ព័ត៌មានជាតិ
អាជ្ញាធរជាតិអប្សរា ដំណើរការសាកល្បងកម្មវិធី “Visit Angkor” ដើម្បីងាយស្រួលឱ្យទេសចរដឹងពីព័ត៌មានប្រាសាទនៅតំបន់អង្គរ
អាជ្ញាធរជាតិអប្សរា បានដាក់ឱ្យប្រើប្រាស់សាកល្បងនូវកម្មវិធី “Visit Angkor” នៅលើទូរសព្ទដៃ ដើម្បីផ្តល់ភាពងាយស្រួលដល់ភ្ញៀវទេសចរ ដែលទៅកម្សាន្តនៅរមណីយដ្ឋានអង្គរ បានដឹងពីព័ត៌មានផ្សេងៗពីមុខងារប្រាសាទ មុខងារក្រៅពីប្រាសាទ និងមុខងារក្រមប្រតិបត្តិផ្សេងៗ ។ នេះបើតាមទំព័រហ្វេសប៊ុករបស់អាជ្ញាធរជាតិអប្សរា នៅព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥។

ប្រភពដដែលបញ្ជាក់ថា សាធារណជនគ្រប់រូប អាចទាញយកកម្មវិធី “Visit Angkor” លើទូរសព្ទដៃ App Store និង Play Store។ កម្មវិធីនេះ មានមុខងារសំខាន់៣ ទី១ មុខងារប្រាសាទ សម្រាប់ផ្តល់ព័ត៌មានអំពីប្រវត្តិប្រាសាទ ខ្សែទស្សនា ចំណុចទាក់ទាញក្នុងប្រាសាទនីមួយៗ ផែនទីប្រាសាទ និងសម្បទាទេសចរណ៍នានា ដូចជាបន្ទប់ទឹក ចំណត និងមជ្ឈមណ្ឌលផ្តល់ព័ត៌មានជាដើម។ ទី២ មុខងារក្រៅពីប្រាសាទ ដើម្បីផ្តល់ព័ត៌មានអំពីព្រឹត្តិការណ៍ប្រចាំឆ្នាំ សារមន្ទីរ សហគមន៍ទេសចរណ៍ និងកន្លែងកម្សាន្តល្បីៗក្នុងខេត្តសៀមរាប។ ទី៣ មុខងារក្រមប្រតិបត្តិ ដើម្បីផ្តល់ព័ត៌មានអំពីសកម្មភាពដែលគួរចៀសវាងអំឡុងពេលចូលទស្សនានៅរមណីយដ្ឋានអង្គរ។
ក្រៅពីមុខងារសំខាន់ៗទាំង៣ កម្មវិធី “Visit Angkor” ក៏មានការជូនដំណឹងជាប្រចាំអំពីសកម្មភាពរបស់អាជ្ញាធរជាតិអប្សរា ព្រឹត្តិការណ៍ប្រចាំឆ្នាំ មធ្យាបាយទាក់ទងទៅកាន់សមត្ថកិច្ចដើម្បីជួយសម្រួល ឬដោះស្រាយពេលមានបញ្ហាអ្វីមួយអំឡុងពេលចូលទស្សនាប្រាសាទ ព្រមទាំងមានកន្លែងសម្រាប់បញ្ចេញមតិយោបល់ និងផ្ញើសារជាសម្ងាត់ទៅកាន់អាជ្ញាធរជាតិអប្សរា ក្នុងការផ្តល់ព័ត៌មានកែលម្អ ស្ថាបនា ផ្សេងៗ៕


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


