ព័ត៌មានជាតិ
សម្ភារប្រើប្រាស់កែច្នៃពីអ្នកស្រុកខេត្តសៀមរាប ដឹកតាមរម៉កលក់ ទទួលការគាំទ្រពីពលរដ្ឋខ្មែរគ្រប់ទិសទី
សម្ភារប្រើប្រាស់គ្រប់ប្រភេទ ដែលជាស្នាដៃកែច្នៃពីពលរដ្ឋក្នុងមូលដ្ឋានខេត្តសៀមរាប កំពុងទទួលបានការគាំទ្រពីពលរដ្ឋ និងភ្ញៀវបរទេស ជាពិសេសនៅតាម រមណីយដ្ឋាន ហាងកាហ្វេ ភោជនីយដ្ឋាន ផ្ទះសំណាក់ និងកន្លែងកម្សាន្តនានា។ នេះបើតាមការឲ្យដឹងពីលោក ចេង ចាវ ដែលប្រកបមុខរបរដឹកលក់សម្ភារធ្វើដោយពលរដ្ឋក្នុងមូលដ្ឋានខេត្តសៀមរាប បន្តពីខេត្តមួយទៅខេត្តមួយទូទាំងប្រទេស។
ជាមួយរម៉កដឹកសម្ភារយ៉ាងសំពីងសំពោង លោក ចេង ចាវ បានចំណាយពេលជាង ២ ខែ ធ្វើដំណើរចេញពីខេត្តសៀមរាប ឆ្លងកាត់ខេត្តកំពង់ធំ កំពង់ចាម និងទើបមកដល់ក្រុងក្រចេះ ដោយត្រូវឈប់សម្រាកជាហូរហែរនៅតាមវត្តអារាម។


តាមរយៈមុខរបរដើរលក់សម្ភារប្រើប្រាស់តាមខេត្តក្រុងផ្សេងៗអស់រយៈពេលប្រមាណ ៥ ទៅ ៦ ឆ្នាំ លោក ចេង ចាវ បានឲ្យដឹងថា សម្ភារអស់នេះគឺលោកប្រមូលទិញពីតាមផ្ទះអ្នកភូមិក្នុងខេត្តសៀមរាប ដូចជា ភូមិគោកត្នោត គោកដូង ដែលពលរដ្ឋចាស់ៗនៅរក្សាស្នាដៃបន្តតាំងពីបុរាណមក។
លោក ចេង ចាវ បានអះអាងថា សម្ភារកែច្នៃទាំងនេះមានការគាំទ្រច្រើន ជាពិសេសអ្នកស្រុកកោះសុទិន និងនៅតំបន់ទេសចរកោះប៉ែនជាដើម។ លោកបានចំណាយពេលនៅក្នុងខេត្តកំពង់ចាមរហូតដល់ ២ ខែ និងលក់ដាច់អស់ ៣ រម៉កម៉ូតូ ខណៈដែលលោកទើបតែធ្វើដំណើរមកដល់ខេត្តក្រចេះ ហើយគ្រោងចេញទៅខេត្តស្ទឹងត្រែងបន្តទៀត។
លោក ចេង ចាវ ទទួលស្គាល់ថា ការលក់ដូរមិនប្រាកដថាលក់ដាច់ទាំងអស់នោះទេ របស់ខ្លះក៏លក់ដាច់ ហើយរបស់ខ្លះក៏លក់មិនដាច់ ប៉ុន្តែឥឡូវនេះលោកមើលឃើញថា មានប្រជាពលរដ្ឋកាន់តែច្រើនស្គាល់អំពីស្នាដៃផលិតផលខ្មែរ និងជួយគាំទ្រច្រើន។



ជាមួយនឹងដំណើរជើងទី១ នេះ លោក ចេង ចាវ បានប្រាប់ថា លោកគ្រោងនឹងវិលត្រឡប់ទៅខេត្តសៀមរាបវិញ នៅក្នុងអំឡុងពេលជិតដល់ថ្ងៃបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ។ ជាមួយគ្នានោះ លោកក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរឲ្យជួយគាំទ្រផលិតផល ក្នុងស្រុកដែលជាស្នាដៃរបស់ខ្មែរ របស់អ្នកខេត្តសៀបរាប ដើម្បីឲ្យផលិតផលខ្មែរដើរទៅមុខ ទាំងអស់គ្នា និងដើម្បីកុំឲ្យប្រជាពលរដ្ឋធ្វើចំណាកស្រុកទៅឆ្ងាយ ឲ្យមានការងារធ្វើនៅផ្ទះ និងមានប្រាក់ចំណូល៕
អត្ថបទ៖ ប្រុញ វិធិន
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


