ព័ត៌មានជាតិ
តើសៀវភៅការងារជនជាតិខ្មែរ មានអត្ថប្រយោជន៍អ្វីខ្លះ?
សៀវភៅការងារ គឺជាកូនសៀវភៅមួយតូចដែលជាកម្មកសិទ្ធរបស់បុគ្គលិក កម្មករនិយោជិត។ ក្នុងនោះមានកំណត់ត្រាអំពី ឈ្មោះក្រុមហ៊ុនដែលធ្លាប់បម្រើការងារ កាលបរិច្ឆេទ ប្រាក់បៀវត្ស តួនាទី អត្ថប្រយោជន៍ផ្សេងៗទាំងពេលចាប់ផ្តើម និងពេលលាឈប់។

សៀវភៅការងារ មានលេខកូដរបស់ក្រសួងការងារ ដែលជាលេខចាំបាច់សម្រាប់និយោជក ឬបុគ្គលិករដ្ឋបាល ក្នុងការប្រកាសបុគ្កលិកចេញចូលទៅមន្ទីរ ឬក្រសួងការងារ ពីព្រោះរាល់ពេលមានបុគ្គលិកថ្មី ឬមានបុគ្គលិកណាម្នាក់លាឈប់ និយោជកត្រូវតែប្រកាសជូនទៅមន្ទីរ ឬក្រសួងការងារ ហើយជាចាំបាច់ទាមទារឱ្យនិយោជក ត្រូវតែបំពេញព័ត៌មាននានារបស់បុគ្គលិកនោះ ដោយត្រូវបំពេញលេខកូដសៀវភៅការងាររបស់បុគ្គលិកម្នាក់នោះផងដែរ។
លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រាប់«កម្ពុជាថ្មី»ថា សៀវភៅការងារមានអត្ថប្រយោជន៍ សម្រាប់សម្គាល់អត្តសញ្ញាណសាមីខ្លួនក្នុងវិស័យការងារ និងសម្រាប់កត់ត្រាប្រភេទការងារដែលបានចុះកិច្ចសន្យាធ្វើ មុខងារ/តួនាទី ប្រាក់ឈ្នួល និងការចុះកិច្ចសន្យាបន្តៗមកទៀត។ ជាពិសេសសម្រាប់កត់ត្រាអំពីប្រវត្តិការងារ និងបទពិសោធន៍ការងារដែលធ្លាប់ធ្វើ ដែលអាចឱ្យគាត់ទទួលបានប្រាក់ឈ្នួលសមរម្យជាងមុននៅពេលផ្លាស់ប្តូរការងារ។

លោកបន្តថា កម្មករនិយោជិត ត្រូវមានសៀវភៅការងារ ព្រោះជាកាតព្វកិច្ចតម្រូវដោយច្បាប់ ដែលមានចែងក្នុងមាត្រា៣២ នៃច្បាប់ស្តីពីការងារ (ជនដែលមានសញ្ជាតិខ្មែរ ធ្វើការយកប្រាក់ឈ្នួលពីនយោជកណាមួយ ត្រូវតែមានសៀវភៅការងារ។ ជនណាក៏ដោយមិនអាចប្រើប្រាស់កម្មករនិយោជិតដែលមិនប្រតិបត្តិតាមប្បញ្ញត្តិនៃកថាខ័ណ្ឌខាងលើនេះបានទេ)។
បើតាមអ្នកនាំពាក្យដដែល លក្ខខណ្ឌដើម្បីទទួលបានសៀវភៅការងារ គឺជាជនជាតិខ្មែរដែលធ្វើការយកឈ្នួលពីនិយោជកណាមួយ (អនុឡោមតាមមាត្រា៣២នៃច្បាប់ស្តីពីការងារ) និងត្រូវចូលស្នើសុំតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យរួមពាក់ព័ន្ធវិស័យការងារ (LACMS) ដែលមានគេហទំព័រ https://lacms.mlvt.gov.kh នៅសេវាលេខរៀងទី៦ ដោយត្រូវភ្ជាប់ឯកសារដូចជា អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ, វិញ្ញបនបត្រមុខរបរកម្មករនិយោជិតខ្មែរ (ចេញដោយនិយោជក) និងរូបថត ៤x៦ ចំនួន ១សន្លឹក៕

អត្ថបទ៖ គេន ម៉ាលិះ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


