Connect with us

សេដ្ឋកិច្ច

​ជើងហោះហើរកម្ពុជា-ថៃ មិនមានការផ្អាកដំណើរការនោះទេ

បានផុស

នៅ

លោក ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បាន​ឱ្យដឹងថា ជើងហោះហើរកម្ពុជា-ថៃ នៅ​បន្តដំណើរការធម្មតា ទោះបីសង្គ្រាម កំ​ពុង​ផ្ទុះឡើង​នៅ​តាម​ព្រំដែន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក ស៊ីន ចាន់សិរីវុត្ថា បញ្ជាក់ថា៖ «មកដល់ម៉ោងនេះ​ ការ​ហោះ​ហើរ​រវាង​​ភ្នំ​ពេញ-បាងកក និង​សៀមរាប-បាងកក មិនមានអ្វីប្រែប្រួលនោះទេ ហើយដែន​អាកាស​ដែល​យើង​ធ្លាប់ប្រកាសឱ្យ​បិទតាំង​ពីការប៉ះទង្គិចគ្នាលើកដំបូងនោះគឺ យើងនៅ​បន្តបិទរហូត​មកដល់​ពេល​​​​​នេះ»។

​ការហោះហើរចេញ-ចូលខេត្តសៀមរាប-បាងកក មានចំនួន ៦៣ ជើងក្នុងមួយសប្ដាហ៍ ចំណែក​ភ្នំពេញ-បាងកក ៥៣ ជើងក្នុងមួយសប្ដាហ៍ដែលមាន ៥ ក្រុមហ៊ុន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម