ព័ត៌មានជាតិ
យូនីសេហ្វ អំពាវនាវដល់រដ្ឋាភិបាល និងតួអង្គពាក់ព័ន្ធលើកកម្ពស់ការយល់ដឹងអំពីហានិភ័យសុខភាពបរិស្ថាន
បើតាមយូនីសេហ្វ វិបត្តិអាកាសធាតុមិនមិនត្រឹមតែចបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់ភពផែនដីប៉ុណ្ណោះទេ ប៉ុន្តែវិបត្តិនេះកំពុងតែបង្កការគំរាមកំហែងដល់កុមារផងដែរ។ ចាប់តាំងពីដំណាក់កាលបង្កកំណើតដំបូងក្នុងផ្ទៃមាតា រហូតដល់កុមារធំពេញវ័យ សុខភាព និងការអភិវឌ្ឍផ្នែកខួរក្បាល សួត ប្រព័ន្ធការពាររាង្គកាយ និងមុខងារសំខាន់ៗផ្សេងទៀតរបស់កុមារ ទទួលរងឥទ្ធិពលពីបរិស្ថានជុំវិញខ្លួនដែលពួកគេរស់នៅ។ រាងកាយ និងស្មារតីកុមារងាយនឹងទទួលរងផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ និងបរិស្ថាននានា ដូចជា ការបំពុល ជំងឺដែលបណ្តាលឱ្យបាត់បង់ជីវិត និងការប្រែប្រួលអាកាសធាតុធ្ងន់ធ្ងរផ្សេងៗជាដើម។

ដើម្បីបង្ការ និងកាត់បន្ថយផលប៉ះពាល់លើកុមារកម្ពុជាដោយសារការប្រែប្រួលអាកាសធាតុ និងគ្រោះថ្នាក់បរិស្ថាន អង្គការយូនីសេហ្វ បានធ្វើការអំពាវនាវដល់រដ្ឋាភិបាល និងតួអង្គពាក់ព័ន្ធលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីហានិភ័យសុខភាពបរិស្ថាន និងការប្រែប្រួលអាកាសធាតុ ទាំងក្នុងចំណោមយុវជន និងកុមារ ឪពុកម្តាយ/អ្នកថែទាំ ប្រព័ន្ធផ្សព្វផ្សាយ និងតាមប្រព័ន្ធឌីជីថល និងអ្នកដឹកនាំនៅក្នុងវិស័យសាធារណៈ និងឯកជន ជាពិសេសនៅថ្នាក់ក្រោមជាតិ។
បន្ថែមពីនេះត្រូវបង្កើនការវិនិយោគលើការបន្ស៊ាំ និងភាពធន់នឹងអាកាសធាតុ នៃសេវាសំខាន់ៗសម្រាប់កុមារ ដើម្បីធានាថា កុមារី និងកុមារាគ្រប់រូបមានលទ្ធភាពទទួលបានការថែទាំសុខភាព ការអប់រំប្រកបដោយគុណភាព និងបរិស្ថានស្អាត និងមានសុវត្ថិភាព។ កាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ និងគាំទ្រដល់អន្តរកាលនៃវិស័យសេវាសង្គមក្នុងការប្រ់ប្រាស់ថាមពលកកើតឡើងវិញ រួមទាំងថាមពលពន្លឺព្រះអាទិត្យ និងថាមពលខ្យល់។

លើសពីនេះ ត្រូវផ្តល់ជូនកុមារនូវការអប់រំអំពីអាកាសធាតុ និងជំនាញបៃតង ទាំងនៅសាលារៀន និងនៅក្នុងដំណើរសិក្សារបស់ពួកគេទាំងមូល។ រួមបញ្ចូលប្រជាជនវ័យក្មេងនៅរាល់ការចរចា និងការសម្រេចចិត្តទាក់ទងនឹងបញ្ហាអាកាសធាតុថ្នាក់ជាតិ ថ្នាក់តំបន់ និងអន្តរជាតិ រួមទាំងនៅក្នុងសន្និសីទបណ្តារដ្ឋភាគីនៃអនុសញ្ញាក្របខណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP) ផងដែរ។ ជាពិសេសត្រូវតែរួមបញ្ចូលកុមារ និងប្រជាជនវ័យក្មេងនៅរាល់ការសម្រេចចិត្តទាក់ទងនឹងអាកាសធាតុ៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


