Connect with us

ព័ត៌មានជាតិ

រដូវចូលឆ្នាំ ត្រីប៉ាសេអ៊ី ត្រីក្អែក និងចាក់ច្រែង ជាមុខម្ហូបពេញនិយម នៅរមណីដ្ឋានទឹកជួរកាំពី

បានផុស

នៅ

មុខម្ហូបល្បីប្រចាំនៅរមណីយដ្ឋានទឹកជួរកាំពី ដែលភ្ញៀវទេសចរនិយមកម្មង់ច្រើងជាងគេ ក្នុងអំឡុងពេលនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរនេះ មានដូចជា ត្រីប៉ាសេអ៊ី ត្រីក្អែក និង​ចាក់ច្រែង។ នេះតាមការឲ្យដឹងពីលោក រីម អាជីវករ​លក់ដូរនៅរមណីយដ្ឋានទឹកជួរកាំពី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាជីវកររូបនេះ​បានបញ្ជាក់ថា ចាក់ច្រែងជាម្ហូបកម្រ ហើយឆ្នាំនេះទឹកច្រើនពិបាករក និង​​ពុំសូវសំបូរដូចឆ្នាំមុនៗ។

រីឯតម្លៃម្ហូបអាហារនៅទីនេះវិញ ពុំមានការឡើង​ដំឡើង​ ឬឡើងថ្លៃឡើយ ដោយអនុវត្តទៅតាមការណែនាំរបស់មន្ទីរទេសចរណ៍ខេត្ត បានកំណត់ ខណៈ​ដែល​រោងទឹកវិញតម្លៃគិត ១ កន្ទេល ៥ ម៉ឺនរៀល អាច​អង្គុយលេងតាមសប្បាយ រហូតដល់ពេលភ្ញៀវត្រឡប់ទៅវិញ។ លោក រីម បាន​បន្ថែម។

នៅក្នុងអំឡុងពិធីបុណ្យចូលឆ្នាំនេះ បើតាមលោក រីម បាន​អះអាង​ថា ត្រី សាច់ មាន់ទា ក៏ដូចជាសម្ភារៈឥវ៉ាន់ផ្សេងៗមានការឡើងថ្លៃ​ ប៉ុន្តែតម្លៃម្ហូបអាហារនៅរមណីយដ្ឋានទឹកជួរកាំពីវិញមិនមានការឡើងថ្លៃឡើយ៕

អត្ថបទ៖ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម