ព័ត៌មានជាតិ
ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប ជំរុញក្រុមការងារចុះមូលដ្ឋានពង្រឹងកិច្ចសហការដោះស្រាយក្ដីកង្វល់ជូនប្រជាពលរដ្ឋ
ក្នុងឱកាសដឹកនាំកិច្ចប្រជុំវិសាមញ្ញរបស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ លោក លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប បានជំរុញឱ្យការងារចុះមូលដ្ឋានរបស់ក្រុមប្រឹក្សាខេត្ត ពង្រឹងកិច្ចសហការជាមួយថ្នាក់ដឹកនាំមន្ទីរអង្គភាព និងអាជ្ញាធរទូទាំងខេត្ត សំដៅធ្វើការដោះស្រាយនូវរាល់ទុក្ខកង្វល់របស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ជាពិសេសការផ្ដល់សេវាសាធារណៈ។

លោក លី សំរិទ្ធ មានប្រសាសន៍ថា ការបង្កើតក្រុមការងារចុះមូលដ្ឋានរបស់ក្រុមប្រឹក្សាខេត្ត គឺដើម្បីជួបប្រាស្រ័យ សំណេះសំណាល សួរសុខទុក្ខ ស្ដាប់សំណូមពរ និងដោះស្រាយបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាននៃខេត្តសៀមរាបទាំងមូល។ ការបង្កើតក្រុមការងារនេះដែរ ក៏ដើម្បីបង្កើនប្រសិទ្ធភាពនៃការអនុវត្តគោលនយោបាយកំណែទម្រង់វិមជ្ឈការ វិសហមជ្ឈការ និងអភិបាលកិច្ចល្អនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ជាពិសេសការផ្ដល់សេវាសាធារណៈ ព្រមទាំងដោះស្រាយបញ្ហា និងសំណូមពរផ្សេងៗជូនប្រជាពលរដ្ឋ។
លោកប្រធានក្រុមប្រឹក្សាខេត្ត ក៏បានណែនាំដល់ក្រុមការងារទាំងអស់ ត្រូវប្រកាន់ភ្ជាប់ពីតួនាទី ភារកិច្ចរបស់ខ្លួន សំដៅធ្វើការដោះស្រាយនូវរាល់ទុក្ខ កង្វល់របស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ព្រមទាំងត្រូវឈរលើស្មារតីអព្យាក្រិត មិនលម្អៀង មិនប្រកាន់និន្នាការនយោបាយណាមួយឡើយ ដោយឈរលើភាពយុត្តិធម៌ គោរពឱ្យបាននូវក្រមសីលធម៌សមាជិកក្រុមប្រឹក្សារាជធានីខេត្ត ដែលបញ្ញត្តិដោយសមាគមជាតិក្រុមប្រឹក្សារាជធានីខេត្ត។ ក្នុងនោះ បើមានការណែនាំពីប្រធានក្រុមប្រឹក្សាឱ្យចុះទៅមូលដ្ឋានណាមួយដោយមានការចាំបាច់ ក្រុមការងារពាក់ព័ន្ធត្រូវចុះទៅកាន់មូលដ្ឋាននោះ ដើម្បីបំពេញភារកិច្ចស្នូលរបស់ខ្លួន ព្រោះការងារចុះមូលដ្ឋាននេះ ប្រជាពលរដ្ឋជាកម្មវត្ថុចម្បងនៃការចុះមូលដ្ឋានរបស់ក្រុមការងារ ដោយមានសមាសភាពពាក់ព័ន្ធក្នុងមូលដ្ឋានចូលរួមផងដែរ។

ចំណែក លោក ឌី រ៉ាដូ អភិបាលរងខេត្តសៀមរាប បានលើកឡើងថា តាមរយៈការបង្កើតក្រុមការងារនេះ នឹងធ្វើឱ្យការងារដោះស្រាយក្ដីកង្វល់ និងសំណួរ សំណូមពររបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានបានកាន់តែលឿន និងមានប្រសិទ្ធភាព ហើយក៏ជាការបង្កើននូវភាពជិតស្និតរវាងអាជ្ញាធរ និងប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ។ ក្នុងនោះ លោកក៏សូមឱ្យអាជ្ញាធរទូទាំងខេត្ត ជាពិសេសអាជ្ញាធរមូលដ្ឋាន ពង្រឹងលើការអនុវត្តការងាររដ្ឋបាលនៅក្នុងមូលដ្ឋានខ្លួន ដោយផ្តោត សំខាន់លើការផ្ដល់សេវាសាធារណៈជូនដល់ប្រជាពលរដ្ឋឱ្យប្រកបដោយគុណភាពខ្ពស់ និងតម្លាភាព៕
ដោយ៖ គឿន វេត



-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


