះ​ពិនិត្យ​ការដ្ឋានស្ថាបនា​ផ្លូវបេតុងមួយខ្សែ ដែលមានប្រវែង​ ៣០៧ម៉ែត្រ ស្ថិត​ក្នុង​ភូមិ​ត្រពាំងជេីង ស្រុក-សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ធាម ច័ន្ទសេរីវុឌ្ឍ ប្រធាន​ការិយាល័យសាធារណការ បរិស្ថាន និងអនាម័យខណ្ឌសែនសុខផ្លូវបេតុង១ខ្សែដែលមានប្រវែង​ ៣០៧ម៉ែត្រ ទទឹង៦ ម៉ែត្រ កំរាស់០,១៥ម៉ែត្រ ដែល​ជា​គម្រោង​មូលនិធិ​អភិវឌ្ឍ​ខណ្ឌឆ្នាំ២០២៤​ ដើម្បីជួយសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋ។

លោក សឿន សួរ ចៅសង្កាត់ក្រាំងធ្នង់ បាន​ប្រាប់ កម្ពុជាថ្មី នាល្ងាចថ្ងៃ ១៧ មករា ២០២៥ នេះថាផ្លូវបេតុងដែលកំពុងស្ថាបនាខាងលើនេះជាគម្រោងមូលនិធិអភិវឌ្ឍ របស់​រដ្ឋបាល​ខណ្ឌសែនសុខ បានជួយមករដ្ឋបាលសង្កាត់ក្រាំងធ្នង់។

ផ្លូវមួយខ្សែនេះ តភ្ជាប់ពីភូមិត្រពាំងជើងស្រុកទៅទល់និងភូមិត្រពាំងមាន ដែលបច្ចុប្បន្នសម្រេចបាន៦០ភាគរយហើយ គ្រោងនឹងបញ្ចប់នៅសប្តាហ៍ក្រោយនេះ បន្ទាប់ពីបញ្ចប់គម្រោង និងផ្អាកចរាចរណ៍រយៈពេល២៨ថ្ងៃដើម្បីឱ្យគុណភាពសំណង់រឹងមាំល្អ ហើយអាចនឹងដាក់ឱ្យប្រើប្រាស់បាននៅចុងខែកុម្ភៈខាងមុខនេះ។

លោកចៅសង្កាត់ក៏បាន លម្អិតបន្ថែមថា បច្ចុប្បន្នក្នុងមូលដ្ឋានសង្កាត់ក្រាំងធ្នង់ទាំងមូល មានផ្លូវបេតុងសម្រេច បានប្រមាណ៦០ភាគរយហើយ នៅ៤០ភាគរយប៉ុណ្តោះជាផ្លូវលំដី ក្នុងនោះប្រព័ន្ធលូមួយចំនួននៅមិនទាន់មានគ្រប់ផ្លូវនៅឡើយទេ ប៉ុន្តែគម្រោងដាក់លូនេះក៏មានក្នុងគម្រោង៣ឆ្នាំរំកិលរបស់រដ្ឋបាលសង្កាត់ក្រាំងធ្នង់ផងដែរ។

ក្នុងឱកាសនោះដែរ ក្រុុមការងារគណៈកម្មាធិការលទ្ធកម្មខណ្ឌសែនសុខ​ បានណែនាំដល់ក្រុមហ៊ុនសាងសង់ផ្លូវបេតុង ត្រូវយកចិត្តទុកដាក់សាងសង់ឱ្យទាន់តាមការកំណត់ ពិសេសត្រូវសាងសង់តាមលក្ខណៈបច្ចេកទេស ដោយគិតលើគុណភាព សុវត្ថិភាព និងសោភ័ណភាពផងដែរ៕

ដោយ ៖ សំណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម