សេដ្ឋកិច្ច
អាកាសយានដ្ឋានអន្តរជាតិតេជោ ជាប់ចំណាត់ថ្នាក់លេខ ៥ ក្នុងចំណោមស្ថានីយអាកាសយានដ្ឋានថ្មីល្អបំផុតរបស់ពិភពលោក
អាកាសយានដ្ឋានអន្តរជាតិតេជោ (KTI) ត្រូវបានជាប់ចំណាត់ថ្នាក់លេខ ៥ ក្នុងចំណោមស្ថានីយអាកាសយានដ្ឋានថ្មីល្អបំផុតរបស់ពិភពលោក-World’s Best New Airport Terminal 2026 តាមការវាយតម្លៃរបស់ Skytrax World Airport Awards ផ្អែកលើវិសាលភាពពេញលេញនៃបរិក្ខារ (full range of airports facilities), សេវាកម្មអាកាសយានដ្ឋាន ព្រមទាំងគុណភាពសេវាកម្មរបស់បុគ្គលិក, និងបទពិសោធន៍របស់អ្នកដំណើរ។

អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋាន អាកាសចរណ៍ស៊ីវិល លោក ស៊ីន ចាន់សិរីវុត្ថា មានប្រសាសន៍ថា ពានរង្វាន់នេះត្រូវបានផ្តល់ជូនសម្រាប់អគារស្ថានីយអ្នកដំណើរថ្មីនៃអាកាសយានដ្ឋានដែលបានបើក ដាក់ឱ្យដំណើរការក្នុងអំឡុង ពេល១៨ខែមុនការប្រគល់ពានរង្វាន់អាកាសយានដ្ឋានពិភពលោកឆ្នាំ២០២៦ និងបានប្រកាសជាផ្លូវការក្នុងពិធីប្រគល់ពានរង្វាន់អាកាសយានដ្ឋានពិភពលោក Skytrax ឆ្នាំ២០២៦ ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ ក្នុងទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស ដោយបានរៀបចំឡើងស្របពេលជាមួយពិព័រណ៍ និងសន្និសីទ Passenger Terminal Expo & Conference។
សម្រាប់កម្ពុជា ចំណាត់ថ្នាក់ទី៥ ស្ថានីយអ្នកដំណើរអាកាសយានដ្ឋានអន្តរជាតិតេជោ គឺជាសមិទ្ធផលអន្តរជាតិដ៏សំខាន់មួយ ពិសេស សបញ្ជាក់ច្បាស់ៗពីស្តង់ដានៃអាកាសយានដ្ឋានដែលទើប តែចាប់ផ្តើមប្រតិបត្តិការថ្មីៗនេះ និងបានដាក់អាកាសយានដ្ឋានកម្ពុជាទន្ទឹមអាកាសយានដ្ឋានដែលទើបនឹងអភិវឌ្ឍថ្មីៗ និងជឿនលឿនមួយចំនួនទៀត នៅទូទាំងពិភពលោក។

ចំណាត់ថ្នាក់កំពូលទាំង៥នៃពានរង្វាន់ “អគារស្ថានីយអ្នកដំណើរថ្មីល្អបំផុតលើពិភពលោក ឆ្នាំ២០២៦” មាន៖
1. Aso Kumamoto Airport, Japan
2. Terminal 3, Guangzhou Baiyun International Airport, China
3. Terminal 1, San Diego International Airport, United States
4. Navi Mumbai International Airport, India
5. Techo International Airport, Cambodia





-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


