ព័ត៌មានជាតិ
បច្ចេកវិទ្យាទំនើបៗចុងក្រោយរបស់ពិភពលោក នឹងយកទៅបំពាក់ប្រើប្រាស់ នៅអាកាសយានដ្ឋានអន្តរជាតិតេជោ
ខណៈដែលដំណើរការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោសម្រេចបានប្រមាណ ៩៤% បើតាមមន្ត្រីអាកាសយានដ្ឋានអន្តរជាតិតេជោបានបង្ហើបឲ្យដឹងថា សម្រាប់ដំណើរការនៅអាកាសយានដ្ឋានអន្តរជាតិតេជោ នឹងនាំមកជាមួយការបំពាក់បច្ចេកវិទ្យាទំនើបស៊េរីចុងក្រោយ ដើម្បីសម្រួលនិងបម្រើមុខងារប្រតិបត្តិការក្នុងអាកាសយានដ្ឋាន។

ផ្តល់បទសម្ភាសន៍ដល់ក្រុមអ្នកសារព័ត៌មាន ក្នុងឱកាសដឹកនាំគណៈប្រតិភូទូតរបស់ប្រទេសហ្វីលីពីន និងអូស្ត្រាលីចុះមកទស្សនកិច្ចនៅអាកាសយានដ្ឋានអន្តរជាតិតេជោកាលពីរសៀលម្សិលមិញនេះ លោកឧកញ៉ា ឆារស៍ វ៉ាន់ នាយកគ្រប់គ្រងនៃក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន (CAIC) បានឲ្យដឹងថា ការនាំយកបច្ចេកវិទ្យាទំនើបៗបង្ហាញពីការធ្វើទំនើបកម្មនៅអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលត្រូវបានដឹងថាជាអាកាសយានដ្ឋានដ៏ធំបំផុតមួយនៅលើពិភពលោក។
លោកឧកញ៉ា ឆារស៍ វ៉ាន់ បានបញ្ជាក់ថា «បច្ចេកវិទ្យាដែលយើងនឹងយកមកបំពាក់សម្រាប់ប្រតិបត្តិការនៅអាកាសយានដ្ឋានអន្តរជាតិតេជោ សឹងតែទំនើបនិងស៊េរីចុងក្រោយរបស់ពិភពលោកដូចជា បច្ចេកវិទ្យា AVGS សម្រាប់សម្រួលការចូលចតដោយស្វ័យប្រវត្តិរបស់យន្តហោះ»។
ពាក់ព័ន្ធដំណើរការសាងសង់អាកាសយានដ្ឋានអន្តរជាតិ លោកឧកញ៉ា ឆារស៍ វ៉ាន់ កិច្ចការធំៗស្ទើរតែបញ្ចប់ ១០០% នៅសល់តែការងារសេសសល់តិចតួចពាក់ព័ន្ធការរៀបចំដេគ័រ ដែលរំពឹងនឹងបញ្ចប់ក្នុងពេលដ៏ខ្លីខាងមុខនេះ ខណៈដែលតាមផែនការអាកាសយានដ្ឋានដ៏ធំរបស់កម្ពុជានេះ នឹងចាប់ផ្តើមបើកប្រតិបត្តិការហោះហើរជាផ្លូវការនៅអំឡុងខែកក្កដាខាងមុខនេះ៕


-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


