Connect with us

ព័ត៌មានអន្ដរជាតិ

ភ្លើង​ឆេះ​ឧទ្យាន​ជាតិ​អាមេរិក ជាង​ ១៧ ០០០ហិក​តា​ ដែល​ជា​ជម្រកសត្វព្រៃកម្រ

បានផុស

នៅ

ភ្លើង​ឆេះព្រៃ​ដ៏ធំមួយ បានលេប​ត្របាក់​​​ផ្ទៃ​ដីជិត​​មួយ​ភាគ​បី​នៃ​កោះ Santa Rosa ក្នុង​ឧទ្យានជាតិ Channel Islands នៃ​​រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋ​អាមេរិក​ ដែល​ជា​តំបន់​​មានរុក្ខជាតិនិងសត្វកម្ររាប់សិប​ប្រភេទ។

យោង​តាម​សារព័ត៌មាន CNN ផ្សាយ​ថ្ងៃ​ទី​២១ ខែឧសភា ឆ្នាំ​២០២៦ ភ្លើងឆេះ​ព្រៃ​​នេះ​ បាន​កើត​ឡើង​កាល​ថ្ងៃសុក្រ កើនឡើង​ដល់​ជិត ១៧ ០០០ហិកតា​ គិតត្រឹមល្ងាច​ថ្ងៃអង្គារ ធ្វើឱ្យ​ក្លាយ​ជាភ្លើងឆេះព្រៃ​ដ៏ធំ​បំផុត​ក្នុងរដ្ឋ​នេះ​នៅឆ្នាំនេះ​។ នេះ​បើ​យោង​តាម​នាយកដ្ឋានព្រៃឈើនិង​ការពារ​អគ្គិភ័យ​រដ្ឋ​កាលីហ្វ័រញ៉ា​។

ឧទ្យានជាតិ Channel Islands ។ រូបភាព៖ AFP
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មក​ទល់​ពេល​នេះ ឆ្លើង​ឆេះ​ត្រូវបានគ្រប់គ្រង ២៦% ហើយ​។

យោង​តាមនាយកដ្ឋាន​ពន្លត់អគ្គិភ័យស្រុក Santa Barbara ភ្លើង​បានឆក់​យក​រចនាសម្ព័ន្ធប្រវត្តិសាស្ត្រចំនួន​​ពីរ ​នៅ​លើកោះនេះរួច​ហើយ និងបង្ខំ​ឱ្យ​មានការ​ជម្លៀសបុគ្គលិក​ឧទ្យានជាតិចំនួន ១១នាក់​ កាលពីថ្ងៃ​អាទិត្យ​។

មិន​តែ​ប៉ុណ្ណោះ កោះនេះក៏ត្រូវបានបិទសម្រាប់ភ្ញៀវទេសចរ​ផង​ដែរ។

យោងតាមសេវា​ឧទ្យានជាតិ ភ្លើងក៏បាន​រាលដាលពាសពេញ​ព្រៃ​ដើម​ស្រល់ Torrey Pine វា​ជាប្រភេទ​ដើម​ស្រល់​ដ៏កម្រនិង​ជិតផុតពូជ។

គួរ​បញ្ជាក់​ថា ឧទ្យាន​ Channel ត្រូវបាន​គេពិពណ៌នាថាស្រដៀង​នឹង​ឧទ្យាន ​Galápagos នៅអាមេរិកខាងត្បូង ដោយភាព​ប្លែក​​របស់​ពួក​វា​អនុញ្ញាត​ឱ្យ​មានការវិវត្ត​នៃប្រភេទសត្វតែ​មួយគត់។

យោងតាម​​មន្រ្តី​​ឧទ្យាន កោះ Santa Rosa តែមួយ​គឺជាជម្រក​របស់រុក្ខជាតិ និងសត្វដែលមានតែនៅក្នុងស្រុក ឬប្រហែល ៤៦ក្បាល។

មន្ត្រីម្នាក់​លើក​ឡើង​​​ថា ភ្លើងឆេះ​ព្រៃនេះបង្កឡើងដោយ​មនុស្ស ប៉ុន្តែ​វា​កំពុង​ស្ថិត​ក្រោមការស៊ើប​អង្កេត។

អ្នកនាំពាក្យរបស់ឆ្មាំ​សមុទ្រស្រុក​និរតី Kenneth Wiese ប្រាប់ CNN ថា ការស៊ើបអង្កេតកំពុង​ត្រូវបានដោះស្រាយ​ដោយ​អ្នក​ធ្វើ​ការ​នៅ​ឧទ្យានជាតិ៕

សម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម