Connect with us

ព័ត៌មានជាតិ

អាជ្ញាធរស្រុកកោះសូទិន ចុះទប់ស្កាត់ករណីពលរដ្ឋរំលោភយកដីសាធារណៈ មកធ្វើជាកម្មសិទ្ធិ នៅឃុំមហាលាភ

បានផុស

នៅ

អាជ្ញាធរ​ស្រុក​កោះសូទិន បាន​ចុះ​ទប់ស្កាត់​ករណី​ប្រជាពលរដ្ឋ​ក្នុង​ភូមិ​ដំណាក់​ព្រីង​កើត ឃុំ​មហា​លាភ នាំគ្នា​រំលោភ​យក​ដី​សាធារណៈ​មក​ធ្វើ​ជា​កម្មសិទ្ធិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ថ្ងៃ​ទី ៩ ខែ​ឧសភា ឆ្នាំ ២០២៥ នេះ លោក ផេន សុផាត អភិបាល​រង​ស្រុក​កោះសូទិន តំណាង​លោក យី វណ្ណៈ អភិបាល​ស្រុក សហការ​ជាមួយ​មន្ត្រី​ជំនាញ អាជ្ញាធរ​ឃុំ ចុះ​ពិនិត្យ​ផ្ទាល់ និង​ដោះស្រាយ​ការ​ដណ្ដើម​ដី​សាធារណៈ​យក​មក​គ្រប់គ្រង ខណៈ​ដី​ដែល​រំលោភ​នេះ​ជា​ដី​ព្រែក បឹង​ឈើ​ពុក នៅ​តាម​បណ្ដោយ​ផ្លូវ​បេតុង ភូមិ​ដំណាក់​ព្រីង​កើត ជាប់​ព្រំប្រទល់​ស្រុក​អូររាំងឪ ខេត្ត​ត្បូងឃ្មុំ ដោយ​ក្នុង​នោះ អាជ្ញាធរ​ស្រុក បាន​ស្នើ និង​អំពាវនាវ សូម​កុំ​ឲ្យ​ប្រជាពលរដ្ឋ​ដណ្ដើម​ដី​សាធារណៈ​នេះ​បន្ត​ទៀត។

លោក​អភិបាល​រង​ស្រុក​កោះសូទិន បញ្ជាក់​ថា ដី​ដែល​ជាប់​បណ្ដោយ​ផ្លូវ​បេតុង​ភូមិ​ដំណាក់​ព្រីង​កើត ជាប់​ព្រំប្រទល់​ស្រុក​អូររាំងឪ ខេត្ត​ត្បូងឃ្មុំ នេះ គឺ​សុទ្ធ​សឹង​ជា​ដី​ចំណី​ដែន​បឹង ដែល​កាន់កាប់​ដោយ​ជលផល ហើយ​ប្រជាពលរដ្ឋ​រំលោភ​កន្លងមក​ពុំ​មាន​ប្លង់​ឯកសារ​ត្រឹមត្រូវ​ឡើយ។ ដូច្នោះ ដើម្បី​ថែរក្សា និង​ទប់ស្កាត់​កុំ​ឲ្យ​ប្រជាពលរដ្ឋ​ដណ្ដើម​គ្នា​យក​មក​អាស្រ័យ ឬ​ធ្វើ​កម្មសិទ្ធិ​បាន​ទៀត​នោះ រដ្ឋបាល​ស្រុក រួម​អាជ្ញាធរ​ឃុំ នឹង​ចាត់វិធានការ​ចំពោះ​បុគ្គល​ដែល​រំលោភ​យក ដោយ​អនុវត្ត​តាម​ផ្លូវ​ច្បាប់​ប្រសិន​បើ​មាន​ការ​ប្រព្រឹត្ត​បន្ត​ទៀត៕

អត្ថបទ និង រូបភាព ៖ ឡេក ចាន់ពេជ្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម