ព័ត៌មានជាតិ
ប៉ុស្តិ៍នគរបាលគោកឃ្លាង ចុះផ្សព្វផ្សាយផលប៉ះពាល់ នៃគ្រឿងញៀន និងបញ្ហាក្មេងទំនើង ដល់សិស្សានុសិស្ស
កាលពីរសៀលថ្ងៃទី ០៤ ខែកុម្ភៈ ឆ្នាំ ២០២៥ នៅចុងម៉ោងសិក្សា កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគោកឃ្លាង សហការជាមួយលោកនាយកសាលា លោកគ្រូ អ្នកគ្រូ ក្រុមប្រឹក្សាសង្កាត់ បានផ្សព្វផ្សាយគោលនយោបាយភូមិ-សង្កាត់ មានសុវត្ថិភាព ផលប៉ះពាល់ នៃគ្រឿងញៀន និងបញ្ហាក្មេងទំនើង នៅវិទ្យាល័យ សម្តេច ហ៊ុន សែន ភ្នំពេញថ្មី ស្ថិតក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។

លោកអនុសេនីយ៍ឯក ង៉ាត់ សុភា នាយប៉ុស្តិ៍គោកឃ្លាង បានឱ្យដឹងថា ដោយអនុវត្តតាមការចុះអប់រំផ្សព្វផ្សាយនេះ គឺធ្វើឡើងតាមការណែនាំរបស់លោកឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដែលបានដាក់ចេញនូវផែនការ ដើម្បីឱ្យកម្លាំងសមត្ថកិច្ចទូទាំងរាជធានីភ្នំពេញ ចុះផ្សព្វផ្សាយពីផលប៉ះពាល់ទាំងអស់នេះដល់សិស្សានុសិស្ស។

លោកអនុសេនីយ៍ឯក ង៉ាត់ សុភា បានឱ្យដឹងទៀតថា ជាមួយគ្នានោះ រូបលោកផ្ទាល់បានពន្យល់ឱ្យយល់ដឹងបានជ្រាបដល់សិស្សមានដូចជាបញ្ហាគ្រឿងញៀន ថា គ្រឿងញៀនធ្វើឱ្យប៉ះពាល់ដល់ការសិក្សា ខូចប្រព័ន្ធប្រាសាទខួរក្បាល បាត់បង់សតិ ឪពុកម្ដាយអាប់ឱនកេរ្តិ៍ឈ្មោះ បាត់បង់សេចក្ដីសុខ -លំនឹងក្នុងគ្រួសារ ធ្វើឱ្យប្រទេសជាតិពោរពេញដោយ ចោរកម្ម ឆក់ ប្លន់ និង មនុស្សអសីលធម៌។ សរុបមក ផលប៉ះពាល់ នៃគ្រឿងញៀន បានជះឥទ្ធិពលមកលើខ្លួនឯង គ្រួសារ និង សង្គមជាតិ។

ដោយឡែកបញ្ហាក្មេងទំនើងវិញ លោកក៏បានពន្យល់ណែនាំអំពីលក្ខណៈភូមិ-ឃុំ មានសុវត្ថិភាព គ្មានហិង្សា ក្មេង លួចឆក់ប្លន់ ក្មេងទំនើង។ បញ្ហាក្មេងទំនើងនេះ កម្លាំងសមត្ថកិច្ច កំពុងនិងបង្ក្រាប ទប់ស្កាត់ដូចភ្លៀងរលឹម មានមួយចាប់ ១ មាន ២ ចាប់ ២ គឺមិនទុកនោះទេ។

ជាមួយគ្នានេះ លោកនាយប៉ុស្តិ៍ ក៏បានបញ្ជាក់ថា ដើម្បីទប់ស្កាត់បញ្ហាក្មេងទំនើងនេះ ត្រូវមានការសហការពីភាគីពាក់ព័ន្ធ ដូចជា អាណាព្យាបាល គ្រឹះស្ថានអប់រំ អាជ្ញាធរ ព្រមទាំងសាមីខ្លួនផ្ទាល់។ អាណាព្យាបាល ត្រូវបង្កើនការតាមដានកូនៗ របស់ខ្លួន ហើយកាត់បន្ថយសេរីភាពពួកគេខ្លះ ព្រោះកាលណាដែលពួកគេមានសេរីភាពច្រើន អាចនឹងមានឱកាសចូលក្រុមបងតូចបងធំ ឬ ក្រុមក្មេងទំនើងជាដើម៕
អត្ថបទ ៖ សំណាង



-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


