ព័ត៌មានជាតិ
អាជ្ញាធរថ្នាក់មូលដ្ឋាន បន្តយកចិត្តទុកដាក់ផ្តល់សេវាតាមប្រព័ន្ធឌីជីថល ដើម្បីបង្កលក្ខណៈកាន់តែងាយស្រួលជូនពលរដ្ឋ
បច្ចុប្បន្ននេះ អាជ្ញាធរនៅតាមថ្នាក់មូលដ្ឋាន បាននិងកំពុងបន្តយកចិត្តទុកដាក់លើការផ្តល់សេវាសាធារណៈតាមប្រព័ន្ធឌីជីថល ដើម្បីបង្កលក្ខណៈកាន់តែងាយស្រួលជូនប្រជាពលរដ្ឋ។




លោកស្រី សូរ ចាន់ណារី ប្រធានការិយាល័យច្រកចេញចូលតែមួយ នៃរដ្ឋបាលខណ្ឌ ៧ មករា បានឲ្យដឹងថា អនុវត្តតាមគោលការណ៍ដឹកនាំរបស់លោក ថេង សុថុល អភិបាលខណ្ឌ ៧ មករា មន្ត្រី នៃការិយាល័យច្រកទាំងអស់ តែងពង្រឹងលើការផ្តល់សេវាជូនប្រជាពលរដ្ឋឲ្យមានភាពល្អប្រសើរ និង ប្រសិទ្ធិភាព។ កាន់តែពិសេសទៀតនោះ គឺការពន្លឿនការធ្វើសេវាឲ្យបានលឿន និង រហ័ស សម្រាប់ប្រជាពលរដ្ឋយកទៅប្រើប្រាស់តាមតម្រូវការរៀងៗ ខ្លួន របស់ពួកគាត់។


លោកស្រី បញ្ជាក់ថា តាមគោលការណ៍ដឹកនាំរបស់លោកអភិបាលខណ្ឌ ការផ្ដល់សេវាសាធារណៈជូនដល់ប្រជាពលរដ្ឋបានលឿន រហ័ស ជាពិសេស ជាទិដ្ឋភាព មនុស្សជរាភាព ពិការភាព សិស្សានុសិស្ស មិនឲ្យរង់ចាំយូឡើយ ដោយផ្ដល់ជូនភ្លាមៗ តែម្ដង។


លោកស្រីប្រធានការិយាល័យច្រកចេញចូលតែមួយ នៃរដ្ឋបាលខណ្ឌ ៧ មករា បានប្ដេជ្ញាថា ក្នុងនាមមន្រ្តីថ្នាក់ក្រោមជាតិរបស់រាជរដ្ឋាភិបាល ដែលដឹកនាំតាំងពី សម្ដេចតេជោ ហ៊ុន សែន បន្តរហូតមកដល់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី តែងតែជំរុញឲ្យយកចិត្តទុកដាក់បម្រើសេវាជូនដល់ប្រជាពលរដ្ឋឲ្យបានលឿនរហ័ស។
ជាក់ស្តែង នៅការិយាល័យច្រកចេញចូលតែមួយ នៃរដ្ឋបាលខណ្ឌ ៧ មករា ដែលជាខណ្ឌមួយក្នុងចំណោមខណ្ឌទាំង ១៤ ក្នុងរាជធានីភ្នំពេញ ក៏មមាញឹកក្នុងការខិតខំបំពេញ និង បម្រើប្រជាពលរដ្ឋ លើការផ្តល់សេវាសាធារណៈលើតម្រូវការធ្វើឯកសារ និង បញ្ជាក់ឯកសារនានា ទាំងដោយផ្ទាល់ និង តាមប្រព័ន្ធឌីជីថលជាដើម។
ប្រជាពលរដ្ឋ បានសម្តែងនូវក្តីរីករាយចំពោះការផ្តល់សេវាប្រកបដោយភាពច្បាស់លាស់ លឿនរហ័ស ពិសេសការទទួលសួរនាំព័ត៌មាន នៃការបំពេញឯកសារ ដោយសុជីវធម៌ សីលធម៌ និង ភាពរាក់ទាក់ជាមួយពលរដ្ឋ ដោយមិនប្រកាន់និន្នាការ។
ក្នុងរាជរដ្ឋាភិបាលអាណត្តិទី ៧ នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី តែងតែជំរុញខ្ពស់ដល់មន្ត្រីនៅតាមថ្នាក់រដ្ឋបាលក្រោមជាតិ ឲ្យបង្កើនការយកចិត្តទុកដាក់ខ្ពស់លើការធ្វើសេវាជូនប្រជាពលរដ្ឋ។ ក្នុងនោះ មិនត្រូវខ្ជះខ្ជាយក្នុងការផ្តល់ឯកសារ ដែលជាកត្តាធ្វើឲ្យពលរដ្ឋមានការថ្នាំងថ្នាក់ ព្រោះតែការយឺតយ៉ាវលើការបំពេញការងាររបស់មន្ត្រីនោះឡើយ៕
អត្ថបទ ៖ សុភា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


