Connect with us

ព័ត៌មានជាតិ

ពលរដ្ឋ​​ជំរុញ​ស្នើ​ឲ្យ​អាជ្ញាធរ​ដាំ​ដើម​ត្នោត តាម​ផ្លូវ​ទៅ​អាកាសយានដ្ឋាន​អន្តរជាតិ​តេជោ

បានផុស

នៅ

ពលរដ្ឋ​បាន​ស្នើ​ឲ្យ​អាជ្ញាធរ​ដាំ​ដើម​ត្នោត ដែល​ជា​ដើម​ឈើ​បង្កប់តម្លៃ​​វប្បធម៌​​និង​អត្តសញ្ញាណ​ជាតិ តាម​ផ្លូវ​ឆ្ពោះ​ទៅ​អាកាសយានដ្ឋាន​​​អន្តរជាតិ​តេជោ។

ក្រោយ​មាន​ការ​ផ្សព្វផ្សាយ​ពី​អាកាសយានដ្ឋាន​អន្តរជាតិ​តេជោ ដែល​គ្រោង​ដាក់​ឲ្យ​ប្រើប្រាស់​នៅ​អំឡុង​ខែ​កក្កដា ឆ្នាំ ២០២៥ ក៏​មាន​ពលរដ្ឋ​មួយ​ចំនួន​ចាប់​អារម្មណ៍​ជំរុញ​ឲ្យ​អាជ្ញាធរ​ដាំ​ដើម​ឈើ​ជាពិសេស​ដើម​ត្នោត​ ដើម្បី​បង្កើត​ភាព​ទាក់ទាញ​និង​ជួយ​ការពារ​តម្លៃ​នៃ​ដើមឈើ​ជា​អត្តសញ្ញាណ​ជាតិ​ខ្មែរ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពលរដ្ឋ​មួយ​រូប​ ដែល​ចាប់​អារម្មណ៍​ទៅដំណើរការ​សាងសង់​​អាកាសយានដ្ឋាន​អន្តរជាតិ​តេជោ បាន​បង្ហោះ​សារ​ជំរុញ​ឲ្យ​អាជ្ញាធរ​ដាំ​ដើម​ត្នោត​នៅ​លើ​ផ្លូវ​ទៅ​អាកាសយានដ្ឋាន​អន្តរជាតិ​តេជោ​ ដែល​កំពុង​សាងសង់​គ្រោង​បញ្ចប់​ឆាប់ៗ​នេះ។

ក្នុង​សារ​ពលរដ្ឋ​រូប​នេះ​បាន​បញ្ជាក់​ថា៖ «ផ្លូវ ៦០ ជិត​មកដល់​ព្រលាន​ បើ​ដាំ​ដើម​ត្នោត​ជា​ជួរ​អម​សងខាង​ផ្លូវ​ ហើយ​ដាំ​ឲ្យ​ញឹក​បន្តិច មិន​ដឹង​ជា​ស្អាត​យ៉ាង​ណា​ទេ!»។

ពាក់ព័ន្ធ​ការ​ដាំ​ដើមឈើ​នេះ មន្ត្រី​គ្រប់គ្រង​អាកាសយានដ្ឋាន​អន្តរជាតិ​តេជោ​បាន​អះអាង​ថា ក្នុង​ប្លង់​ឌីហ្សាញ​ក៏​មាន​ការ​ដាំ​ដើម​ឈើ​ប្រណិត​រាប់​លាន​ដើម ក្នុង​នោះក៏​មាន​​ផ្ដើម​ចេញ​ពី​ដើម​ត្នោត រួម​ទាំង​ឈើ​ប្រណិត​ផ្សេង​ទៀត។

លោក ឆារស៍ វ៉ាន់ អភិបាល​ក្រុមហ៊ុន​អភិវឌ្ឍ​ព្រលាន​យន្តហោះ​តេជោ​អន្តរជាតិ (រូបកណ្តាល)

ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​ក្រុម​អ្នក​សារព័ត៌មាន​ទៅ​អាកាសយានដ្ឋាន​អន្តរជាតិតេជោ​​កាលពី​សប្តាហ៍​មុននេះ លោក ឆារស៍ វ៉ាន់ អភិបាល​ក្រុមហ៊ុន​អភិវឌ្ឍ​ព្រលាន​យន្តហោះ​​អន្តរជាតិតេជោ​​បាន​គូស​បញ្ជាក់ថា ក្រុមហ៊ុន​បាន​ធ្វើ​ការ​ជាមួយ​​ក្រុមហ៊ុន​គូរ​ប្លង់​ឲ្យ​ដាក់​បញ្ចូល​រចនាបថ​ខ្មែរ​ទាំង​ក្នុង​និង​ក្រៅ​ព្រលាន ហើយ​ក្នុង​នោះ​ការ​ដាំ​ដើម​ឈើ​ក៏​ជា​ផ្នែក​មួយ​នៃ​គំរូ​ប្លង់​ដែលបញ្ចូល​ក្នុង​រចនា​ប្លង់​ក្នុង​ព្រលាន។

លោក​ឆារស៍ វ៉ាន់​ បាន​អះអាង​ថា ផ្តើម​ពីការ​គិតគូរ​ដល់​វប្បធម៌​ជាតិ​ ក្នុង​រចនា​ប្លង់​​មាន​បញ្ចូល​ការ​ដាំ​ដើមត្នោត​ជា​អត្តសញ្ញាណជាតិ ហើយ​​តាមរយៈ​​ដើម​ត្នោត​​​គឺ​ជារុក្ខជាតិដែល​ផ្សារ​ភ្ជាប់​ទៅ​វប្បធម៌​របស់​ដូនតា​​ខ្មែរ​តាំង​ពី​កកើត​ទឹកដី​មក។

ក្រៅពី​​ដើម​ត្នោត ក៏​មានការ​ដាំ​ដើម​រំដួល ធ្នង់​ បេង ​មិនមែន​ត្រឹម​​រាប់​ម៉ឺនដើម​ គឺ​ដល់​​រាប់​លាន​ដើម។ នេះបើតាមលោក ឆារស៍ វ៉ាន់។

ជាមួយ​គ្នា​នេះ បើ​តាម​លោក ឆារស៍ វ៉ាន់ លោក​ក៏​កំពុង​ធ្វើ​ការ​ជាមួយ​រដ្ឋមន្រ្តី​ក្រសួង​បរិស្ថាន ​ដើម្បី​សហការ​ក្នុង​ការ​នាំ​ដើមឈើ​ដ៏​មាន​តម្លៃ​ សម្រាប់​យក​មក​ដាំ​បន្ថែម​ដើម្បី​​បង្កើត​បរិស្ថាន​ប្រកប​ទៅ​ដោយ​រុក្ខជាតិ​បៃតង​នៅ​ក្នុង​ព្រលាន។

រដ្ឋមន្រ្តី​ក្រសួង​បរិស្ថាន ក៏​ធ្លាប់​ប្រកាស​នឹង​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ​ បើ​សិន​មាន​ការ​ស្នើ​សុំ​ផ្តល់​កូនត្នោត​ដើម្បី​យក​ទៅ​ដាំ​លម្អ​នៅ​លើ​ដង​មហាវិថី​ថ្មី​ឆ្ពោះ​ទៅ​កាន់​ព្រលាន​យន្តហោះអន្តរជាតិ​តេជោ ​​ដែល​ជិត​ឈាន​ទៅ​បញ្ចប់​ក្នុង​ពេល​ដ៏​ខ្លី​ខាងមុខនេះ។

ខណៈ​ដែល​ក្រសួង​បរិស្ថាន បានបើក​យុទ្ធនាការ​ចែក​កូនឈើ​រាប់​លាន​ដើម ​ដល់​ពលរដ្ឋ​យក​ទៅ​ដាំ​តាម​សហគមន៍ សាលារៀន និង​​ទីអារាម​នានា ​ក្រសួង​បរិស្ថាន​ក៏​បាន​បណ្តុះ​កូន​ត្នោត​រាប់​ម៉ឺន​ដើម ដើម្បី​ចែក​ជូន​ដល់​ប្រជាពលរដ្ឋ​យក​ទៅ​ដាំ​ដោយ​ឥត​គិត​ថ្លៃ​។

ឆ្លើយតប​សំនួរ​របស់​អ្នក​សារព័ត៌មាន​​កម្ពុជា​ថ្មី​​នៅ​ក្នុង​សន្និសីទ ​«ពិព័រណ៍​ផ្សព្វផ្សាយ​និង​ចែក​កូនឈើ​» កន្លងទៅ លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តី​ក្រសួង​បរិស្ថាន​បាន​ឲ្យ​ដឹង​ថា ក្រសួង​បរិស្ថាន​រីករាយ​ក្នុង​ការ​សហការ​ផ្តល់​ជូនកូន​ត្នោត​ដល់​អាជ្ញាធរ​ បើ​សិន​ត្រូវការ​យក​ទៅ​ដាំ​នៅ​តាម​ដង​មហាវិថី​​ឆ្ពោះ​ទៅ​ព្រលាន​យន្តហោះ​អន្តរជាតិ​តេជោ។

ជាមួយ​ការ​លើកទឹកចិត្ត​ដល់ប្រជាពលរដ្ឋ​កម្ពុជាឱ្យដាំ​ដើមត្នោត​​ឲ្យបានច្រើន​នៅ​គ្រប់ទីកន្លែង​ លោក​​រដ្ឋមន្រ្តី​មើល​ឃើញ​ថា ការ​ដាំ​ដើមត្នោត​​​​ជួយផ្សព្វផ្សាយ​តម្លៃវប្បធម៌ជាតិ និង​បង្កើន​​ការ​​ចាប់អារម្មណ៍​​ដល់ទេសចរ​​​បរទេស​បាន​ស្គាល់​ពី​រុក្ខជាតិ​ជា​អត្តសញ្ញាណ​​របស់​ជាតិ​ខ្មែរ​ នៅ​ពេល​ធ្វើ​ដំណើរ​មកកម្សាន្ត​​​ប្រទេស​កម្ពុជា។

ពាក់ព័ន្ធ​ការបំផុស​ឲ្យ​ដាំ​ដើម​ត្នោត​នេះ លោក ស៊ីន ចាន់សិរីវុត្ថា មន្រ្តី​អ្នកនាំពាក្យ​អាកាសចរ​ស៊ីវិល​បាន​បញ្ជាក់​ថា ការ​ដាំ​រុក្ខជាតិ​ណាមួយ​ក្នុង​បរិវេណ​ព្រលាន​ ចាំបាច់​ត្រូវតែ​​មាន​ការ​សិក្សា​​ឲ្យបាន​ច្បាស់​លាស់ ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ដល់​សុវត្ថិភាព​នៃ​ការ​ហោះហើរ។

ក្នុង​គម្រោង​អភិវឌ្ឍ​​ព្រលាន​យន្តហោះ​អន្តរជាតិ​តេជោ ​មាន​ការ​ស្ថាបនា​មហាវិថី​ថ្មី​ត​ភ្ជាប់​ពី​មហាវិថី​សម្តេច​តេជោ ហ៊ុន សែន ឬ​ផ្លូវ ​៦០ ​ម៉ែត្រ​ ឆ្ពោះ​ទៅ​ព្រលាន​យន្តហោះ​អន្តរជាតិ​តេជោ​ ដែល​មាន​ប្រវែង​ជាង ​១៣ គីឡូម៉ែត្រ។ មហាវិថី​ថ្មី​នេះ សាងសង់​កាត់ភូមិសាស្រ្ត​ខេត្តកណ្តាល ដោយ​​​​ឆ្លង​កាត់​ផ្លូវ​ក្រវាត់​ក្រុង​ទី ៣ និង​ផ្លូវ​ជាតិ​លេខ ២ ភ្ជាប់​មក​មហាវិថី​សម្តេច​តេជោ ហ៊ុន សែន (​ឬ​ផ្លូវ ៦០ ម៉ែត្រ)។

បើតាមមន្រ្តី​អាកាសចរណ៍ស៊ីវិល អាកាសយានដ្ឋាន​អន្តរជាតិ​តេជោ វឌ្ឍនភាព​សាងសង់​សម្រេច​បានប្រមាណ ៩៥%។ ​​លោក ឆារស៍ វ៉ាន់់ បានអះអាង​ថា ការ​ចំណាយ​លើ​ការ​សាងសង់អាកាសយានដ្ឋាន​អន្តរជាតិ​តេជោ ​រហូត​មកដល់​ពេលនេះ​​អស់ប្រមាណ ១ ៦០០ លានដុល្លារ ខណៈ​ដែល​អាកាសយានដ្ឋាន​កម្រិត 4F នេះ គ្រោង​ដាក់​ឲ្យ​ដំណើរការ​នៅ​អំឡុង​ខែ​កក្កដា ដោយ​ដំណាក់​កាលទីមួយ​មាន​សមត្ថភាព​ទទួល​អ្នក​ដំណើរ​បាន​ប្រមាណ ១៥ លាន​នាក់​ក្នុង​មួយ​ឆ្នាំ

បន្ត​ចុចអាន៖ គម្រោង​ដាំ​ដើម​ត្នោត ​តាម​មហាវិថី​​ថ្មី​ទៅ​ព្រលាន​យន្តហោះតេជោតាខ្មៅ រដ្ឋមន្រ្តី​ក្រសួង​បរិស្ថាន​ប្រកាស​រង់ចាំ​​សហការ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទីutes មុន

​គិតគូរហ្មត់ចត់ប្រព័ន្ធ​រំដោះ​ទឹក នៅ​​ព្រលាន​តេជោ ​​​បង្ការ​ការ​ជន់​លិច​ពីការ​ប្រែប្រួលអាកាសធាតុ

សន្តិសុខសង្គម៨ នាទីutes មុន

បុរសម្នាក់ ត្រូវបានប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់យក្សឡោមចាប់ខ្លួន ក្រោយមកដាក់ពាក្យបណ្តឹងឱ្យជួយរកថ្នាំញៀន

ព័ត៌មានជាតិ១០ នាទីutes មុន

ព្រឹកនេះ អនុព័ន្ធការងារប្រចាំប្រទេសថៃ កំពុងបន្តតាមដានដោយផ្ទាល់នៅទីតាំងរលំអគារ ក្នុងទីក្រុងបាងកក ត្រៀមអន្តរាគមន៍ឲ្យទាន់ពេលវេលាជូនពលករខ្មែរនៅថៃ

ជីវិតកម្សាន្ដ២១ នាទីutes មុន

រឿង «Snow White» កាន់តែកៀកគ្រោះមហន្តរាយ ខណៈដែលភាពយន្តឈានដល់កម្រិតទាបបំផុត

សុខភាព៣២ នាទីutes មុន

ឈ្វេងយល់ពីវិធីសាស្ត្រព្យាបាលជំងឺមហារីកគ្រាប់ឈាម តាមរយៈបច្ចេកទេសទំនើបចុងក្រោយនៃមជ្ឈមណ្ឌល Parkway Cancer Centre

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៨ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

Sokha Hotels

ព័ត៌មានពេញនិយម