ព័ត៌មានជាតិ
កែច្នៃមើមខ្ញី ចេក បំប៉នសុខភាព ជួយកសិករស្រុកសំឡូតជាង ២០០ គ្រួសារ បានចំណូលទ្រទ្រង់គ្រួសារ
ប្រជាកសិករស្រុកសំឡូតប្រមាណជាង ២០០ គ្រួសារ អាចរកចំណូលដើម្បីទ្រទ្រង់ជីវភាពគ្រួសារ ក្រោយពីម្ចាស់សហគ្រាសមួយកន្លែងនៅក្នុងក្រុងបាត់ដំបង បានមកសហការនិងទទួលទិញផលិតផលកសិករយកទៅកែច្នៃជាអាហារូបត្ថម្ភជំនួយដល់សុខភាព។
កសិករបានអះអាងថា សកម្មភាពរបស់ម្ចាស់សហគ្រាសនេះ បានជួយជំរុញឲ្យកសិករបង្កើនការដាំដុះសម្រាប់រកថវិកាផ្គត់ផ្គង់គ្រួសារ ខណះកន្លងមកមើមខ្ញី និងចេកណាំវ៉ាកសិករដាំច្រើនតែពុំមានទីផ្សារ។

អ្នកស្រី សេង សំណាង ម្ចាស់សហគ្រាសកែច្នៃបន្លែផ្លែឈើជាម្សៅ ដើម្បីជួយផ្នែកសុខភាព “អឹម អិល អេក” បានឲ្យដឹងថា ក្រោយពីអ្នកស្រីសម្រេចក្តីស្រមៃបង្កើតជាសហគ្រាស អ្នកស្រីបានមើលឃើញពីទំហំវត្ថុធាតុដើមយ៉ាងសម្បូរបែប របស់ប្រជាកសិករនៅក្នុងស្រុកជាស្រេច ដែលធ្វើការដាំដុះច្រើនពុំសូវមានទីផ្សារ ក្នុងនោះមាន មើមខ្ញី និង ចេកណាំវ៉ា រួចអ្នកស្រីក៏បានធ្វើការទំនាក់ទំនង និងសហការជាមួយកសិករជាង ២០០ គ្រួសារនៅស្រុកសំឡូត ដើម្បីជួយបង្កើននិងលើកកម្ពស់សេដ្ឋកិច្ចគ្រួសាររបស់ពួកគាត់បន្ថែម ដែលកំពុងតែមានតម្រូវការសម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃ។
អ្នកស្រីបន្តថា សហគ្រាសកែច្នៃបន្លែផ្លែឈើជាម្សៅ ហៅកាត់ថា “MLH” អឹម អិល អេក” របស់អ្នកស្រី បានបង្កើតឡើងនៅក្នុង ឆ្នាំ២០២១ ស្របពេលដែលជំងឺកូវី ១៩ មិនទាន់បានបញ្ចប់នៅឡើយ។


សហគ្រាសអ្នកស្រី សេង សំណាង មានទីតាំងនៅភូមិអង់ សង្កាត់ អូរចារ ក្រុងបាត់ដំបង ដែលទិញវត្ថុធាតុដើមពីប្រជាកសិករក្នុងស្រុកមានដូចជា ផ្លែចេកណាំវ៉ា រំដេង ខ្ជាយ រមៀត ដើម្បីយកមកកែច្នៃជាផលិតផលជួយផ្នែកសុខភាព ក្រោយមានការទទួលស្គាល់ពីមន្រ្តីជំនាញត្រឹមត្រូវ។
បើតាមអ្នកស្រី សេង សំណាង វត្ថុធាតុដើមធម្មជាតិដែលអ្នកស្រីបានជួយប្រមូលទិញពីកសិករនៅក្នុងស្រុកសំឡូតជាង ២០០ គ្រួសារនោះមាន មើមខ្ញី ១០ តោនក្នុង ១ ឆ្នាំ ចេកណាំវ៉ា ១០ តោនក្នុង ១ ខែ ហើយវត្ថុធាតុដើមមួយចំនួនទៀត បានទទួលទិញពីកសិករនៅស្រុកវាលវែង ក្នុងខេត្តពពោធិ៍សាត់ និងពីភ្នំគូលេនមួយចំនួនផងដែរ។



អ្នកស្រីបន្តថា រាល់វត្ថុធាតុដើមធម្មជាតិទាំងអស់ ត្រូវបានធ្វើការសម្ងួតតាមស្តង់ដាអនាម័យរយះពេល ១២ ម៉ោង ដើម្បីរក្សាគុណភាពនិងសាធាតុចិញ្ចឹមរបស់វត្ថុធាតុធម្មជាតិទាំងនេះ មុននឹងយកមកកែច្នៃជាម្សៅបញ្ចូលគ្នាក្នុងនោះមាន មើមការ៉ុត ផ្លែចេក ផ្លែល្ពៅ សណ្តែកសៀង បានក្លាយជាម្សៅសម្រាប់ទ្រទ្រង់សុខភាពបានគ្រប់វ័យយ៉ាងមានប្រសិទ្ធិភាព។
ស្ត្រីវ័យ ៤១ ឆ្នាំរូបនេះបន្តថា ម្សៅអាហារបំប៉នសុខភាពបានគ្រប់វ័យនេះ កំពុងមានការគាំទ្រពីអ្នកប្រើប្រាស់ និងបានផ្គត់ផ្គង់លើទីផ្សារប្រមាណ ៥ ពាន់ប្រអប់ក្នុង១ខែៗ ដោយក្នុង ១ ប្រអប់មាន ២០ កញ្ចប់ លក់ក្នុងតម្លៃ ៤ មុឺនរៀល ខណះផលិតផលមានការទទួលស្គាល់ពីគុណភាព មិនចាញ់ផលិតផលពីក្រៅប្រទេសនោះទេ៕
អត្ថបទ÷សៅ សារិទ្ធ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
កីឡា១៣ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


