ព័ត៌មានជាតិ
ជោគជ័យធំធេង! មិនដល់១សប្តាហ៍ផង សំបុត្រទស្សនា «ល្ខោនបាមោជ្ជទ័យ» លើកទី២ អស់គ្មានសល់
ត្រឹមប៉ុន្មានថ្ងៃ បន្ទាប់ពីនាយកដ្ឋានសិល្បៈទស្សនីយភាព បានប្រកាសពីការរៀបចំសម្តែងសិល្បៈទស្សនីយភាព ល្ខោនបាមោជ្ជទ័យ រឿង “កុលាបប៉ៃលិន” ជាថ្មីម្តងទៀត សំបុត្រទស្សនាសិល្បៈទស្សនីយភាព «ល្ខោនបាមោជ្ជទ័យ» លើកទី២ លក់អស់ទាំង៣ថ្ងៃតែម្តង។ ក្នុងនោះ លោក ឃួន ដារិទ្ធ ដែលដើរតួអង្គជាលោកបាឡាត់ ក៏បានបញ្ជាក់ពីការអស់សំបុត្រនេះឱ្យដឹងផងដែរ កាលពីថ្ងៃទី០៥ ខែមករានេះ។
ការរៀបចំសិល្បៈទស្សនីយភាពលើកទី២នេះ គឺដោយមានសំណូមពរច្រើនពីមហាជនដែលមិនទាន់បានទស្សនា ខណៈសិល្បៈទស្សនីយភាពលើកទី១ ទទួលបានការគាំទ្រយ៉ាងភ្លូកទឹកភ្លូកដី។ ដោយហេតុនេះហើយ នាយកដ្ឋានសិល្បៈទស្សនីយភាព បានសម្រេចរៀបចំការសម្តែងជាថ្មីម្តងទៀត រយៈពេល៣ថ្ងៃពេញ ចាប់ពីថ្ងៃទី១៤ ដល់ ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៥ ខាងមុខនេះ ទីតាំងសាលសន្និសីទចតុម្មុខ វេលាម៉ោង ៥:៣០ល្ងាច ដដែល។

សូមជម្រាបថា «ល្ខោនបាមោជ្ជទ័យ» ជាទម្រង់សិល្បៈបុរាណខ្មែរបែបកម្សាន្ត ដែលបូករួមទាំងការសម្តែង និងការច្រៀង តាមរយៈបទភ្លេងរាប់រយបទ តាមទម្រង់ខ្មែរលាយបច្ចឹមប្រទេស ដែលបាត់វត្តមាន ៣៧ឆ្នាំទៅហើយលើឆាកសម្តែង និងមានបទចម្រៀងសរុបប្រមាណជាជាង ៥០០បទ ។ យ៉ាងណា ក្រោយបាត់វត្តមានជិត ៤០ឆ្នាំ លើឆាកសម្តែង លោកគ្រូអ្នកគ្រូដែលជាសាស្ត្រាចារ្យជំនាញ ក៏បានចងក្រងឱ្យរស់រានឡើងវិញតាមរយៈស្នាដៃរឿង “កុលាបប៉ៃលិន” ដោយមានការចូលរួមពីសំណាក់លោកគ្រូអ្នកគ្រូ និងសិល្បករសិល្បការិនីទម្រង់សិល្បៈបុរាណជាច្រើនរូបទៀត។
បើតាមការបញ្ជាក់ ទម្រាំចេញជារូបរាង «ល្ខោនបាមោជ្ជទ័យ» មួយរឿងនេះឡើងបាន គឺមានការរួមបញ្ចូលអ្នកសិល្បៈបុរាណច្រើនទម្រង់ ទាំងអ្នកល្ខោននិយាយ អ្នកល្ខោនបាសាក់ យីកេ អ្នករបាំ ក៏ដូជាគ្រូភ្លេងជាច្រើនរូប ដើម្បីញុាំងឱ្យទម្រង់សិល្បៈបុរាណមួយនេះមានភាពរស់រវើក។
តួយ៉ាង ការសម្តែងដែលរៀបចំឡើងកាលពីថ្ងៃ២៣-២៦ មករា កន្លងទៅ និងលើកទី២ ដែលត្រៀមសម្តែងនៅថ្ងៃខាងមុខនេះ ពិតជាទទួលបានការគាំទ្រយ៉ាងផុសផុល ខណៈសាធារណជនដែលខកខានដណ្តើមទិញមិនទាន់ទាំងលើកទី១ និងលើកទី២ សង្ឃឹមថា នឹងមានឱកាសលើកក្រោយៗទៀត៕ អត្ថបទ៖ សុធាវី




-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


