Connect with us

ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រីប្រាប់ទៅខេត្តភាគឦសាន្តកុំមានឱ្យសោះបទល្មើសបច្ចេកវិទ្យា

បានផុស

នៅ

នាយករដ្ឋមន្ត្រីសម្ដេចធិបតី ហ៊ុន ម៉ាណែត បាន​ណែនាំទៅដល់ខេត្តភាគឦសាន្តទាំង៤របស់កម្ពុជាកុំឱ្យមានឱ្យសោះនូវបទល្មើសបច្ចេកវិទ្យា ដើម្បីធានានូវសន្ដិសុខ និងផលប្រយោជន៍យូរអង្វែង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងពីធីប្រកាសអនុវត្តផ្លូវការ “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួន នៅភូមិភាគឦសាន ២០២៥-២០២៨ ” នៅព្រឹកថ្ងៃអង្គារ៍ ទី៩ ខែមេសា ឆ្នាំ២០២៥ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថាការទាកទាញអ្នកវិនិយោគមកកាន់ខេត្តភាគឦសាន្តគឺជារឿងសំខាន់ តែត្រូវធានាថាវិនិយោគដែលត្រឹមត្រូវស្របច្បាប់ និងធានាដល់​សន្ដិសុខក្នុងខេត្ត។

សម្ដេចថ្លែងថា៖ «ខេត្តយើងទាំង៤កវែកកឆ្នាំងតាំងពី៩៩មកយើងអភិវឌ្ឍន៍រហូតបានប៉ុននេះ អត់មានពឹងលើបទល្មើសបច្ចេកវិទ្យាទេ! អ៊ីចឹងយើងរស់តទៅទៀតដោយមិនចាំបាច់ពឹងលើអាហ្នឹងទេ»។

សម្ដេចបានបន្ថែមថាករណីនេះធ្លាប់មានហើយនៅខេត្តមួយចំនួន​ដែលបង្ករបញ្ហាឱ្យរដ្ឋាភិបាលនៅតែបន្តបោសសម្អាតបញ្ហាដល់បច្ចុប្បន្ន។ សម្ដេចបានបញ្ជាទៅក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម មហាផ្ទៃ ត្រួវជួយខេត្តទាំង៤នេះឱ្យមានសមត្ថភាព និងធានាដល់វិនិយោគទុនល្អៗដល់ខេត្តទាំង៤នេះផងដែរ។

ខេត្តភាគឦសាន្តរបស់កម្ពុជាមាន ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងរតនៈគិរី។

គួរឱ្យដឹងផងដែរថាការពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥ កន្លងទៅនគរបាលជាតិបានបើកប្រតិបត្តិការបង្ក្រាបបទល្មើសឆបោកតាមអនឡាញនៅទីតាំងអាគារមួយកន្លែងក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ទាំងយប់ ដោយឃាត់ខ្លួនជនបរទេស២៥៨នាក់ និងបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ភ្លាមៗតែម្ដង។ ការបង្ក្រាបនេះគឺបន្ទាប់ពីមានការរាយការណ៍ចូលហ្វេសបុកផេក​ក្រសួងមហាផ្ទៃស្នើសុំជួយឱ្យអន្តរាគមន៍៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម