ព័ត៌មានជាតិ
អាជ្ញាធរខណ្ឌ ៧ មករា សំណូមពរប្រជាពលរដ្ឋទុកដាក់សំរាមឲ្យបានត្រឹមត្រូវ
អាជ្ញាធរខណ្ឌ ៧ មករា សំណូមពរដល់ប្រជាពលរដ្ឋសូមមេត្តាទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ដើម្បីកុំឲ្យបាត់បង់សោភ័ណភាព សណ្ដាប់ធ្នាប់ ឬ មានក្លិនមិនល្អ ក្នុងមូលដ្ឋាន។

ជាក់ស្ដែងនៅម្ដុំអគារបុរីកីឡា ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ ៧ មករា រាជធានីភ្នំពេញ ដោយត្រង់ចំណុចទីតាំងខាងលើនេះមានប្រជាពលរដ្ឋរស់នៅច្រើន ដូច្នេះការទុកដាក់សំរាមនៅអគារមួយចំនួនគ្មានសណ្ដាប់ធ្នាប់នោះទេ។

អ្នកស្រី ដានី ជាប្រជាពលរដ្ឋរស់នៅទីតាំងអគារបុរីកីឡា ប្រាប់ កម្ពុជាថ្មី ថា ដោយសារតែមានប្រជាពលរដ្ឋរស់នៅច្រើននៅលើអគារបុរីកីឡា ហេតុដូចនេះហើយមានអ្នកមួយចំនួនតូចនៅមិនទាន់យល់ដឹងពីបញ្ហាការទុកដាក់សំរាម និងពេលវេលារបស់ក្រុមហ៊ុនប្រមូលសំរាមមកទទួល ដោយខ្លះទៀតយកពីលើអគារចុះមកដល់ខាងក្រោមបោះចោល ឬ ទុកដាក់គ្មានសណ្ដាប់ធ្នាប់តែម្ដង។

ដោយឡែក លោក ពូ ខេន ជាប្រជាពលរដ្ឋរស់នៅតំបន់បុរីកីឡាដូចគ្នា ក៏បានបន្ថែមដែរថា ការទុកដាក់សំរាមដែលគ្មានរបៀបរៀបរយនេះវាអាចធ្វើឲ្យសំរាមទាំងអស់នេះហូរចូលតាមប្រព័ន្ធលូ បង្កការកកស្ទះ ឬក៏ជន់លិចក្នុងរដូវវស្សា។ ម្យ៉ាងទៀត ប្រសិនជាសំរាមនោះមានក្លិនមិនល្អអាចធ្វើឲ្យប៉ះពាល់ទៅដល់សុខភាពប្រជាពលរដ្ឋដែលរស់នៅជិតៗ នោះផងដែរ។ បន្ថែមនោះ ថែមទាំងប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់តំបន់ខាងលើនេះផងដែរ។

ពាក់ព័ន្ធបញ្ហានេះ លោក ប៉ែន ធឿន ប្រធានការិយាល័យបរិស្ថានអនាម័យខណ្ឌ ៧ មករា បានបញ្ជាក់ឲ្យ កម្ពុជាថ្មី ដឹងថា ដោយមានការយកចិត្តទុកដាក់ពីលោកអភិបាលខណ្ឌ មន្ត្រីជំនាញ បានធ្វើការសហការជាមួយនឹងក្រុមហ៊ុនមីសូដា ក្នុងមូលដ្ឋានខណ្ឌ។ កន្លងទៅ លោកអភិបាលបានណែនាំទៅកាន់ប្រជាពលរដ្ឋតាមរយៈវេទិកាសាធារណៈរបស់ភូមិឃុំសង្កាត់ខណ្ឌ ត្រូវទុកដាក់វេចខ្ចប់កាកសំណល់ឲ្យបានល្អ ហើយត្រូវបញ្ចេញសំរាមតាមពេលវេលាកំណត់ម៉ោង ៦ ល្ងាច ដល់ម៉ោង ៩ យប់ ដោយសារតែអគារបុរីកីឡាមានចំនួនអ្នករស់នៅច្រើន ដូច្នេះហើយសំរាមដែលយកមកចោលគ្មានសណ្ដាប់ធ្នាប់មួយចំនួន អាជ្ញាធរខណ្ឌ បានចរចាជាមួយក្រុមហ៊ុនប្រមូលសំរាមបន្ថែមក្នុងការមកប្រមូលចេញ។ ពេលខ្លះមានប្រជាពលរដ្ឋមួយចំនួនខ្វះការយល់ដឹងពីបញ្ហាអនាម័យសាធារណៈជាហេតុដែលធ្វើឲ្យបាត់បង់សោភ័ណភាព។

ជាមួយគ្នានេះ អាជ្ញាធរខណ្ឌ ៧ មករា ក៏បានសំណូមពរទៅដល់ប្រជាពលរដ្ឋទាំងអស់ សូមមេត្តាទុកដាក់សំរាមឲ្យបានត្រឹមត្រូវ និងបញ្ចេញសំរាមតាមម៉ោងកំណត់របស់ក្រុមហ៊ុនប្រមូលសំរាមនីមួយៗ បានកំណត់ ជៀសវាងយកមកចោលគ្មានសណ្ដាប់ធ្នាប់៕
អត្ថបទ ៖ ម៉េង







-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ថាក់ស៊ីន ត្រូវពលរដ្ធថៃប្រមាថ ដល់ថ្នាក់បិទបញ្ចេញមតិ ក្រោយថា កម្ពុជាបាញ់មុន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អាមេរិក អាចចាត់វិធានការលើថៃ បើរកឃើញថា ថៃ បំពានលក្ខខណ្ឌប្រើ F-16 វាយប្រហារកម្ពុជា
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អត់ខ្មាស់ពិភពលោក បាញ់មកកម្ពុជាមុន តែ ផែថងតាន ថា ខាងខ្លួនខំអត់ធ្មត់ និងចាស់ទុំជាងគេទៅវិញ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា