ជីវិតកម្សាន្ដ
សិល្បៈទស្សនីយភាព ល្ខោនបាមោជ្ជទ័យ រឿង “កុលាបប៉ៃលិន” នឹងរៀបចំសម្តែងម្តងទៀត ខែក្រោយនេះ
សិល្បៈទស្សនីយភាព ល្ខោនបាមោជ្ជទ័យ រឿង “កុលាបប៉ៃលិន” នឹងរៀបចំសម្តែងជាថ្មីម្តងទៀត អំឡុងពាក់កណ្តាលខែក្រោយនេះ រយៈពេល៣ថ្ងៃ នៅសាលសន្និសីទចតម្មុខ។ នេះបើតាមការប្រកាសឱ្យដឹង ពីនាយកដ្ឋានសិល្បៈទស្សនីយភាព នារសៀលថ្ងៃទី៣០ ខែមករានេះ។
ការប្រកាសនេះ គឺក្រោយជោគជ័យក្នុងការរៀបចំសិល្បៈទស្សនីយភាពល្ខោនបាមោជ្ជទ័យ រឿងកុលាបបៃលិន យ៉ាងភ្លូកទឹកភ្លូកដី និងដោយមានសំណូមពរច្រើនពីមហាជនដែលមិនទាន់បានទស្សនា។ អាស្រ័យហេតុនេះ នាយកដ្ឋានសិល្បៈទស្សនីយភាព សម្រេចថានឹងរៀបចំការសម្តែងជាថ្មីម្តងទៀត រយៈពេល៣ថ្ងៃពេញ ចាប់ពីថ្ងៃទី១៤ ដល់ ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៥ ខាងមុខនេះ ដោយនឹងសម្តែងជូនទស្សនានាវេលាម៉ោង ៥:៣០ល្ងាច ដដែល។

សូមជម្រាបថា «ល្ខោនបាមោជ្ជទ័យ» ជាទម្រង់សិល្បៈបុរាណខ្មែរបែបកម្សាន្ត ដែលបូករួមទាំងការសម្តែង និងការច្រៀង តាមរយៈបទភ្លេងរាប់រយបទ តាមទម្រង់ខ្មែរលាយបច្ចឹមប្រទេស ដែលបាត់វត្តមាន ៣៧ឆ្នាំទៅហើយលើឆាកសម្តែង និងមានបទចម្រៀងសរុបប្រមាណជាជាង ៥០០បទ ។
យ៉ាងណា ក្រោយបាត់វត្តមានជិត ៤០ឆ្នាំ លើឆាកសម្តែង លោកគ្រូអ្នកគ្រូដែលជាសាស្ត្រាចារ្យជំនាញ ក៏បានចងក្រងឱ្យរស់រានឡើងវិញតាមរយៈស្នាដៃរឿង “កុលាបប៉ៃលិន” ដោយមានការចូលរួមពីសំណាក់លោកគ្រូអ្នកគ្រូ និងសិល្បករសិល្បការិនីទម្រង់សិល្បៈបុរាណជាច្រើនរូបទៀត។
បើតាមការបញ្ជាក់ ទម្រាំចេញជារូបរាង «ល្ខោនបាមោជ្ជទ័យ» មួយរឿងនេះឡើងបាន គឺមានការរួមបញ្ចូលអ្នកសិល្បៈបុរាណច្រើនទម្រង់ ទាំងអ្នកល្ខោននិយាយ អ្នកល្ខោនបាសាក់ យីកេ អ្នករបាំ ក៏ដូជាគ្រូភ្លេងជាច្រើនរូប ដើម្បីញុាំងឱ្យទម្រង់សិល្បៈបុរាណមួយនេះមានភាពរស់រវើក។ ខណៈការសម្តែងដែលរៀបចំឡើងកាលពីថ្ងៃ២៣-២៦ មករា កន្លងទៅ គឺពិតជាទទួលបានការគាំទ្រយ៉ាងផុសផុល ដោយត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ សំបុត្រទស្សនាសិល្បៈទស្សនីយភាព «ល្ខោនបាមោជ្ជទ័យ» រឿង”កុលាបប៉ៃលិន” ទាំង៤ថ្ងៃ លក់អស់គ្មានសល់។

ដោយឡែក សម្រាប់ព័ត៌មានលម្អិតទាក់ទងនឹងការរៀបចំសម្តែងសិល្បៈទស្សនីយភាពនេះ សូមទំនាក់ទំនងទៅកាន់ទូរស័ព្ទ និងតេលេក្រាមខាងក្រោម៖
-ប្រព័ន្ធស្មាត 081 336 182 – https://t.me/DPA_01
-ប្រព័ន្ធ សេលកាត 061 335 182 – https://t.me/dpa2222
-ប្រព័ន្ធមិត្តហ្វូន 097 335 3310 – https://t.me/dpa3333
អត្ថបទ៖ សុធាវី



-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


