ព័ត៌មានជាតិ
រដ្ឋាភិបាលកម្ពុជា ចេញអនុក្រឹត្យទទួលស្គាល់ជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងសុខាភិបាលឆ្នាំ២០២៤
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានចេញអនុក្រឹត្យស្តីពីការទទួលស្គាល់ជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ឆ្នាំ២០២៤។ អនុក្រឹត្យត្រូវបានចុះហត្ថលេខាដោយប្រមុខថ្នាក់ដឹកនាំកម្ពុជា នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥។

លទ្ធផលចុងក្រោយនៃការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈគំរូ ដោយអនុវត្តយ៉ាងខ្ជាប់ខ្ជួន តាមគោលការណ៍ និងនីតិវិធីនៃការវាយតម្លៃ និងទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូ ឆ្នាំ២០២៤ គណៈ កម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ បានពិនិត្យ វាយតម្លៃ និងជ្រើសរើសបានអង្គភាពជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងនោះរួមមាន៖ ១០អង្គភាពសម្រាប់វិទ្យាល័យ, ១០អង្គភាពសម្រាប់សាលាមត្តេយ្យសិក្សា, ១០អង្គភាពសម្រាប់មន្ទីរពេទ្យបង្អែកដែលផ្តល់សេវាសំណុំសកម្មភាពបង្គ្រប់ កម្រិត១ (CPAI), ១០អង្គភាពសម្រាប់មន្ទីរពេទ្យបង្អែកដែលផ្តល់សេវាសំណុំសកម្មភាពបង្គ្រប់កម្រិត២ (CPA2) និង ១០អង្គភាពសម្រាប់មន្ទីរពេទ្យបង្អែកដែលផ្តល់សេវាសំណុំសកម្មភាពបង្គ្រប់កម្រិត៣ (CPA3)។

តាមរយៈអនុក្រឹត្យទទួលស្គាល់ជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ឆ្នាំ២០២៤ កម្ពុជាថ្មី សូមលើកយកចំណាត់ថ្នាក់លេខ ១ ដល់លេខ៣ មានដូចជា វិស័យអប់រំ៖ ចំណាត់ថ្នាក់សម្រាប់វិទ្យាល័យ គឺ វិទ្យាល័យ ពេជ្រចិន្តា ខេត្តបាត់ដំបង ទទួលបានជ័យលាភីលេខ ១, វិទ្យាល័យ ព្រែកលៀប រាជធានីភ្នំពេញ ចំណាត់ថ្នាក់លេខ២, និងវិទ្យាល័យ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដើមឫស ខេត្តកណ្តាល ចំណាត់ថ្នាក់លេខ ៣។ ចំណែក ចំណាត់ថ្នាក់សាលាមត្តេយ្យសិក្សា មានដូចជា សាលាមត្តេយ្យសិក្សាធនធាន ក្រុងព្រះសីហនុ ខេត្តព្រះសីហនុទទួលបានលេខ ១, សាលាមត្តេយ្យសិក្សាធនធាន ក្រុងបាត់ដំបង ខេត្តបាត់ដំបង លេខ២ និងសាលាមត្តេយ្យសិក្សាធនធាន ក្រុងតាខ្មៅ ខេត្តកណ្តាល លេខ៣។

ចំពោះចំណាត់ថ្នាក់លេខ១ ដល់លេខ៣ ក្នុងវិស័យសុខាភិបាល មានដូចជា៖ មន្ទីរពេទ្យបង្អែកផ្តល់សេវាសំណុំសកម្មភាពបង្រ្គប់កម្រិត៣ គឺ ចំណាត់ថ្នាក់លេខ១ មន្ទីរពេទ្យខេត្តកំពង់ចាម ខេត្តកំពង់ចាម, លេខ២ មន្ទីរពេទ្យបង្អែកខេត្តសៀមរាប ក្នុងខេត្តសៀមរាប និងលេខ៣ មន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ស្ថិតក្នុងខេត្តពោធិ៍សាត់។ រីឯ មន្ទីរពេទ្យបង្អែកផ្តល់សេវាសំណុំសកម្មភាពបង្រ្គប់កម្រិត២ មានដូចជា មន្ទីរពេទ្យបង្អែកខេត្តកោះកុង ខេត្តកោះកុង ចំណាត់ថ្នាក់លេខ១,មន្ទីរពេទ្យបង្អែកពារាំង ខេត្តព្រៃវែង ចំណាត់ថ្នាក់លេខ២ និងមន្ទីរពេទ្យបង្អែកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ មានចំណាត់ថ្នាក់លេខ៣។ សម្រាបមន្ទីរពេទ្យបង្អែកផ្តល់សេវាសំណុំសកម្មភាពបង្រ្គប់កម្រិត១ មានដូចជា មន្ទីរពេទ្យបង្អែកបាកាន ខេត្តពោធិ៍សាត់ ចំណាត់ថ្នាក់លេខ ១, មន្ទីរពេទ្យបង្អែកសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ លេខ២, មន្ទីរពេទ្យបង្អែកអង្គស្នូល ខេត្តកណ្តាល លេខ៣៕





-
ព័ត៌មានជាតិ៧ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា១ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


