ព័ត៌មានជាតិ
អាជ្ញាធរខណ្ឌឫស្សីកែវ ដឹកនាំមន្ត្រីចុះពិនិត្យមើលវឌ្ឍនភាពការដ្ឋានសាងសង់ ប្រព័ន្ធលូបង្ហូររំដោះទឹក
រដូវវស្សាបានខិតចូលមកដល់ អាជ្ញាធរខណ្ឌឫស្សីកែវ បានចុះពិនិត្យមើលទីតាំងការដ្ឋានផ្លាស់ប្ដូរប្រព័ន្ធលូថ្មី និងធ្វើការស្ថាបនាឡើងវិញ ដើម្បីរំដោះទឹកជន់លិចនៅរដូវវស្សាផងដែរ។

កាលពីរសៀលថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០២៥ ម្សិលមិញនេះ លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ បានដឹកនាំមន្ត្រីចុះពិនិត្យមើលវឌ្ឍនភាពការដ្ឋានសាងសង់ប្រព័ន្ធលូបង្ហូររំដោះទឹក ស្ថិតក្នុងភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី ១ ខណ្ឌឫស្សីកែវ។

ជាមួយគ្នានេះដែរ ប្រជាពលរដ្ឋទាំងអស់គ្នា បានសម្ដែងនូវក្ដីសប្បាយរីករាយ និងសូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋបាលខណ្ឌឫស្សីកែវ និងជាពិសេស លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលតែងតែបានយកចិត្តទុកដាក់ដោះស្រាយបញ្ហាផ្សេងៗ ក្នុងមូលដ្ឋានជូនដល់ពួកគាត់ ជាក់ស្ដែងទីតាំងនេះ ធ្លាប់ជាទីតាំងមានការជន់លិចនារដូវវស្សា ពិបាកធ្វើដំណើរ និងការរស់នៅ តែពេលនេះទីតាំងនេះត្រូវបានអាជ្ញាធររៀបចំដោះស្រាយរួចរាល់ និងមិនមានការជន់លិចតទៅទៀតឡើយ។

លោកអភិបាល ក៏បានស្នើឲ្យប្រជាពលរដ្ឋទាំងអស់ចូលរួមថែរក្សាឲ្យបាននូវអនាម័យ បរិស្ថាន និងសូមទុកដាក់វេចខ្ចប់សំរាមឲ្យបានត្រឹមត្រូវ ជៀសវាងការកកស្ទះប្រព័ន្ធលូបង្ហូរដោយប្រការណាមួយ៕
អត្ថបទ ៖ ម៉េង


-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៥ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


