ជីវិតកម្សាន្ដ
នីកូ បំផុសគំនិតមហាជន ពិសេសយុវវ័យ គួរស្គាល់ល្ខោន “បាមោជ្ជទ័យ” និងចូលរួមគាំទ្រ
តារាចម្រៀងវ័យក្មេងរូបសង្ហា លោក នីកូ បានធ្វើការបំផុសក៏ដូចជាអំពាវនាវដល់មហាជនអ្នកគាំទ្រ ពិសេសយុវវ័យដែលជាកូនខ្មែរគ្រប់រូប គួរនាំគ្នាគាំទ្រនិងស្គាល់ល្ខោន “បាមោជ្ជទ័យ” ខណ:ដែលឆាប់ៗខាងមុខនេះ នឹងមានការសម្តែងជូនទស្សនារយ:ពេល ៤ថ្ងៃ។

សូមជម្រាបថា ល្ខោនបាមោជ្ជទ័យ ឬ ប្រាមោទ្យទ័យ ជាទម្រង់ល្ខោនច្រៀងបែបទំនើបមួយដែលបានកើតឡើង ក្នុងប្រទេសកម្ពុជានៅដើមសតវត្សទី២០ ចន្លោះឆ្នាំ១៩១៤-១៩១៨ ក្រោយសង្គ្រាមលោកលើកទី១។ ពាក្យថា បាមោជ្ជទ័យ គឺជាភាសាបាលី រីឯពាក្យប្រាមោទ្យទ័យ ជាភាសាសំស្ក្រឹត ពាក្យទាំងពីរមានន័យដូចគ្នា គឺសេចក្តីរីករាយសេចក្តីពេញចិត្តខ្លាំងរំជួលចិត្ត។
បើយោងតាមឯកសារទស្សនីយភាពខ្មែរបានំ្យដឹងដែរថា ល្ខោនបាមោជ្ជទ័យ ឬល្ខោនកម្សាន្តចិត្តនេះ បានកើតឡើងនៅប្រទេសកម្ពុជាដោយយកលំនាំពីល្ខោនច្រៀងបច្ចឹមប្រទេសអូប៉េរ៉េត (OPERETTE) ពិសេសប្រទេសបារាំងដែលជាប្រទេសធ្វើអាណានិគមលើប្រទេសកម្ពុជា។
ដោយឡែកងាកមកចាប់អារម្មណ៍តារាចម្រៀងលោក នីកូ បានចេញមកបំផុសថា កូនខ្មែរគួរតែស្គាល់ល្ខោនមួយនេះ (បាមោជ្ជទ័យ) ខណៈផ្ទាំងទស្សនីយភាពនេះ នឹងមានរៀបការសម្តែងជូនទស្សនា អំឡុងដើមឆ្នាំក្រោយនេះ។
គួរបញ្ជាក់ថា ទស្សនីយភាពល្ខោនបាមោជ្ជទ័យ រឿងកុលាបប៉ៃលិន ជាការរៀបចំឡើងដោយ នាយកដ្ឋានសិល្បៈទស្សនីយភាព គ្រោងសម្តែងជូនទស្សនាខែក្រោយនេះ រយៈពេល ៤ថ្ងៃ គឺថ្ងៃទី២៣ ដល់ ថ្ងៃទី២៦ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ៥:៣០នាទីល្ងាច នៅសាលសន្និសីទចតុមុខ។ ខណៈតម្លៃសំបុត្រចូលទស្សនា មានដាក់លក់ចាប់ពីពេលនេះទៅហើយ គឺ ២០០០០៛ និង ៤០០០០៛ ៕ អត្ថបទ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ីរ៉ង់ ថា ប៉ាគីស្ថាន ចេញមុខធានាទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ លើអ៊ីស្រាអែល ក្នុងលក្ខខណ្ឌមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រី៨រូបដាក់ពាក្យលាឈប់ពីរដ្ឋាភិបាលចម្រុះ ដឹកនាំដោយគណបក្សភឿថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ក្រោយពីភ្លើងឆេះហាង ពេជ្រ ចរណៃ ត្រូវជួសជុលសងម្ចាស់ដើមវិញខ្ទង់ ៥០ ទៅ៦០ម៉ឺនដុល្លារ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ផែថងថាន រក្សាភាពស្ងប់ស្ងាត់ និង គ្មានការលាលែងពីអំណាច រហូតពេលនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
យន្តហោះចម្បាំងអាមេរិក ចាកចេញពីមូលដ្ឋាននៅអង់គ្លេសហើយ ដើម្បីទៅជួយអ៊ីស្រាអែល ប្រយុទ្ធជាមួយអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ក្រោយធ្លាយសារសំឡេង ផែថងថាន ប្រឈមរឿងសំខាន់៣ លំបាករើខ្លួនរួច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
គណបក្ស Bhumjaithai ដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះដឹកនាំដោយបក្សភឿថៃ