ព័ត៌មានជាតិ
រាជរដ្ឋាភិបាលកម្ពុជា មានគោលដៅរៀបចំភូមិគំរូ បុរីជនបទ ឱ្យក្លាយទៅជាសកម្មភាពជាក់ស្ដែង
មន្រ្តីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្ហាញថា រាជរដ្ឋាភិបាលកម្ពុជា មានគោលដៅរៀបចំភូមិគំរូ បុរីជនបទ ភូមិឋានក្សេមក្សាន្ត ទ្រនំសុភមង្គល ឱ្យក្លាយទៅជាសកម្មភាពជាក់ស្ដែងឱ្យបានឆាប់នៅពេលខាងមុខ ដើម្បីឈានឆ្ពោះទៅការកសាងសង្គមសុខដុមរមនា ដែលប្រជាជនគ្រប់រូបអាចរស់នៅប្រកបដោយចំណេះដឹង និងភាពជាបងប្អូន។

លោក សេង ថានី អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឱ្យដឹងបែបនេះ ក្នុងសិក្ខាសាលាផ្សព្វផ្សាយ និងពិគ្រោះយោបល់ ស្តីពីការប្រមូលទិន្នន័យ និងទីតាំងសំណង់បណ្តោះអាសន្នតាមរាជធានី ទីក្រុង ទីប្រជុំជន និងទិន្នន័យតម្រូវការលំនៅឋានតាមភូមិ ឃុំសង្កាត់ នៃរាជធានីខេត្តទាំង២៥ នៅខេត្តសៀមរាប នាថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥។
មន្រ្តីជាន់ខ្ពស់រូបនេះ មានប្រសាសន៍ថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តាមរយៈគោលនយោបាយជាតិ ស្ដីពីលំនៅឋាន និងគោលនយោបាយស្ដីពីលើកទឹកចិត្ត និងការបង្កើតកម្មវិធីជាតិស្ដីពីការអភិវឌ្ឍលំនៅឋានតម្លៃសមរម្យ បាននឹងកំពុងសហការជាមួយវិស័យឯកជន បន្តជំរុញអនុវត្តន៍គម្រោងលំនៅឋានតម្លៃសមរម្យ ដើម្បីធានាដល់ប្រជាពលរដ្ឋដែលមានប្រាក់ចំណូលទាប និងមធ្យម និងជនដែលងាយរងគ្រោះ មានលទ្ធភាពទិញ និងជួលលំនៅឋាន សម្រាប់រស់នៅប្រកបដោយសុខមាលភាព សុវត្តិភាព និងសេចក្ដីថ្លៃថ្នរ។

លោករដ្ឋលេខាធិកា បានជំរុញដល់មន្រ្តីជំនាញ គ្រប់អ្នកពាក់ព័ន្ធ ធ្វើការប្រមូលទិន្នន័យ និងទីតាំងសំណង់បណ្តោះអាសន្នតាមរាជធានី ទីក្រុង ទីប្រជុំជន និងទិន្នន័យតម្រូវការលំនៅឋានតាមភូមិ ឃុំសង្កាត់ នៃរាជធានីខេត្តទាំង២៥ ឱ្យបានឆាប់រហ័ស ដើម្បីត្រៀមខ្លួនឆ្ពោះទៅរកការបង្កើតប្រព័ន្ធគ្រប់គ្រងទិន្នន័យស្តីពីលំនៅឋានមួយដែលងាយគ្រប់គ្រង និងងាយប្រើប្រាស់ សម្រាប់គ្រប់ភាគីពាក់ព័ន្ធ ទាំងស្ថាប័នរដ្ឋ វិស័យឯកជន និងប្រជាពលរដ្ឋ។ ពិសេសការរៀបចំផែនការអភិវឌ្ឍរបស់រាជរដ្ឋាភិបាល ងាយស្រួលក្នុងការដោះស្រាយ សម្រាប់ជាមូលដ្ឋានដល់ការវិភាគ និងរៀបចំផែនការផ្គត់ផ្គង់លំនៅឋានបានសមស្រប ដើម្បីឱ្យពួកគេទទួលបានលំនៅឋានសមរម្យ មានសុវត្ថិភាព និងមានផាសុខភាព សេចក្ដីថ្លៃថ្នូរ សម្រាប់ការស្នាក់នៅ។
ចំណែក លោក ហែន ពុទ្ធី អភិបាលរងខេត្តសៀមរាប បានលើកឡើងថា កន្លងមករដ្ឋបាលខេត្ដ បានសហការជាមួយអង្គការដៃគូទៅលើការអនុវត្ដគម្រោងលំនៅដ្ឋានសង្គមកិច្ច សម្រាប់ឱ្យប្រជាពលរដ្ឋដែលតាំងទីលំនៅបណ្ដោះអាសន្នលើទីធ្លាសាធារណៈរបស់រដ្ឋនៅក្នុងក្រុងសៀមរាប។ ហើយជាក់ស្ដែងរដ្ឋបាលខេត្ដ ជាមួយនិងអង្គការដៃគូ បានសាងសង់លំនៅដ្ឋានជូនប្រជាពលរដ្ឋដែលរស់នៅតំបន់សំណង់បណ្ដោះអាសន្ន មករស់នៅតំបន់រៀបចំថ្មីមានទីតាំងនៅភូមិវាល សង្កាត់សំបួរ ក្រុងសៀមរាប បានចំនួន ៧៥គ្រួសារ រួចមកហើយ។

លោកអភិបាលរងខេត្ត បញ្ជាក់ថា តាមទិន្នន័យនៃសំណង់បណ្ដោះអាសន្នក្នុងក្រុងសៀមរាប ឆ្នាំ២០២៣ រដ្ឋបាលក្រុងសៀមរាប បានសហការជាមួយមន្ទីរជំនាញ អង្គភាពពាក់ព័ន្ធ អង្គការដៃគូ បានចងក្រងទិន្នន័យសំណង់បណ្ដោះអាសន្ននៅក្នុងសង្កាត់ចំនួន១២ នៃក្រុងសៀមរាប សរុបចំនួន១៤៩ទីតាំង ស្មើនឹង ១ ៨៣៤គ្រួសារ៕
ដោយ៖ គឿន វេត




-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


