ព័ត៌មានជាតិ
ក្រុមប្រឹក្សាខេត្តស្វាយរៀង បើកកិច្ចប្រជុំសាមញ្ញលើកទី៨ ឆ្នាំទី១ អាណត្តិទី៤ ដើម្បីពិនិត្យ និងអនុម័តលើសេចក្តីព្រាងមួយចំនួន
នាព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសាលប្រជុំសាលាខេត្ត បានរៀបចំកិច្ចប្រជុំសាមញ្ញ លើកទី៨ ឆ្នាំទី១ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត ក្រោមអធិបតីភាពលោក ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង និងមានការអញ្ជើញចូលរួមពីលោក ប៉េង ពោធិ៍សា អភិបាលខេត្ត សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត និងមន្ទីរ អង្គភាពនានានៅក្នុងខេត្ត។

កិច្ចប្រជុំនេះ រៀបចំឡើងដើម្បី ពិនិត្យ និងអនុម័ត លើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៧។ ពិនិត្យ និងអនុម័ត លើសេចក្តីព្រាងរបាយការណ៍ស្តីពីការអនុវត្តការងាររបស់រដ្ឋបាល ខេត្តប្រចាំឆ្នាំ២០២៤ និងទិសដៅបន្ត ឆ្នាំ២០២៥ ដោយពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ស្តីពីការអនុវត្តការងារ របស់រដ្ឋបាល ខេត្តប្រចាំខែមករា និងទិសដៅបន្តខែកុម្ភៈ ឆ្នាំ២០២៥។
មិនតែប៉ុណ្ណោះ ពិនិត្យ និងអនុម័តលើសេចក្តីព្រាងសេចក្តីសម្រេចស្តីពីគោលការណ៍ណែនាំផ្នែកគោលនយោបាយ និងក្របខ័ណ្ឌអភិវឌ្ឍន៍ រយៈពេលប្រាំឆ្នាំ ២០២៥-២០២៩ ខេត្តស្វាយរៀង ក្នុងនោះពិនិត្យ និងអនុម័ត លើសេចក្តីព្រាងសៀវភៅកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៥-២០២៧ ខេត្តស្វាយរៀង។ ពិនិត្យ និងអនុម័ត លើសេចក្តីព្រាងប្រតិទិនការងារ និងសេចក្តីណែនាំ ស្តីពីការរៀបចំ និង កសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៦-២០២៨ ខេត្តស្វាយរៀង។

ក្នុងនោះ ក៏មានការអនុម័តតារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្ត ដែលបានមកពីការផ្តល់សេវារដ្ឋបាល ជូនមន្ត្រី រាជការសាលាខេត្ត ប្រចាំខែមករា ឆ្នាំ២០២៥។ ព្រមទាំងស្តាប់របាយការណ៍លទ្ធផលមហាសន្និបាតអាណត្តិទី៣ របស់សមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត និងរបាយការណ៍ប្រចាំខែមករា និងទិសដៅការងារបន្តខែកុម្ភៈ ឆ្នាំ២០២៥ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារខេត្ត ក៏ដូចជារបាយការណ៍ប្រចាំខែមករា និងទិសដៅការងារបន្តខែកុម្ភៈ ឆ្នាំ២០២៥ របស់គណៈកម្មាធិការ លទ្ធកម្មខេត្តផងដែរ៕
ដោយ៖ភក្ដី



-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


