ព័ត៌មានជាតិ
ដើមឫស្សីព្រៃនៅមានតម្រូវការ ១ ដើម លក់បាន ២ ពាន់រៀល រនាបបាន ១ ម៉ឺនរៀល ក្នុង ១ បាច់
របរកាប់ដើមឫស្សី ឬ ធ្វើរនាបឫស្សីព្រៃ ជារបរមួយរបស់អ្នកភូមិអញ្ចាញ ឃុំដារ ស្រុកចិត្របុរី ខេត្តក្រចេះ តាំងពីយូរឆ្នាំមកហើយ ខណៈបច្ចុប្បន្ននេះកំពុងមានតម្រូវការខ្លាំងនៅលើទីផ្សារ ប៉ុន្តែតម្លៃវិញនៅដដែលនិងពុំសូវមានអ្នកចូលព្រៃកាប់ដូចមុន។
លោក វ៉ាន ហ៊ូ ប្រជាពលរដ្ឋនៅភូមិអញ្ចាញ ឃុំដារ ស្រុកចិត្របុរី បានឲ្យកម្ពុជាថ្មីដឹងថា សព្វថ្ងៃនេះ ថៅកែមួយចំនួននៅក្នុងទីរួមខេត្តក្រចេះ កំពុងត្រូវការនិងបានកម្មង់ដើមឫស្សីជាច្រើនដើម និងរនាបឫស្សីជាច្រើនបាច់ខុសពីឆ្នាំមុនៗ ប៉ុន្តែតម្លៃនៅដដែល ខណៈដែលដើមឫស្សីព្រៃខ្សត់ទៅៗនិងកាន់តែទៅឆ្ងាយ ធ្វើឲ្យអ្នកភូមិមួយចំនួនបោះបង់ចោលរបរចូលព្រៃកាប់ដើមឫស្សីមួយនេះ។

តាមរយៈបទពិសោធន៍ជិត ៣០ ឆ្នាំ លោក វ៉ាន ហ៊ូ បានបន្តថា លោកប្រកបរបរចូលព្រៃកាប់ដើមឫស្សី តាំងពីបររទះគោ ចូលព្រៃកាប់ដើមឫស្សីវិលវិញល្ងាច និងលក់ដើមឫស្សីបានតម្លៃពី ៥ រយរៀល ទៅ ៨ រយរៀល ក្នុង១ដើម និងរនាបបាច់ លក់បានតម្លៃពី ៥ ពាន់រៀល ទៅ ៨ ពាន់រៀល ក្នុង១បាច់។
ប៉ុន្តែសព្វថ្ងៃនេះ លោកត្រូវចំណាយពេលយូរថ្ងៃទម្រាំទៅដល់ព្រៃឫស្សី និងពិបាកក្នុងការរកដើមឫស្សីព្រៃ ដោយសារឥឡូវខ្សត់ជាងពីកាល ២០ ឆ្នាំមុន ហើយពេលកាប់បានមកហើយ លក់បានក្នុងតម្លៃពី ២ ពាន់រៀល ទៅ ២៥០០ រៀល ក្នុង ១ ដើម និងរនាបបាច់លក់បានតម្លៃ ១ ម៉ឺនរៀល ក្នុង ១ បាច់ តែប៉ុណ្ណោះ ទោះបីជាតម្លៃសព្វថ្ងៃថ្លៃជាងពីមុនក៏ពិតមែន ប៉ុន្តែដើមឫស្សីព្រៃក៏ពិបាករកដូចគ្នា។ ដោយចូលព្រៃមួយជើង ចំណាយពេលពី ៣ ទៅ ៤ ថ្ងៃ អាចកាប់ដើមឫស្សីជាង ២០០ ដើម ប៉ុណ្ណោះ។
ដោយសារវ័យកាន់តែចាស់ លោកបានសម្រេចចិត្តថា ប្រហែលជា ១ ទៅ ២ ឆ្នាំទៅមុខទៀត នឹងឈប់ចូលព្រៃកាប់ដើមឫស្សីទៀតហើយ ពីព្រោះកម្លាំងកាន់តែខ្សោយ ដើមឫស្សីកាន់តែពិបាករក និងលក់បានតម្លៃទាប៕






អត្ថបទ៖ ប្រុញ វិធិន
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


