ព័ត៌មានជាតិ
ផ្លូវពីផ្លូវជាតិលេខ ៦ ដល់តំបន់ទេសចរណ៍កំពង់ភ្លុកមាត់បឹងទន្លេសាប គ្រោងបញ្ចប់នៅចុងខែមិថុនានេះ
ផ្លូវមួយខ្សែពីផ្លូវជាតិលេខ ៦ ទៅដល់តំបន់ទេសចរណ៍កំពង់ភ្លុកក្នុងស្រុកប្រាសាទបាគង នឹងសម្រេចការសាងសង់បញ្ចប់នៅចុងខែមិថុនានេះ។ នេះបើតាមការគូសបញ្ជាក់របស់លោក សៀង ណាំ តំណាងរាស្រ្តមណ្ឌលខេត្តសៀមរាប។
លោក សៀង ណាំ តំណាងរាស្រ្តមណ្ឌលខេត្តសៀមរាប និងជាប្រធានក្រុមកងវិស្វកម្មសម្តេចតេជោ ខេត្តសៀមរាបបានបញ្ជាក់ថា ផ្លូវដែលជាអំណោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នឹងកសាងរួចជាស្ថាពរនៅចុងខែមិថុនាខាងមុខនេះ។


ផ្លូវទៅកំពង់ភ្លុកដែលជាតំបន់សក្ដានុពលទេសចរដ៏ទាក់ទាញនៅជាប់មាត់បឹងទន្លេសាប នឹងប្រែក្លាយពីផ្លូវដីតូចចង្អៀតទៅជាផ្លូវកៅស៊ូឆាប់ៗខាងមុខនេះ ខណៈដែលកងវិស្វកម្មកំពុងតែសម្រុកស្ថាបនាឲ្យរួចរាល់នៅចុងរដូវប្រាំងនេះ។
លោក សូរ ប្លាតុង អភិបាលស្រុកប្រាសាទបាគងខេត្តសៀមរាបបានឲ្យកម្ពុជាថ្មីដឹងថា ផ្លូវទៅកំពង់ភ្លុកមានប្រវែងសរុបជាង ១៥ គីឡូម៉ែត្រ ចាប់ពីផ្លូវជាតិលេខ ៦ ដោយឆ្លងកាត់ឃុំចំនួន ៣ មានឃុំរលួស ឃុំមានជ័យ រហូតដល់ឃុំកំពង់ភ្លុកជាប់មាត់បឹងទន្លេសាប។
ផ្លូវនេះមួយកំណាត់ជាផ្លូវបេតុង ដែលបានសាងសង់បានប្រវែងជាង ២ គីឡូម៉ែត្រចេញពីផ្លូវជាតិលេខ ៦ ខណៈកំណាត់ផ្លូវនៅសល់ជាផ្លូវដី ដែលខែប្រាំងហ៊ុយពិបាកធ្វើដំណើរ និងខែវស្សារងការជន់លិចថែមទៀត។
លោក សូរ ប្លាតុង បានបញ្ជាក់ថា សម្ដេចធិបតីបានបញ្ជាឲ្យកងវិស្វកម្មសាងសង់ផ្លូវបន្តប្រវែងជាង ៨ គីឡូម៉ែត្រទៀត ដោយពង្រីកទទឹង ៨ ម៉ែត្រ ចាប់ពីឃុំមានជ័យរហូតដល់ឃុំកំពង់ភ្លុកជាប់មាត់បឹងទន្លេសាប។

ក្នុងដំណើរចុះទស្សនកិច្ច និងជួបសំណេះសំណាលជាមួយពលរដ្ឋរស់នៅសហគមន៍ទេសចរណ៍កំពង់ភ្លុកកាលពីថ្ងៃទី ២ ខែធ្នូ ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាបានឆ្លើយតបទៅសំណូមពរពីសហគមន៍ ក្នុងការសម្រេចឲ្យកសាងផ្លូវកៅស៊ូប្រវែង ៨ គីឡូម៉ែត្រ ដើម្បីសម្រួលដល់ពលរដ្ឋនិងទេសចរធ្វើដំណើរមកកម្សាន្តនៅតំបន់ទេសចរណ៍កំពង់ភ្លុក។
បន្ថែមពីនេះ សម្តេចក៏ឲ្យកសាងបញ្ជរលក់សំបុត្រថ្មីដល់សហគមន៍ រួមទាំងផ្តល់បន្ថែមនូវធុងសំរាមក្នុងសហគមន៍ ដើម្បីថែរក្សាអនាម័យ និងបរិស្ថាននៅក្នុងតំបន់ថែមទៀត៕

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ