ព័ត៌មានជាតិ
ក្រសួងសង្គមកិច្ចរីករាយជាមួយអង្គការនានា ដើម្បីសហការរៀបចំផែនការយុទ្ធសាស្ត្រជាតិ ស្តីពីកម្លាំងសេវាសង្គម
លោក ឈួរ សុបញ្ញា ប្រធាននាយកដ្ឋានសុខុមាលភាពសង្គម ថ្លែងថា ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សហការជាមួយអង្គការនានាដូចជាយូនីសេហ្វនិងអង្គការផែនអន្តរជាតិ បានរៀបចំផែនការយុទ្ធសាស្ត្រជាតិ ស្តីពីកម្លាំងសេវាសង្គមនៅកម្ពុជា ឆ្នាំ ២០២១-២០២៥ ក្នុងគោលបំណង ដើម្បីពិនិត្យឡើងវិញនូវគោលនយោបាយ លិខិតបទដ្ឋានគតិយុត្តិ និងឯកសារជាតិ និងអន្តរជាតិទោះបីកំពុងប្រឈមនឹងជំងឺកូវីដ១៩ក្តី។

លោកថ្លែងបែបនេះខណៈបានដឹកនាំលោក លោកស្រី អនុប្រធាននាយកដ្ឋាន ប្រជុំក្នុងការតាមដានត្រួតពិនិត្យការរៀបចំផែនការថវិកានាយកដ្ឋានសម្រាប់ឆ្នាំ២០២២ និងត្រួតពិនិត្យការងារនាយកដ្ឋានក្នុងដំណាក់កាលកូវីដ-១៩ នាថ្ងៃទី២៤ មីនា នេះ។


លោកប្រធាននាយកដ្ឋានបានថ្លែងថា កម្លាំងសេវាសង្គមគឺជាទស្សនៈរួមមួយដែលសំដៅលើអ្នកជំនាញ និងអ្នកជំនាញរងទាំងនៅក្នុងរដ្ឋាភិបាល និងមិនមែនរដ្ឋាភិបាលដែលធ្វើការជាមួយកុមារ យុវជន មនុស្សពេញវ័យ ក្រុមគ្រួសារ និងសហគមន៍ដើម្បីធានានូវការអភិវឌ្ឍ និងសុខុមាល ភាព។ សេវាសង្គមនៅកម្ពុជាកំពុងរីកចម្រើនជាវិជ្ជមាន ប៉ុន្តែធនធាន សមត្ថភាព និងចំនួនអ្នកផ្តល់សេវាសង្គមនៅមានកម្រិតនៅឡើយ ជាពិសេសបុគ្គលិកសង្គមអាជីព។ ដោយឡែកកិច្ចការជំនាញនៅចំពោះមុខត្រូវតែដោះស្រាយរាល់បញ្ហាទាំងថវិកានិងធនធានមនុស្សដើម្បីបន្តផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលទោះបីប្រឈមនឹងបញ្ហាកូវីដ១៩ក៍ដោយ៕
អត្ថបទ៖ វិមាន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
កីឡា១៣ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


