ព័ត៌មានជាតិ
១សប្ដាហ៍ដំបូងនៃខែមេសា ក្រសួងបរិស្ថានរកឃើញភ្លើងឆេះព្រៃ២៧៤ករណី
១សប្ដាហ៍ដំបូង ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ កម្ពុជា កើតមានបញ្ហាភ្លើងឆេះព្រៃចំនួន២៧៤ករណី តាមបណ្ដាខេត្តមួយចំនួនក្នុងប្រទេស។ ទិន្នន័យនេះ ស្រង់ដោយមជ្ឈមណ្ឌលជំនាញឧតុនិយមអាស៊ាន (ASMC) ហើយត្រូវបានក្រសួងបរិស្ថានកម្ពុជាផ្សាយនៅលើទំព័រហ្វេសប៊ុកផ្លូវការនាថ្ងៃទី៨ ខែមេសានេះ។

តាមរបាយការណ៍បង្ហាញថា ក្នុងរយៈពេល១សប្ដាហ៍ គឺខេត្តរតនៈគិរីជាខេត្តដែលកើតមានបញ្ហាភ្លើងឆេះចំនួន៦៦ករណី ពោលច្រើនជាងខេត្តផ្សេងៗទាំងអស់។ នៅថ្ងៃទី០១ ខែមេសា ខេត្តនេះគ្មានករណីភ្លើងឆេះព្រៃឡើយ ប៉ុន្តែចូលដល់ថ្ងៃទី០៦ គឺមានករណីឆេះព្រៃដល់ទៅ២៣ករណី, ថ្ងៃទី០៣ កើតឡើង០៦ករណី,ថ្ងៃទី០៤ មាន១១ករណី,ថ្ងៃទី០៥ មាន១០ករណី,ថ្ងៃទី០៦ មាន៨ករណី និងថ្ងៃទីថ្ងៃទី០៧ កើតឡើង ៨ករណី។

ផ្អែកលើរបាយការណ៍ដដែល ខេត្តស្ទឹងត្រែង មានកើតមានបញ្ហាភ្លើងឆេះព្រៃចំនួន៣៨ករណី ជាខេត្តដែលកើតមានករណីភ្លើងឆេះព្រៃច្រើនជាងគេលំដាប់ទី២ តាមពីក្រោយខេត្តរតនគិរី។ ចំណែកខេត្តចំនួនពីរមានបញ្ហាភ្លើងឆេះព្រៃចំនួន៣៦ករណីដូចគ្នា ក្នុងរយៈពេល១សប្ដាហ៍ គឺខេត្តកំពង់ធំ និងខេត្តព្រះវិហារ។ រីឯខេត្តក្រចេះ កើតមានភ្លើងឆេះព្រៃចំនួន២៦ករណី។ ចំណែកខេត្តសៀមរាប ដែលនៅជាប់នឹងខេត្តកំពង់ធំ និង ព្រះវិហារ គឺមានភ្លើងឆេះព្រៃចំនួន២០ករណី បានកើតឡើង។

ក្រៅពីនេះ ខេត្តមណ្ឌលគិរីចំនួន១៦ ករណី, ឧត្ដរមានជ័យ កើតមានភ្លើងឆេះព្រៃចំនួន១០ករណី, បាត់ដំបង ៦ករណី, កំពង់ឆ្នាំង៥ករណី, តាកែវ៤ករណី, បន្ទាយមានជ័យ៣ករណី, ព្រៃវែង និងកំពង់ស្ពឺ និងពោធិ៍សាត់ គឺក្នុង១ខេត្តមានភ្លើងឆេះព្រៃកើតឡើងចំនួន២ករណី។ សម្រាប់ខេត្តកំពង់ចាម និងត្បូងឃ្មុំ ដែលមានព្រំប្រទល់ជាប់គ្នា ខេត្តទាំងពីរនេះ កើតមានបញ្ហាភ្លើងឆេះព្រៃត្រឹមតែ១ករណីប៉ុណ្ណោះ ក្នុងរយៈពេល៧ថ្ងៃក្នុងខែមេសា។
ចំពោះរាជធានី-ខេត្តដែលគ្មានបញ្ហាភ្លើងឆេះព្រៃសោះ គឺមានដូចជា រាជធានីភ្នំពេញ,កណ្ដាល, កំពត, កែប, ព្រះសីហនុ, កោះកុង, ប៉ៃលិន, និងស្វាយរៀង។
គួរជ្រាបថា កាលពីចុងខែមីនា កន្លងទៅ បញ្ហាភ្លើងឆេះព្រៃបានកើតឡើងចំនួន២៩៧ករណី នៅតាមបណ្ដាខេត្តក្នុងប្រទេសកម្ពុជា។ កាលណោះខេត្តដែលមានភ្លើងឆេះព្រៃច្រើនជាងគេគឺជាខេត្តរតនគិរីដដែល ដែលកើតឡើងចំនួន៨៩ករណី៕

-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម១ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត
-
កីឡា៦ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ


