ព័ត៌មានជាតិ
ក្រសួងវប្បធម៌ រៀបចំកម្មវិធីរាត្រីសមោសរសំពត់បត់ខ្មែរលើកទី២ នៅថ្ងៃទី២៦-២៧ ខែមេសា
តាមរយៈទំព័រហ្វេសប៊ុករបស់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ បានឱ្យដឹងថា ក្រសួង បានសហការជាមួយ ផ្សារទំនើបជីប ម៉ុង ២៧១ មេហ្គា ម៉ល រៀបចំកម្មវិធី រាត្រីសមោសរសំពត់បត់ខ្មែរលើកទី២ ចាប់ពីថ្ងៃទី២៦-២៧ ខែមេសា ខាងមុខ។

កម្មវិធីរាត្រីសមោសរសំពត់បត់ខ្មែរលើកទី២ នេះដែរធ្វើឡើងក្រោមប្រធានបទ “សម្លៀកបំពាក់អាពាហ៍ពិពាហ៍ខ្មែរ” ដោយមានVideo ឯកសារបង្ហាញពីសម្លៀកបំពាក់មង្គលការខ្មែរ ចាប់ពីសម័យឧដុង្គ ដល់សម័យបច្ចុប្បន្ន” មានបង្ហាញជូន ផ្ទាល់ពីស្លៀកបំពាក់មង្គលការខ្មែរ មកជូនប្រជាពលរដ្ឋខ្មែរឱ្យបានយល់ដឹងពី ទម្រង់សម្លៀកបំពាក់អាពាហ៍ពិពាហ៍ខ្មែរ។
បើតាមក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រឹត្តិការណ៍វប្បបធម៌នេះ ក៏មានការបង្ហាញនូវសម្លៀកបំពាក់ងូតទឹករបស់ស្រ្តីខ្មែរ។ ដោយឡែកនៅថ្ងៃទី២៦ ខែមេសា នេះក៏នឹងមានការតាំងបង្ហាញជូននូវសម្លៀកបំពាក់មង្គលការខ្មែរតាំងពីសម័យឧត្ដុង្គ រហូតដល់បច្ចុប្បន្ន និងពិព័ណ៍ផលិតផលផ្សេងដែលធ្វើដោយដៃ។ កម្មវិធីនេះ រៀបចំឡើងនៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល ជាន់ផ្ទាល់ដី មេហ្គា ផ្លាហ្សា៕






-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


