ព័ត៌មានជាតិ
សហគមន៍ ទុរេនបែកអន្លូង បង្កើតឡើងដើម្បីជួយកសិករក្នុងខេត្តកំពង់ចាម
កសិករដាំទុរេន ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ពេលនេះបានចងក្រងបង្កើតសហគមន៍ទុរេនបែកអន្លូង លើកដំបូង ខណៈបច្ចុប្បន្នមានម្ចាស់ចំការទុរេនជាង៥០នាក់ហើយ បានចូលជាសមាជិកសហគមន៍មួយនេះ។

លោក ហេង ឆេងលី ប្រធានសហគមន៍ ទុរេនបែកអន្លូង នៅស្រុកស្ទឹងត្រង់បានឲ្យដឹងថា នេះជាលើកដំបូងហើយសម្រាប់អ្នកស្រុកបែកអន្លូង ដែលអាចបង្កើត និងចងក្រងគ្នាជាសហគមន៍នោះ ព្រោះកន្លងមកពុំមានសហគមន៍បែបនេះឡើយ ពោលគឺម្ចាស់ចំការនីមួយៗធ្វើទៅតាមទំនៀមប្រពៃណីរបស់ខ្លួនទាំងការដាំដុះថែទាំ និងពេលប្រមូលផល។

លោក ហេង ឆេងលី សង្ឃឹមថា សមាជិកសមាជិកាទាំងអស់នឹងរួមគ្នាដើម្បីសហគមន៍ទុរេនបែកអន្លូងមួយនេះមានភាពរីកចម្រើន និងមិនជួបឧបសគ្គចំពោះការបង្កបង្កើនផលដំណាំទុរេនមួយនេះ។

លោក សុឹម ថាវីរៈ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម បានឲ្យដឹងថា ការបង្កើតសហគមន៍នៅពេលនេះ គឺជាប្រវត្តិសាស្ត្រមួយហើយដែលម្ចាស់ចំការចេះសហការគ្នាចងក្រងជាសហគមន៍នោះ ដែលអាចជួយឲ្យមន្ត្រីជំនាញងាយស្រួលស្រួលក្នុងផ្តល់ជាធាតុចូល លើការថែទាំ បច្ចេកទេសដំណាំ និងស្វែងរកដៃគូសហការបញ្ជាទិញផងដែរ។

លោកប្រធានមន្ទីរបញ្ជាក់ទៀតថា ពិធីបំបោសផ្កាទុរេននេះក៏បង្ហាញពីប្រពៃណីវប្បធម៍របស់អ្នកចំការដាំទុរេនផងដែរ ដែលអាចជួបជុំសប្បាយរីករាយ និងអាចផ្តល់ប្រឹក្សាគ្នាទៅវិញទៅមកលើច្ចេកទេសដាំដុះថែទាំជាដើម៕
អត្ថបទ៖ ឡេក ចាន់ពេជ្រ




-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


