ព័ត៌មានជាតិ
ពលរដ្ឋថា មានប័ណ្ណ ប.ស.ស. គឺដូចជាមានប័ណ្ណធានារ៉ាប់រងសុខភាព ពីរាជរដ្ឋាភិបាល
ភ្នំពេញ ៖ បងប្អូនប្រជាពលរដ្ឋបានបង្ហាញពីទំនុកចិត្តនិងភាពកក់ក្តៅ ក្នុងការទទួលសេវាថែទាំសុខភាពនៅមន្ទីរពេទ្យព្រះអង្គឌួង ដោយប្រើប័ណ្ណ បេឡាជាតិសន្តិសុខសង្គម ឬហៅថា ប.ស.ស. ដោយសារក្រុមគ្រូពេទ្យមិនមានការរើសអើង ហើយយកចិត្តទុកដាក់ក្នុងការពិនិត្យ ព្យាបាលចំពោះអ្នកជំងឺប្រកបដោយវិជ្ជាជីវៈ និងក្រមសីលធម៌។
លោកស្រី សយ សុភាស់ សមាជិក ប.ស.ស. បានលើកឡើងថា នៅពេលដែលលោកស្រី និងក្រុមគ្រួសារ បានមកទទួលសេវាថែទាំនិងពិនិត្យសុខភាពនៅមន្ទីរពេទ្យព្រះអង្គឌួង ពិតជាសប្បាយចិត្តនិងពេញចិត្តជាខ្លាំង ដោយសារក្រុមគ្រូពេទ្យបានយកចិត្តទុកដាក់ក្នុងការព្យាបាល ដោយមិនមានការរើសអើង ឬបែងចែកចំពោះអ្នកជំងឺប្រភេទអ្វីនោះទេ។ លោកស្រីបន្តថា ពេលដែលបានប្រើប្រាស់ប័ណ្ណ ប.ស.ស. គឺបានជួយសម្រាលលើបន្ទុកចំណាយបានច្រើនណាស់នៅពេលគាត់ឈឺត្រូវទៅពេទ្យ ដែលនេះពិតជាបានលើកកម្ពស់ជីវភាពពលរដ្ឋ កាត់បន្ថយភាពក្រីក្របានយ៉ាងច្រើន។
ជាមួយគ្នានេះ លោកស្រី ជា ណៃអេន ជាសមាជិក ប.ស.ស. ក៏បានលើកឡើងផងដែរថា លោកស្រីមកពិនិត្យនិងព្យាបាលសុខភាព នៅមន្ទីរពេទ្យព្រះអង្គឌួងនេះ ប្រសិនបើមិនមានប្រើប្រាស់ប័ណ្ណ ប.ស.ស. នោះទេ ម្លោះលោកស្រីប្រហែលជា ត្រូវចំណាយច្រើនលើថ្លៃសេវាព្យាបាល។ លោកស្រី បានបង្ហាញការពេញចិត្តចំពោះការទៅទទួលសេវា និងបានលើកឡើងពីការពិតថា ប័ណ្ណ ប.ស.ស. ពិតជាសំខាន់ខ្លាំងណាស់សម្រាប់សម្រាប់ពលរដ្ឋគ្រប់រូប ជាក់ស្ដែងគឺសម្រាប់ក្រុមគ្រួសាររបស់លោកស្រីផ្ទាល់តែម្ដង ។
ជាមួយគ្នានេះ ពួកគាត់ក៏បានថ្លែងអំណរគុណដល់ប្រមុខរាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងស្ថាប័នពាក់ព័ន្ធ ដូចជាក្រសួងការងារ និង ក្រសួងសុខាភិបាល ដែលបានដាក់ចេញនូវគោលនយោបាយថ្នាក់ជាតិដ៏ល្អមួយនេះ ជួយធ្វើឱ្យប្រជាពលរដ្ឋកាត់បន្ថយចំណាយ ដែលជាគន្លឹះក្នុងការពង្រឹងសេដ្ឋកិច្ចគ្រួសាររបស់ពួកគាត់ផងដែរ។ បន្ថែមពីនេះបានផ្ដល់ការយកចិត្តទុកដាក់ ពិសេសគឺការផ្តល់ការធានារ៉ាប់រងសុខភាពជូនប្រជាពលរដ្ឋ តាមរយៈការផ្តល់ប័ណ្ណ ប.ស.ស. ។ ពួកគាត់ក៏បញ្ជាក់បន្ថែមថា មានប័ណ្ណ ប.ស.ស. គឺដូចជាមានប័ណ្ណធានារ៉ាប់រងសុខភាព ពីរាជរដ្ឋាភិបាលផងដែរ ។
លោក ម៉េង សុភក្ដី ប្រធានក្រុមភ្នាក់ងារមន្ទីរពេទ្យថ្នាក់ជាតិ នៃបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៅមន្ទីរពេទ្យព្រះអង្គឌួង បានលើកឡើងថា សម្រាប់ការមកទទួលសេវាពិនិត្យព្យាបាល ក៏ដូចជាការថែទាំសុខុមាលភាពផ្សេងៗរបស់បងប្អូនប្រជាពលរដ្ឋដែលជាសមាជិក ប.ស.ស. ពីមួយថ្ងៃទៅមួយថ្ងៃមានកំណើន ដោយចំនួនសមាជិកគឺកើនឡើងគួរឱ្យកត់សម្គាល់ផងដែរ ហើយស្របជាមួយគ្នានេះដែរ ក្រុមការងារ ប.ស.ស. តែងតែយកចិត្តទុកដាក់ និងជួយសម្របសម្រួលដល់សមាជិក ប.ស.ស. ។ លោកបានបន្តថា គ្រប់ពលរដ្ឋដែលមកទទួលសេវាពិនិត្យ និងព្យាបាលជំងឺនៅទីនេះ គឺនឹងទទួលបានការផ្តល់សេវាដូចៗគ្នា ដោយមិនមានការបែងចែក ឬរើសអើង មិនថាអ្នកបង់ប្រាក់ ឬអ្នកដែលប្រើប្រាស់ប័ណ្ណ ប.ស.ស. គឺត្រូវបានក្រុមគ្រូពេទ្យ មើលថែយ៉ាងយកចិត្តទុកដាក់ខ្លាំងបំផុត។
សូមបញ្ជាក់ឱ្យដឹងថា បើយោងតាមរបាយការណ៍របស់ ប.ស.ស. គ្រាន់តែដើមឆ្នាំ២០២៥ គិតចាប់ថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ មានសមាជិក ប.ស.ស. ចូលទៅប្រើប្រាស់សេវានៅតាមមូលដ្ឋានសុខាភិបាលដៃគូ ប.ស.ស. សរុបប្រមាណជា ៩០៨ ៦០៨ ដង-នាក់ ក្នុងនោះសមាជិក ប.ស.ស. តាមរបបភាគទានជាកាតព្វកិច្ចមានសរុបប្រមាណ ៧០៦ ៨០៦ ដង-នាក់៕






-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១៨ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?