Connect with us

ព័ត៌មានជាតិ

ផ្លែប័រនៅខេត្តមណ្ឌលគិរី ចាប់ផ្ដើម​ហុចផល​ច្រើន ហើយតម្លៃក៏ធូរ

បានផុស

នៅ

ខែមិថុនានេះ ជាពេលដ៏សក្ដិសមបំផុតសម្រាប់អ្នកនិយមទទួលទានផ្លែប័រ ព្រោះនៅមណ្ឌលគិរី ជាខេត្តជាប់ព្រៃភ្នំ និងមានអាកាសធាតុត្រជាក់ កំពុងឈានចូលរដូវផ្លែប័រដែលសម្បូរបណ្តើរៗហើយ ចាប់តាំងពីដើមខែមិថុនានេះ ហើយកសិករភាគច្រើនបានចាប់ផ្ដើមប្រមូលផលផ្លែប័រ តាមចម្ការរៀងៗខ្លួនដើម្បីយយកទៅលក់លើទីផ្សារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កសិករមួយរូបអ្នកស្រី ដាំប៉ែន រាជនី មានអាយុ៣៣ឆ្នាំ មានទីលំនៅបច្ចុប្បន្នស្ថិតក្នុងភូមិឡៅកា សង្កាត់សុខដុមក្រុងសែន មនោរម្យខេត្តមណ្ឌលគិរី បានប្រាប់«កម្ពុជាថ្មី»ថា សព្វថ្ងៃគាត់បានប្រកបរបរកសិកម្មដាំដំណាំផ្សេងៗជាច្រើនប្រភេទ រួមទាំងប័រផងដែរ ដែលមានផ្ទៃដីចំនួន២ហិកតា។ អ្នកស្រីបានបន្ថែមថា នៅក្នុងចម្ការរបស់គាត់សព្វថ្ងៃមានដំណាំប័រចំនួន២ប្រភេទ ពូជទី១ជាប្រភេទប័រមូលដែលប្រជាពលរដ្ឋទូទៅក្នុងខេត្តមណ្ឌលគិរីដាំតាមលំនៅឋាន​ និងចម្ការ។ ទី២ជាប្រភេទពូជប័រ០៣៤ ដែលកសិករភាគច្រើននិយមដាំនៅពេលបច្ចុប្បន្ននេះ វាមានជាតិឈ្មុយ ផ្អែមស្អិត ថែមទាំងគ្រាប់ខាងក្នុងរាងតូចទៀត បើធៀបនឹងផ្លែប័រធម្មតា។

អ្នកស្រីបានបញ្ជាក់ថា ផ្លែប័រនៅក្នុងចម្ការរបស់គាត់ចាប់ពីដើមខែឧសភា គាត់ចាប់ផ្តើមប្រមូលផលផ្លែប័របោះលក់លើទីផ្សារបានតម្លៃថ្លៃគួរសមចន្លោះពី៨០០០រដល់១០០០០រៀល។ ប៉ុន្តែចាប់ពីចូលដើមខែមិថុនានេះផ្លែប័រក្នុងចម្ការចាប់ផ្តើម ឲ្យផលច្រើនបណ្តើរៗហើយ។ បើនិយាយតម្លៃវិញក៏ចុះផងដែរ គឺនៅសល់ត្រឹម ៥០០០ទៅ៦០០០រៀលប៉ុណ្ណោះ។

ក្នុងនាមកសិករមួយរូបក្នុងខេត្តមណ្ឌលគិរី ដែលមានបទពិសោធក្នុងការថែទាំ និងលក់ផ្លែប័រនៅលើទីផ្សារច្រើនឆ្នាំ សូមអំពាវនាវទៅដល់ប្រជាពលរដ្ឋក៏ដូចជាភ្ញៀវទេសចរ ដែលបានមកកម្សាន្តនៅក្នុងខេត្តមណ្ឌលគិរី មេត្តាជួយគាំទ្រផលិតផលប័រខ្មែរ ដែលដាំដោយកសិករនៅក្នុងខេត្តមណ្ឌលគិរីផ្ទាល់តែម្តង ជាពិសេសតម្លៃក៏ធូរថ្លៃផងដែរ ហើយមានរសជាតិឈ្ងុយផ្អែមឆ្ងាញ់ហើយអតិថិជនអាចទំនាក់ទំនងទិញដល់ចម្ការផ្ទាល់ដែលគិតក្នុងតម្លៃបោះដុំដូចភ្ញៀវដែរកម្មង់ខាងភ្នំពេញ។ ដែលចៀសវាងទិញប៉ះផលិតផលក្លែងក្លាយព្រោះ នៅលើទីផ្សារបច្ចុប្បន្នមានទាំងផលិតផលនាំចូលពីក្រៅស្រុក ដែលមិនមែនជារបស់ធម្មជាតិ របស់កសិករនៅខេត្តមណ្ឌលគិរី៕

អត្ថបទ៖ រៀម សុខហេង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម