ព័ត៌មានជាតិ
អាជ្ញាធរថាករណីបាក់ច្រាំងនៅខណ្ឌជ្រោយចង្វារបណ្ដាលមកពីកត្តាធម្មជាតិ មិនពាក់ព័ន្ធនឹងការបូមខ្សាច់ឡើយ
អាជ្ញាធរថាករណីបាក់ច្រាំងទន្លេមេគង្គចំនួន០៣កន្លែង ក្នុងនោះ០២កន្លែងនៅខណ្ឌជ្រោយចង្វារបណ្ដាលមកពីកត្តាធម្មជាតិទាំងស្រុង មិនពាក់ព័ន្ធនឹងការបូមខ្សាច់ឡើយ ព្រោះក្រសួងរ៉ែ មិនដែលអនុញ្ញាតផ្តល់អាជ្ញាប័ណ្ណបូមខ្សាច់នៅក្នុងភូមិសាស្ត្រខណ្ឌជ្រោយចង្វាររយៈពេល១០ឆ្នាំមកហើយ។

គួរឱ្យដឹងថា កាលពីចុងសប្ដាហ៍កន្លងទៅ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ កើតមានបញ្ហាបាក់ច្រាំងទន្លេមេគង្គ ក្នុងភូមិសាស្ត្រចំនួន ០៣ រួមមាន៖ ទី១. ចំណុចផ្សារក្រមួន ក្នុងភូមិខ្ទរ សង្កាត់ព្រែកលៀប ទី២. ខាងមុខវត្តបាក់ខែង និងទី៣. ខាងមុខអនុវិទ្យាល័យ ចំបក់មាស ក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ជុំវិញករណីនេះ រដ្ឋបាលខណ្ឌជ្រោយចង្វារ បានឱ្យដឹង នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៥នេះ វិទ្យុអាស៊ីសេរី (RFA Khmer) បានចុះផ្សាយព័ត៌មានមួយនៅលើបណ្តាញសង្គម ដោយដាក់ចំណងជើងថា «ការបាក់ស្រុតច្រាំងទន្លេនេះបណ្តាលមកពីការបូមខ្សាច់»។ រដ្ឋបាលខណ្ឌជ្រោយចង្វារ ចាត់ទុកការផ្សាយនេះ ជាព័ត៌មានមិនពិត មានលក្ខណៈប្រឌិតថា ដែលបានធ្វើឱ្យមហាជនមានការភាន់ច្រឡំយ៉ាងធ្ងន់ធ្ងរ។

តាមរយៈសេចក្ដីប្រកាសព័ត៌មាន ចុះថ្ងៃទី០៣ ខែកុម្ភៈ រដ្ឋបាលខណ្ឌជ្រោយចង្វារ ពន្យល់ពីមូលហេតុដែលនាំឱ្យបាក់ច្រាំងដូច្នេះ៖« មូលហេតុពិតនៃការបាក់ច្រាំងនេះ គឺបណ្តាលមកពីកត្តាធម្មជាតិសុទ្ធសាធ មិនមានពាក់ព័ន្ធនឹងការបូមខ្សាច់នោះទេ ព្រោះថារយៈពេលជាង១០ឆ្នាំនេះ ក្រសួងរ៉ែ និង ថាមពល មិនដែលអនុញ្ញាតផ្តល់អាជ្ញាប័ណ្ណបូមខ្សាច់នៅក្នុងភូមិសាស្ត្រខណ្ឌជ្រោយចង្វារឡើយ»។

ក្នុងសេចក្ដីប្រកាសព័ត៌មានដដែល រដ្ឋបាលខណ្ឌជ្រោយចង្វារ សម្ដែងការសោកស្ដាយ និងចាត់ទុកការផ្សាយរបស់ វិទ្យុអាស៊ីសេរី (RFA Khmer) ធ្វើថាមានគោលបំណងលាបពណ៌ មូលបង្កាច់ បំផ្លើសការពិត ប្រឌិតអង្គហេតុទម្លាក់កំហុស ដោយអសុទ្ធិចិត្តមកលើអាជ្ញាធរ ទាំងដែលខ្លួនខ្លួនពុំមានភស្តុតាង ទឡ្ហីករណ៍ និងគ្មានមូលដ្ឋានច្បាស់លាស់ផង៕

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៤ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា៦ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


