ព័ត៌មានជាតិ
ប្រមុខរដ្ឋាភិបាលប្រកាស មានខេត្តចំនួន ៦ បានបញ្ចប់ការវាស់វែងដីធ្លីជាប្រព័ន្ធ
នាយករដ្ឋមន្រ្តីកម្ពុជាបានប្រកាសក្នុងពិធីជួបសំណេះសំណាលជាមួយមន្រ្តីរាជការបុគ្គលិក កម្មករ និយោជិក កំពង់ផែស្វយ័តក្រុងព្រះសីហនុកាលពីម្សិលមិញថា ខេត្តចំនួន ៦ បានបញ្ចប់ការវាស់វែងដីធ្លីជាប្រព័ន្ធ ដែលជាដំណើរការឈានទៅបញ្ចប់ជម្លោះដីធ្លីនៅទូទាំងប្រទេសកម្ពុជា។

ថ្លែងនៅក្នុងពិធីជួបសំណេះសំណាលជាមួយមន្រ្តីរាជការបុគ្គលិក កម្មករ និយោជិក កំពង់ផែស្វយ័តក្រុងព្រះសីហនុកាលពីព្រឹកថ្ងៃ ១ ឧសភា ឆ្នាំ២០២៥ ម្សិលមិញនេះ សម្តេចធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាបានអះអាងថា ខេត្តចំនួន ៦ បានបញ្ចប់ដំណើរការវាស់វែងដីធ្លីជាប្រព័ន្ធ ក្នុងនោះខេត្តព្រះសីហនុនិងខេត្តតាកែវក៏ទើបតែប្រកាសបញ្ចប់ដំណើរការចុះវាស់វែងដីធ្លីជូនប្រជាពលរដ្ឋ។
បើតាមប្រមុខរដ្ឋាភិបាល ការបញ្ចប់ការចុះវាស់វែងដីធ្លីជូនប្រជាពលរដ្ឋ នឹងបង្កើតលំនឹងផ្លូវចិត្តដល់ពលរដ្ឋទទួលបានសិទ្ធិកាន់កាប់ដីធ្លីបានច្បាស់លាស់។
ពាក់ព័ន្ធខេត្តព្រះសីហនុដែលប្រកាសបញ្ចប់ការចុះវាស់វែងដីធ្លីជាប្រព័ន្ធ នាយករដ្ឋមន្រ្តីកម្ពុជាបានបញ្ជាក់ថា ខេត្តព្រះសីហនុកន្លងទៅ ជួបបញ្ហារ៉ាំរ៉ៃលើជម្លោះដីធ្លី ស្របពេលខេត្តនេះមានលំហូរវិនិយោគិនចូលទៅបោះទុនវិនិយោគយ៉ាងគំហុកនាំឲ្យហាងឆេងដីធ្លីបានហក់ឡើង។
បើតាមប្រមុខរដ្ឋាភិបាល ខណៈដែលខេត្តចំនួន ៦ បានបញ្ចប់ការចុះវាស់វែងដីធ្លីទាំងស្រុង ខេត្តមួយចំនួនទៀតក៏កំពុងបន្តនីតិវិធីជំរុញការបញ្ចប់ការវាស់វែងជាបន្តបន្ទាប់។ តាមរយៈយុទ្ធនាការចុះបញ្ជីដីធ្លីបង្ហើយ បានចូលរួមចំណែកក្នុងការបង្កើននូវសុវត្តិភាព នៃការកាន់កាប់ដីធ្លី កាត់បន្ថយបញ្ហាទំនាស់ ជំរុញអភិវឌ្ឍន៍ទីផ្សារដីធ្លីនិងទាក់ទាញបានការវិនិយោគបន្ថែមទៀត៕
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


